មូលហេតុដែលកន្លែងនេះទទួលបានការស្រឡាញ់ជាច្រើនព្រោះតែតម្លៃរបស់វា. ខ្ញុំមិនអាចជឿទាល់តែសោះតម្លៃរបស់កាហ្វេដែលឆុងម៉ាស៊ីនគឺសមរម្យណាស់. ជាទូទៅនៅហាងផ្សេងតែងតែតម្លៃ ៧,០០០វ៉ុនប៉ុន្តែនៅនេះតែ ៤,០០០វ៉ុនប៉ុណ្ណោះ. ខ្ញុំគិតថាវាអាចទៅរួចពីព្រោះតែពួកគេឆ្អើរកាហ្វេដោយខ្លួនឯង. បើសិនជាហាងដែលមានទំនុកចិត្តលើកាហ្វេរបស់គេ, ភេសជ្ជៈជាច្រើនគឺតែងតែពាក់ព័ន្ធនឹងកាហ្វេ.
ពួកគេក៏លក់គ្រាប់កាហ្វេផងដែរ.
ការសប្បាយរីករាយមួយទៀតរបស់ហាងនេះគឺផ្នែកខាងក្នុង. កន្លែងនេះពោរពេញទៅដោយវេទយិតភាព. បរិយាកាសគឺនៅតែដូចពេលដំបូងដែលខ្ញុំមកទីនេះហាក់ដូចជាមិត្តចាស់របស់យើងអញ្ចឹង.
ថៅកែហាងដែលគេស្គាល់អំពីភាពចិត្តល្អរបស់គាត់កំពុងតែរវល់រៀបចំកាហ្វេឱ្យខ្ញុំ. គាត់តែងតែញញឹមនិងរាក់ទាក់ទោះបីជាគាត់រវល់គ្មានពេលទៅបន្ទប់ទឹកក៏ដោយ. ភាពចិត្តល្អរបស់ម្ចាស់ហាងគឺល្បីល្បាញដូចកាហ្វេរបស់គាត់អញ្ចឹង.
វាពិតជាសប្បាយរីករាយណាស់នៅពេលដែលអ្នករកឃើញចំណុចដែលបានផ្លាស់ប្ដូរទោះបីជាមិនច្រើនក៏ដោយ. បាសធំនិងគ្រឿងសង្ហារឹមនៅតែដដែលដូចមុន, ក៏ប៉ុន្តែស៊ុមរូបថតនិងរូបភាគឺថ្មី.
- ម្ហូបអាហារ★★★★★
បើសិនជាអ្នកជាអ្នកញៀនកាហ្វេ, អ្នកគួរតែមកទីនេះ. ក៏ប៉ុន្តែបើសិនអ្នកខ្លះអត់ចូលចិត្តកាហ្វេគឺមឺនុយរាងអត់សាកសមបន្តិច.
- អនាម័យ ★★★☆☆
ធម្មតា. បន្ទប់ទឹករាងអត់ស្អាតបន្តិច.
- សេវាកម្ម ★★★★★
សុំបីតែការឆ្លើយតបតូចមួយក៏បានបង្ហាញភាពចិត្តល្អដែរ.
- បរិយាកាស ★★★★☆
បរិយាកាសធ្លាប់ស្គាល់ដែលដូចយើងស្គាល់ជាយូរមកហើយ. នៅទីនោះមានបាសដ៏ថ្លៃអ្នកគួរតែមើលវា.
- ភាពងាយស្រួល ★★☆☆☆
ដើរ ១២ នាទីពីច្រកចេញទី ១០ ជួរទី ២និងជួរប៊ុនដាំងនៃស្ថានីយសល់លិង.
- ម៉ោងធ្វើការ: ១០:០០~២៣:០០
- ចំនួនមនុស្ស: ពី ១ ដល់ ៤នាក់
- ម្ហូបណែនាំ: កាហ្វេ
- តម្លៃ: ៤,០០០~៥,០០០វ៉ុនសម្រាប់ភេជ្ជះ
- ភាពទាក់ទាញ: ហ្វ្រី Wifi
អាសយដ្ឋាន: ៤៩ បុងអ៊ិនសា ៦៨ហ្កិល, ខណ្ឌហ្កាងណាមហ្កូ, ទីក្រុងសេអ៊ូល.