នៅទីនេះមានមានអ្នកធ្វើការការិយាល័យជាច្រើននៅតំបន់សល់លិង. អ្វីដែលអ្នកធ្វើការការិយាល័យត្រូវការបំផុតនោះគឺជាតិកាហ្វេអីន.
នៅក្បែរតំបន់សល់លិង, នៅទីនោះមានហាងកាហ្វេចាស់មួយឈ្មោះ 'ផ្ទះកាហ្វេបុកន្យន់ (ផ្ទះឆ្អើរកាហ្វេ) ដែលបានបង្ក្រាបតំបន់សាមសុងដុង.
ប្រហែលជារយៈពេល ៧ ឆ្នាំមកហើយដែលខ្ញុំស្គាល់ហាងកាហ្វេនេះ. ការពិតទៅវាធ្លាប់តែមានទំហំពាក់កណ្ដាលនែហាងសព្វថ្ងៃក៏ប៉ុន្តែបានពង្រីកដែលបានទទួលការគាំទ្រជាច្រើន. សព្វថ្ងៃនេះ, ក៏មានហាងមួយទៀតនៅតំបន់យ៉ាងចេបន្ថែមទៅលើហាងមួយនេះផងដែរ.
នេះគឺជាផ្នែកខាងក្នុងហាង. នេះគឺកន្លែងដែលទទួលបានប្រជាប្រិយភាព, អញ្ចឹងហាងកាហ្វេដ៏តូចនេះពិតជាមានមនុស្សជាច្រើននៅពេលថ្ងៃត្រង់. នៅពេលនោះ, វាគឺជារឿងមិនងាយស្រួលមួយដែលមានកន្លែងអង្គុយព្រោះតែមានតុតែបន្តិច, ក៏ប៉ុន្តែឥឡូវហ្នឹងវារាងធំ, អញ្ចឹងនៅមានកន្លែងអង្គុយទោះបីជាម៉ោងភ្ញៀវច្រើនខ្លាំង. ជាការពិតណាស់បើសិនជាក្រោយម៉ោងបាយថ្ងៃត្រង់ក៏មានភ្ញៀវចាំខ្ចប់យកទៅដែរ.
មូលហេតុដែលកន្លែងនេះទទួលបានការស្រឡាញ់ជាច្រើនព្រោះតែតម្លៃរបស់វា. ខ្ញុំមិនអាចជឿទាល់តែសោះតម្លៃរបស់កាហ្វេដែលឆុងម៉ាស៊ីនគឺសមរម្យណាស់. ជាទូទៅនៅហាងផ្សេងតែងតែតម្លៃ ៧,០០០វ៉ុនប៉ុន្តែនៅនេះតែ ៤,០០០វ៉ុនប៉ុណ្ណោះ. ខ្ញុំគិតថាវាអាចទៅរួចពីព្រោះតែពួកគេឆ្អើរកាហ្វេដោយខ្លួនឯង. បើសិនជាហាងដែលមានទំនុកចិត្តលើកាហ្វេរបស់គេ, ភេសជ្ជៈជាច្រើនគឺតែងតែពាក់ព័ន្ធនឹងកាហ្វេ.
ពួកគេក៏លក់គ្រាប់កាហ្វេផងដែរ.
ការសប្បាយរីករាយមួយទៀតរបស់ហាងនេះគឺផ្នែកខាងក្នុង. កន្លែងនេះពោរពេញទៅដោយវេទយិតភាព. បរិយាកាសគឺនៅតែដូចពេលដំបូងដែលខ្ញុំមកទីនេះហាក់ដូចជាមិត្តចាស់របស់យើងអញ្ចឹង.
ថៅកែហាងដែលគេស្គាល់អំពីភាពចិត្តល្អរបស់គាត់កំពុងតែរវល់រៀបចំកាហ្វេឱ្យខ្ញុំ. គាត់តែងតែញញឹមនិងរាក់ទាក់ទោះបីជាគាត់រវល់គ្មានពេលទៅបន្ទប់ទឹកក៏ដោយ. ភាពចិត្តល្អរបស់ម្ចាស់ហាងគឺល្បីល្បាញដូចកាហ្វេរបស់គាត់អញ្ចឹង.
