ហាងនេះមានប្រម៉ូសិនបញ្ចុះតម្លៃលើភេសជ្ជៈទាំងអស់ ២០% រហូតដល់ម៉ោង ២ល្ងាច. អញ្ចឹងកុំអោយឱកាសនេះកន្លងផុតទៅដើម្បីភ្លក់មើលរសជាតិថ្មីជាមួយនឹងតម្លៃសមរម្យ.
នៅពេលដែលលោកអ្នកដើរចូលទៅ, នំពងមាន់ពណ៌ដ៏ស្រស់ស្អាតនិងស្វាគមន៍អ្នក. ជាពិសេសនៅទីនោះក៏មាននំពងមាន់រសជាតិផ្លែឈើជាច្រើន.
ផ្នែកខាងក្នុងគឺទូលាយជាងការរំពឹងទុក. ទីធ្លាចន្លោះតុមួយគឺមិនអាចធំទូលាយជាងនេះបានទេ.
ជញ្ជាំងគឺបានតុបតែងជាមួយនឹងផ្ការជ័រជាច្រើន, ហើយវាហាក់មើលទៅជាទីកន្លែងដ៏សាកសមសម្រាប់ការថតរូប. ហើយនៅទីនោះក៏មានកៅអីអង្គុយសម្រាប់ថតរូបផងដែរ.
ការរក្សាចម្ងាយនៅទីសាធារណៈគឺពិតជាពិបាកនៅពេលដែលខ្ញុំទៅទីកន្លែងនេះពីព្រោះតែបញ្ហាកូវីត ១៩, ក៏ប៉ុន្តែកន្លែងនេះមើលទៅមិនអីទេជាមួយនឹងទីធ្លាច្រឡោះពីតុមួយទៅតុមួយ.
ខ្ញុំបានកម្មង់កាហ្វេអិចស្ព្រេសសូ, កាហ្វេអាមេរិកខាណូ, និងនំពងមាន់ដែលល្បីជាងគេពីព្រោះខ្ញុំបានគេណែនាំម្ហូបនេះ.
ពួកគេប្រាកដជាយកចិត្តទុកដាក់អំពីគ្រឿងផ្សំរបស់នំពងមាន់. វាសំដៅទៅលើផលិតផលធ្វើក្នុងថ្ងៃ, អត់ប្រើប្រាស់ជាតិរក្សាម្ហូប, អត់ប្រើប្រាស់ពណ៌សម្រាប់ម្ហូប, អត់ប្រើប្រាស់ប័រឬខ្លាញ់ឡើយ.
នៅផ្នែកម្ខាងទៀតគឺមានទីធ្លាសម្រាប់នំពងមាន់. ពួកគេដុតនំពងមាន់នៅទីនោះជារៀងរាល់ព្រឹក.
ខ្ញុំមិនចូលចិត្តកាហ្វេអិចស្ព្រេសសូនោះទេក៏ប៉ុន្តែតែកាហ្វេនេះនៅទីនេះគឺបរិសុទ្ធ. វាមានភាពទាក់ទាញខុសគ្នាជាងកាហ្វេអាមេរិកខាណូដោយខ្ញុំបានផឹកវាម្ដងបន្តិចៗ.
កាហ្វេអាមេរិកខាណូទឹកកកគឺមានរសជាតិសាបដោយគ្មានអ្វីធ្វើឱ្យយើងពេញចិត្តខ្លាំងនោះទេ.
នេះគឺជានំពងមាន់ក្រូចថ្លង់ផ្លែក្រូចដែលមាន ២ពណ៌យ៉ាងស្រស់ស្អាត. ខ្ញុំចូលចិត្តការផ្សំគ្នានៃភាពស្រស់ស្រាយរបស់ផ្លែឈើនិងភាពទន់ល្មើយរបស់នំ. វាមានភាពទាក់ទាញដ៏ស្រស់ស្រាយខុសពីនំខេក.
នេះគឺជាហាងរេដប៊ិច, ហាងកាហ្វេនៅតំបន់ហុងដេដែលមានជញ្ជាំងដ៏ទាក់ទាញបែបរ៉ូមែនតិច.
- ម្ហូបអាហារ ★★★☆☆
ហាងកាហ្វេដែលកម្រជាមួយនឹងនំពងមាន់ផ្លែឈើធ្វើជាម្ហូបចម្បងនៅក្នុងហាង.
- អនាម័យ ★★★☆☆
ធម្មតា
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★★★☆
ផ្នែកខាងក្នុងគឺធំ, ហេតុដូច្នេះវាមិនសូវអាប់អួរ, ហើយគូសង្សារប្រាកដជាភ្ញាក់ផ្អើលជាមួយនឹងជញ្ជាំងផ្កា.
- ភាពងាយស្រួល ★★★★☆
ដើរ ៥នាទីពីច្រកចេញទី ៣ជួរទី ២នៃស្ថានីយហាប់ចុង.
- ម៉ោងធ្វើការ: ១១:៣០~២៣:០០
- ចំនួនមនុស្សណែនាំ: ២~៤
- ម្ហូបណែនាំ: នំពងមាន់ផ្លែឈើ
- តម្លៃ: ៣,០០០វ៉ុនសម្រាប់កាហ្វេអិចស្ព្រេសសូ, ៦,៥០០វ៉ុនសម្រាប់នំពងមាន់
- ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ការខ្ចប់យកទៅ, កក់កន្លែងជាមុន, ហ្រ្វី Wifi, បន្ទប់ទឹកផ្សេងគ្នា.
អាសយដ្ឋាន: ៥ ចន្ទដារ៉ីរ៉ូ ៦ហ្កិល, ខណ្ឌម៉ាផូហ្គូ, ទីក្រុងសេអ៊ូល.