ម្ហូបខគឺតែងតែបានដាក់លក់នៅហាងម្ហូបកូរ៉េឬក៏ហាងសាច់អាំង. វាមិនងាយស្រួលនៅក្នុងការញ៉ាំវានោះទេ. មានកន្លែងមួយដែលលោកអ្នកអាចញ៉ាំសាច់ខងាយស្រួលដូចជាជេយុក (សាច់ជ្រូកហឹរ). នោះគឺហាងអាហារឈ្មោះ 'ម៉ាសុីជីម'.
ខ្ញុំបានក្រឡេកមើលមឺនុយនៅខាងក្រៅហើយបានដើរចូលទៅក្នុងហាង.
នេះគឺជាម្ហូបបន្ថែមដែលបម្រើជាទូទៅ. វាច្រើនជាងការរំពឹងទុករបស់ខ្ញុំ. ឈុតអាហារថ្ងៃត្រង់គឺមានបូកផ្សំបាយ, ក៏ប៉ុន្តែដោយសារពេលនោះគឺហួសម៉ោងបាយថ្ងៃត្រង់ជាអកុសលខ្ញុំត្រូវកុម្ម៉ង់ម្ហូបមួយមុខ.
ខ្ញុំបានកម្ម៉ង់ម្ហូបដែលល្បីជាងគេ, ឆ្អឹងជំនីខ, អូជីងហ្ករប៊ូជូឆុន (នំផេនខេកសាច់មឹកនិងស្លឹកគុយឆាយ), និងបាយច្របល់ពងត្រី.
បាយច្របល់ជាមួយនឹងពងត្រីនៅខាងក្នុង.
ឆ្អឹងជំនីខខ្នាតតូចសម្រាប់មនុស្សម្នាក់. វាពិតជាល្អដែលអាចបានដាក់ភ្លើងខាងក្រោមដើម្បីរក្សាកម្ដៅរបស់វាគ្រប់ពេល.
នេះគឺជានំផែនខេកសាច់មឹកនិងស្លឹកគុយឆាយ. វាស្រួយក៏ប៉ុន្តែមិនសើម. រសជាតិស្រួយ, សាច់មឹកស្វិត, និងក្លិនឈ្ងុយរបស់ស្លឹកគូឆាយ, ទាំងអស់នេះផ្សំចូលគ្នាគឺពិតជាល្អឥតខ្ចោះសម្រាប់ស្រាម៉ាក់កូលីមួយពែង. ម៉ាសុីជីមក៏មានលក់ស្រាអង្ករគ្រាប់ឆេះណាត់ហ្កុងជូហេតុដូច្នេះបើសិនជាអ្នកចេញទៅក្រៅដើម្បីផឹកស្រានៅពេលល្ងាច, គ្មានអ្វីដែលល្អជាងនំផែនខេកសាច់មឹកនិងស្លឹកគូឆាយនេះទេ.
បើសិនអ្នកជ្រលក់វាជាមួយនឹងទឹកស៊ីអ៊ីវរួចផឹកស្រាម៉ាក់កូលីលោកអ្នកអាចបន្តរហូត.
គឺជាហាងម៉ាសុីជីម, ទីកន្លែងដែលលោកអ្នកអាចញ៉ាំនឹងផឹកផឹកក្នុងពេលតែមួយ.
- ម្ហូបអាហារ ★★★☆☆
រសជាតិបែបស្រាលនិងដដែល.
- អនាម័យ ★★★☆☆
ធម្មតា
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★★☆☆
ធម្មតា
- ភាពងាយស្រួល★★★☆☆
ដើរ ៥នាទីពីច្រកចេញទី ៤ជួរទី ២នៃស្ថានីយចាំសិលសេនេ.
- ម៉ោងធ្វើការ: ១១:០០~២៣:៣០, ការកម្មង់ចុងក្រោយ ២២:៣០
- ចំនួនមនុស្សណែនាំ: ២~៤ ម្ហូបណែនាំ: ឆ្អឹងជំនីខ, នំផេនខេកសាច់មឹកនិងស្លឹកគុយឆាយ.
- តម្លៃ: ១៤,០០០រ៉ុនសម្រាប់ឆ្អឹងជំនីខ, ៩,៥០០វ៉ុនសម្រាប់នំផេនខេកសាច់មឹកនិងស្លឹកគុយឆាយ.
- ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ចំណតចតឡាន, ខ្ចប់យកទៅ, កក់កន្លែងជាមុន, ហ្រ្វី Wifi, បន្ទប់ទឹកផ្សេងគ្នា
អាសយដ្ឋាន: ៣២-៨ បែកជេហ្កូប៊ុននូ ៧ហ្កិល, ខណ្ឌសុងផាហ្កូ, ទីក្រុងសេអ៊ូល.