វាពិតជាសប្បាយរីករាយណាស់នៅពេលដែលអ្នករកឃើញចំណុចដែលបានផ្លាស់ប្ដូរទោះបីជាមិនច្រើនក៏ដោយ. បាសធំនិងគ្រឿងសង្ហារឹមនៅតែដដែលដូចមុន, ក៏ប៉ុន្តែស៊ុមរូបថតនិងរូបភាគឺថ្មី.
កាហ្វេរបស់ខ្ញុំបានយកមកដល់. គេបានដាក់នៅក្នុងកែវជ័រពីព្រោះតែអ្នកធ្វើការការិយាល័យតែងតែខ្ចប់រួចត្រឡប់ទៅការិយាល័យវិញ.
នេះគឺជាកាហ្វេឡាត់ទេនិងយ៉េហ្កាឆេវទឹកកក់. កាហ្វេឡាត់ទេគឺខ្លាំងដូចកាហ្វេអេចស្ពេសសូហើយវាពិតជាលាយបានល្អជាមួយនឹងដោះគោ. ហើយកាហ្វេនេះមានជាតិអាសុីតបន្តិចគឺដូចទៅនឹងគ្រាប់កាហ្វេស្រស់អញ្ចឹង. ជាទូទៅយ៉េហ្កាឆេវរសជាតិគឺមិនធ្ងន់ទេក៏ប៉ុន្តែនៅទីនេះរាងខ្លាំង. ប្រហែលជាគាត់ធ្វើបែបនេះដើម្បីរក្សារសជាតិដើមរបស់កាហ្វេរហូតដល់ទឹកកករលាយ. ជាការពិតណាស់, ទោះបីជាទឹកកករលាយនិងបានលាយទឹកដោះគោចូលក៏រសជាតិដើមនៅតែមាន.
បើសិនជាអ្នកមិនធ្លាប់ផឹកកាហ្វេរាងខ្លាំងអ្នកគួរតែកម្ម៉ង់អ្វីដែលស្រាលជាង.
នៅទីមានផ្លាកដ៏គួរឱ្យខ្លាចនៅក្បែរច្រកចេញចូល. វាក៏មាបភាពកំប្លែងក្នុងនឹងដែរ.
បើសិនជាអ្នកមកសល់លិង, គួរតែមកហាងកាហ្វេនេះ.
កាហ្វេល្អឥតខ្ចោះ, តន្ត្រី, និងវេទយិតភាពនឹងស្វាគមន៍អ្នក.
បើសិនជាអ្នកជាអ្នកញៀនកាហ្វេ, អ្នកគួរតែមកទីនេះ. ក៏ប៉ុន្តែបើសិនអ្នកខ្លះអត់ចូលចិត្តកាហ្វេគឺមឺនុយរាងអត់សាកសមបន្តិច.
ធម្មតា. បន្ទប់ទឹករាងអត់ស្អាតបន្តិច.
សុំបីតែការឆ្លើយតបតូចមួយក៏បានបង្ហាញភាពចិត្តល្អដែរ.
បរិយាកាសធ្លាប់ស្គាល់ដែលដូចយើងស្គាល់ជាយូរមកហើយ. នៅទីនោះមានបាសដ៏ថ្លៃអ្នកគួរតែមើលវា.
ដើរ ១២ នាទីពីច្រកចេញទី ១០ ជួរទី ២និងជួរប៊ុនដាំងនៃស្ថានីយសល់លិង.
- ម៉ោងធ្វើការ: ១០:០០~២៣:០០
- ចំនួនមនុស្ស: ពី ១ ដល់ ៤នាក់
- ម្ហូបណែនាំ: កាហ្វេ
- តម្លៃ: ៤,០០០~៥,០០០វ៉ុនសម្រាប់ភេជ្ជះ
- ភាពទាក់ទាញ: ហ្វ្រី Wifi
អាសយដ្ឋាន: ៤៩ បុងអ៊ិនសា ៦៨ហ្កិល, ខណ្ឌហ្កាងណាមហ្កូ, ទីក្រុងសេអ៊ូល.