Travel Info

ជួបជាមួយនឹងនំផាយនិងកាហ្វេអិចស្ព្រេសសូផ្សេងនៅហាងរេដប៊ិច
서울먹거리
Last Modified : 2020/10/16
តើកន្លែងណាដែលប្រជាប្រិយភាពនៅទីក្រុងសេអ៊ូលជាមួយនឹងការលេងកំសាន្ត, ការគយគន់, និងបរិភោគក្នុងពេលតែមួយនោះ? ខ្ញុំគិតថានោះគឺតំបន់ហុងដេនិងហ្កាងណាម. ខ្ញុំនឹងណែនាំហាងរេដប៊ិចនៅតំបន់ហុងដេ, ហាងកាហ្វេដ៏ធំដែលកម្រសម្រាប់ជួរហាងអាហារ.







ហាងនេះមានប្រម៉ូសិនបញ្ចុះតម្លៃលើភេសជ្ជៈទាំងអស់ ២០% រហូតដល់ម៉ោង ២ល្ងាច. អញ្ចឹងកុំអោយឱកាសនេះកន្លងផុតទៅដើម្បីភ្លក់មើលរសជាតិថ្មីជាមួយនឹងតម្លៃសមរម្យ.





នៅពេលដែលលោកអ្នកដើរចូលទៅ, នំពងមាន់ពណ៌ដ៏ស្រស់ស្អាតនិងស្វាគមន៍អ្នក. ជាពិសេសនៅទីនោះក៏មាននំពងមាន់រសជាតិផ្លែឈើជាច្រើន.



ផ្នែកខាងក្នុងគឺទូលាយជាងការរំពឹងទុក. ទីធ្លាចន្លោះតុមួយគឺមិនអាចធំទូលាយជាងនេះបានទេ.



ជញ្ជាំងគឺបានតុបតែងជាមួយនឹងផ្ការជ័រជាច្រើន, ហើយវាហាក់មើលទៅជាទីកន្លែងដ៏សាកសមសម្រាប់ការថតរូប. ហើយនៅទីនោះក៏មានកៅអីអង្គុយសម្រាប់ថតរូបផងដែរ.



ការរក្សាចម្ងាយនៅទីសាធារណៈគឺពិតជាពិបាកនៅពេលដែលខ្ញុំទៅទីកន្លែងនេះពីព្រោះតែបញ្ហាកូវីត ១៩, ក៏ប៉ុន្តែកន្លែងនេះមើលទៅមិនអីទេជាមួយនឹងទីធ្លាច្រឡោះពីតុមួយទៅតុមួយ.




ខ្ញុំបានកម្មង់កាហ្វេអិចស្ព្រេសសូ, កាហ្វេអាមេរិកខាណូ, និងនំពងមាន់ដែលល្បីជាងគេពីព្រោះខ្ញុំបានគេណែនាំម្ហូបនេះ.



ពួកគេប្រាកដជាយកចិត្តទុកដាក់អំពីគ្រឿងផ្សំរបស់នំពងមាន់. វាសំដៅទៅលើផលិតផលធ្វើក្នុងថ្ងៃ, អត់ប្រើប្រាស់ជាតិរក្សាម្ហូប, អត់ប្រើប្រាស់ពណ៌សម្រាប់ម្ហូប, អត់ប្រើប្រាស់ប័រឬខ្លាញ់ឡើយ.









នៅផ្នែកម្ខាងទៀតគឺមានទីធ្លាសម្រាប់នំពងមាន់. ពួកគេដុតនំពងមាន់នៅទីនោះជារៀងរាល់ព្រឹក.





ខ្ញុំមិនចូលចិត្តកាហ្វេអិចស្ព្រេសសូនោះទេក៏ប៉ុន្តែតែកាហ្វេនេះនៅទីនេះគឺបរិសុទ្ធ. វាមានភាពទាក់ទាញខុសគ្នាជាងកាហ្វេអាមេរិកខាណូដោយខ្ញុំបានផឹកវាម្ដងបន្តិចៗ.



កាហ្វេអាមេរិកខាណូទឹកកកគឺមានរសជាតិសាបដោយគ្មានអ្វីធ្វើឱ្យយើងពេញចិត្តខ្លាំងនោះទេ.



នេះគឺជានំពងមាន់ក្រូចថ្លង់ផ្លែក្រូចដែលមាន ២ពណ៌យ៉ាងស្រស់ស្អាត. ខ្ញុំចូលចិត្តការផ្សំគ្នានៃភាពស្រស់ស្រាយរបស់ផ្លែឈើនិងភាពទន់ល្មើយរបស់នំ. វាមានភាពទាក់ទាញដ៏ស្រស់ស្រាយខុសពីនំខេក.



នេះគឺជាហាងរេដប៊ិច, ហាងកាហ្វេនៅតំបន់ហុងដេដែលមានជញ្ជាំងដ៏ទាក់ទាញបែបរ៉ូមែនតិច.


  • ម្ហូបអាហារ ★★★☆☆

ហាងកាហ្វេដែលកម្រជាមួយនឹងនំពងមាន់ផ្លែឈើធ្វើជាម្ហូបចម្បងនៅក្នុងហាង.

  • អនាម័យ ★★★☆☆

ធម្មតា

  • សេវាកម្ម ★★★☆☆

ធម្មតា

  • បរិយាកាស ★★★★☆

ផ្នែកខាងក្នុងគឺធំ, ហេតុដូច្នេះវាមិនសូវអាប់អួរ, ហើយគូសង្សារប្រាកដជាភ្ញាក់ផ្អើលជាមួយនឹងជញ្ជាំងផ្កា.

  • ភាពងាយស្រួល ★★★★☆

ដើរ ៥នាទីពីច្រកចេញទី ៣ជួរទី ២នៃស្ថានីយហាប់ចុង.

  • ម៉ោងធ្វើការ: ១១:៣០~២៣:០០
  • ចំនួនមនុស្សណែនាំ: ២~៤
  • ម្ហូបណែនាំ: នំពងមាន់ផ្លែឈើ
  • តម្លៃ: ៣,០០០វ៉ុនសម្រាប់កាហ្វេអិចស្ព្រេសសូ, ៦,៥០០វ៉ុនសម្រាប់នំពងមាន់
  • ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ការខ្ចប់យកទៅ, កក់កន្លែងជាមុន, ហ្រ្វី Wifi, បន្ទប់ទឹកផ្សេងគ្នា.

Map

អាសយដ្ឋាន: ៥ ចន្ទដារ៉ីរ៉ូ ៦ហ្កិល, ខណ្ឌម៉ាផូហ្គូ, ទីក្រុងសេអ៊ូល.


레드빅, redbig, 타르트, 카페, 디저트, 합정역, 2호선, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 12569
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.