Travel Info

សាច់ខដែលយើងអាចញ៉ាំបានតាមដំណើរ, ម៉ាសុីជីមសាខាចាំសិលសេនេ
서울먹거리
Last Modified : 2020/10/03

ម្ហូបខគឺតែងតែបានដាក់លក់នៅហាងម្ហូបកូរ៉េឬក៏ហាងសាច់អាំង. វាមិនងាយស្រួលនៅក្នុងការញ៉ាំវានោះទេ. មានកន្លែងមួយដែលលោកអ្នកអាចញ៉ាំសាច់ខងាយស្រួលដូចជាជេយុក (សាច់ជ្រូកហឹរ). នោះគឺហាងអាហារឈ្មោះ 'ម៉ាសុីជីម'.





ខ្ញុំបានក្រឡេកមើលមឺនុយនៅខាងក្រៅហើយបានដើរចូលទៅក្នុងហាង.



វារាងធំទូលាយហើយមើលទៅងាយស្រួល. ពេលនោះរាងស្ងាត់ពីព្រោះមិនទាន់ដល់ម៉ោងញ៉ាំបាយ. បរិយាកាសហាក់់មើលទៅល្អសម្រាប់អាហារពេលថ្ងៃត្រង់ឬពេលយប់ជាមួយនឹងស្រាមួយពែង.



នេះគឺជាម្ហូបបន្ថែមដែលបម្រើជាទូទៅ. វាច្រើនជាងការរំពឹងទុករបស់ខ្ញុំ. ឈុតអាហារថ្ងៃត្រង់គឺមានបូកផ្សំបាយ, ក៏ប៉ុន្តែដោយសារពេលនោះគឺហួសម៉ោងបាយថ្ងៃត្រង់ជាអកុសលខ្ញុំត្រូវកុម្ម៉ង់ម្ហូបមួយមុខ.











ខ្ញុំបានកម្ម៉ង់ម្ហូបដែលល្បីជាងគេ, ឆ្អឹងជំនីខ, អូជីងហ្ករប៊ូជូឆុន (នំផេនខេកសាច់មឹកនិងស្លឹកគុយឆាយ), និងបាយច្របល់ពងត្រី.




បាយច្របល់ជាមួយនឹងពងត្រីនៅខាងក្នុង.



ឆ្អឹងជំនីខខ្នាតតូចសម្រាប់មនុស្សម្នាក់. វាពិតជាល្អដែលអាចបានដាក់ភ្លើងខាងក្រោមដើម្បីរក្សាកម្ដៅរបស់វាគ្រប់ពេល.



មានសាច់ជ្រូកច្រើនគ្រប់គ្រាន់នៅខាងក្នុង. គុណភាពរបស់សាច់គឺមិនល្អឥតខ្ចោះនោះទេក៏ប៉ុន្តែវានៅមានគុណភាពគួរសម. ក៏ប៉ុន្តែសម្រាប់ខ្ញុំគ្រឿងទេសគឺមិនគ្រប់គ្រាន់ហេតុដូច្នេះមានអារម្មណ៍ថាវាដូចទឹកជ្រលក់តុកបុកហ្គីយ៉ាងអញ្ចឹង. ខ្ញុំគិតថាវាអាចទាក់ទាញភ្ញៀវយុវវ័យឬក៏ក្នុងវ័យ ២០ឆ្នាំ. ការពិតទៅវាមាននំអង្ករនៅក្នុងម្ហូបនេះដែរ.





នេះគឺជានំផែនខេកសាច់មឹកនិងស្លឹកគុយឆាយ. វាស្រួយក៏ប៉ុន្តែមិនសើម. រសជាតិស្រួយ, សាច់មឹកស្វិត, និងក្លិនឈ្ងុយរបស់ស្លឹកគូឆាយ, ទាំងអស់នេះផ្សំចូលគ្នាគឺពិតជាល្អឥតខ្ចោះសម្រាប់ស្រាម៉ាក់កូលីមួយពែង. ម៉ាសុីជីមក៏មានលក់ស្រាអង្ករគ្រាប់ឆេះណាត់ហ្កុងជូហេតុដូច្នេះបើសិនជាអ្នកចេញទៅក្រៅដើម្បីផឹកស្រានៅពេលល្ងាច, គ្មានអ្វីដែលល្អជាងនំផែនខេកសាច់មឹកនិងស្លឹកគូឆាយនេះទេ.



បើសិនអ្នកជ្រលក់វាជាមួយនឹងទឹកស៊ីអ៊ីវរួចផឹកស្រាម៉ាក់កូលីលោកអ្នកអាចបន្តរហូត.



គឺជាហាងម៉ាសុីជីម, ទីកន្លែងដែលលោកអ្នកអាចញ៉ាំនឹងផឹកផឹកក្នុងពេលតែមួយ.


  • ម្ហូបអាហារ ★★★☆☆

រសជាតិបែបស្រាលនិងដដែល.

  • អនាម័យ ★★★☆☆

ធម្មតា

  • សេវាកម្ម ★★★☆☆

ធម្មតា

  • បរិយាកាស ★★★☆☆

ធម្មតា

  • ភាពងាយស្រួល★★★☆☆

ដើរ ៥នាទីពីច្រកចេញទី ៤ជួរទី ២នៃស្ថានីយចាំសិលសេនេ.

  • ម៉ោងធ្វើការ: ១១:០០~២៣:៣០, ការកម្មង់ចុងក្រោយ ២២:៣០
  • ចំនួនមនុស្សណែនាំ: ២~៤ ម្ហូបណែនាំ: ឆ្អឹងជំនីខ, នំផេនខេកសាច់មឹកនិងស្លឹកគុយឆាយ.
  • តម្លៃ: ១៤,០០០រ៉ុនសម្រាប់ឆ្អឹងជំនីខ, ៩,៥០០វ៉ុនសម្រាប់នំផេនខេកសាច់មឹកនិងស្លឹកគុយឆាយ.
  • ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ចំណតចតឡាន, ខ្ចប់យកទៅ, កក់កន្លែងជាមុន, ហ្រ្វី Wifi, បន្ទប់ទឹកផ្សេងគ្នា

Map

អាសយដ្ឋាន: ៣២-៨ បែកជេហ្កូប៊ុននូ ៧ហ្កិល, ខណ្ឌសុងផាហ្កូ, ទីក្រុងសេអ៊ូល.


마시찜, 고기찜, 찜요리, 술집, 밥집, 2호선, 잠실새내역, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 13258
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.