ប្រហែលជារយៈពេល ៧ ឆ្នាំមកហើយដែលខ្ញុំស្គាល់ហាងកាហ្វេនេះ. ការពិតទៅវាធ្លាប់តែមានទំហំពាក់កណ្ដាលនែហាងសព្វថ្ងៃក៏ប៉ុន្តែបានពង្រីកដែលបានទទួលការគាំទ្រជាច្រើន. សព្វថ្ងៃនេះ, ក៏មានហាងមួយទៀតនៅតំបន់យ៉ាងចេបន្ថែមទៅលើហាងមួយនេះផងដែរ.
មូលហេតុដែលកន្លែងនេះទទួលបានការស្រឡាញ់ជាច្រើនព្រោះតែតម្លៃរបស់វា. ខ្ញុំមិនអាចជឿទាល់តែសោះតម្លៃរបស់កាហ្វេដែលឆុងម៉ាស៊ីនគឺសមរម្យណាស់. ជាទូទៅនៅហាងផ្សេងតែងតែតម្លៃ ៧,០០០វ៉ុនប៉ុន្តែនៅនេះតែ ៤,០០០វ៉ុនប៉ុណ្ណោះ. ខ្ញុំគិតថាវាអាចទៅរួចពីព្រោះតែពួកគេឆ្អើរកាហ្វេដោយខ្លួនឯង. បើសិនជាហាងដែលមានទំនុកចិត្តលើកាហ្វេរបស់គេ, ភេសជ្ជៈជាច្រើនគឺតែងតែពាក់ព័ន្ធនឹងកាហ្វេ.
ថៅកែហាងដែលគេស្គាល់អំពីភាពចិត្តល្អរបស់គាត់កំពុងតែរវល់រៀបចំកាហ្វេឱ្យខ្ញុំ. គាត់តែងតែញញឹមនិងរាក់ទាក់ទោះបីជាគាត់រវល់គ្មានពេលទៅបន្ទប់ទឹកក៏ដោយ. ភាពចិត្តល្អរបស់ម្ចាស់ហាងគឺល្បីល្បាញដូចកាហ្វេរបស់គាត់អញ្ចឹង.
វាពិតជាសប្បាយរីករាយណាស់នៅពេលដែលអ្នករកឃើញចំណុចដែលបានផ្លាស់ប្ដូរទោះបីជាមិនច្រើនក៏ដោយ. បាសធំនិងគ្រឿងសង្ហារឹមនៅតែដដែលដូចមុន, ក៏ប៉ុន្តែស៊ុមរូបថតនិងរូបភាគឺថ្មី.
- ម្ហូបអាហារ★★★★★
 
បើសិនជាអ្នកជាអ្នកញៀនកាហ្វេ, អ្នកគួរតែមកទីនេះ. ក៏ប៉ុន្តែបើសិនអ្នកខ្លះអត់ចូលចិត្តកាហ្វេគឺមឺនុយរាងអត់សាកសមបន្តិច.
- អនាម័យ ★★★☆☆
 
ធម្មតា. បន្ទប់ទឹករាងអត់ស្អាតបន្តិច.
 
- សេវាកម្ម ★★★★★
 
សុំបីតែការឆ្លើយតបតូចមួយក៏បានបង្ហាញភាពចិត្តល្អដែរ. 
- បរិយាកាស ★★★★☆
 
បរិយាកាសធ្លាប់ស្គាល់ដែលដូចយើងស្គាល់ជាយូរមកហើយ. នៅទីនោះមានបាសដ៏ថ្លៃអ្នកគួរតែមើលវា. 
- ភាពងាយស្រួល ★★☆☆☆
 
ដើរ ១២ នាទីពីច្រកចេញទី ១០ ជួរទី ២និងជួរប៊ុនដាំងនៃស្ថានីយសល់លិង.
- ម៉ោងធ្វើការ: ១០:០០~២៣:០០
 - ចំនួនមនុស្ស: ពី ១ ដល់ ៤នាក់
 - ម្ហូបណែនាំ: កាហ្វេ
 - តម្លៃ: ៤,០០០~៥,០០០វ៉ុនសម្រាប់ភេជ្ជះ
 - ភាពទាក់ទាញ: ហ្វ្រី Wifi
 
អាសយដ្ឋាន: ៤៩ បុងអ៊ិនសា ៦៨ហ្កិល, ខណ្ឌហ្កាងណាមហ្កូ, ទីក្រុងសេអ៊ូល.







				
				
				