
នេះគឺជាផ្លូវដង្ហែមជុកគូមី.
វានិយាយថា 'ហាងអាហារជុកគូមីដំបូងបង្អស់នៅហ្កាងដុងហ្កូ'.
ទោះបីជាពេលនេះគឺជាពេលថ្ងៃក៏ប៉ុន្តែហាងបានអួអររួចទៅហើយ. ខ្ញុំឃើញមនុស្សមួយចំនួនកំពុងញ៉ាំជុកគូមីជាមួយគ្រឿងស្រវឹង.

ជញ្ជាំងបានតុបតែងជាមួយនឹងរូបគំនូរពីរជុកគូមីដ៏គួរឲ្យចាប់អារម្មណ៍.
នេះគឺជាមឺនុយ. ម្ហូបទាំងអស់សម្រាប់យ៉ាងហោចណាស់មនុស្ស ២នាក់, អញ្ចឹងអ្នកគួរតែមកហាងនេះជាមួយនឹងណាគេម្នាក់ទៀត.
ខ្ញុំបានកម្ម៉ង់ច្រើនមុខចូលគ្នា. ការផ្សំគ្នារវាងជុកគូមី, សាច់ជ្រូកបីជាន់និងបង្គា.
វាបានរួចរាល់ហើយ. វ៉ោមើលទៅពិតជាឆ្ងាញ់ណាស់!
ជាចុងក្រោយគឺបាយឆា. វាបញ្ចប់សម្រាប់ម្ហូបឆាទាំងអស់. ជាពិសេសលោកអ្នកមិនអាចញ៉ាំជុកគូមីអស់បើសិនជាគ្មានវា. ទោះបីជាអ្នកថាមិនញ៉ាំវាក៏ដោយ, នៅពេលដែលអ្នកឃើញតុនៅក្បែរនោះញ៉ាំគីចប់បាត់ហើយ. តោះគ្រាន់តែគិតថាទូទៅវាត្រូវតែអញ្ចឹងទៅហើយ.
បាយឆាមានរសជាតិប្លែកជាមួយនឹងឆៃថាវជ្រក់ចំណិតដែលមានរសជាតិស្រួយ.
- ម្ហូបអាហារ ★★★★☆
គ្មានអ្នកណាអាចបដិសេធវាទេ. ជាពិសេសបាយឆាគឺឆ្ងាញ់បំផុត.
- អនាម័យ ★★☆☆☆
វាគឺជាហាងចាស់អង្ចឹងពួកយើងគួរតែគិតអំពីផ្លូវនឹង. អៀមការពាកអាវរាងប្រឡាក់បន្តិច.
- សេវាកម្ម ★★★★★
ពិតជាល្អ. ពួកគេជួយឆាបាយហើយបន្ថែមម្ហូបបន្ថែមមុនពេលយើងបានហៅពួកគេទៅទៀត.
- បរិយាកាស ★★★☆☆
ហាងអាហារក្បែរផ្ទះកក់ក្ដៅ. អ្នកប្រាកដជាគិតដល់ស្រាសូជូមួយពែងហើយ.
- ភាពងាយស្រួល ★★★★☆
ដើរ ៣នាទីពីច្រកចេញទី ៦ជូរទី ៥និង ៨នៃស្ថានីយចុនហូ.
- ម៉ោងធ្វើការ: ១០:០០~០៥:០០
- ចំនួនមនុស្សណែនាំ: ២~៤
- ម្ហូបណែនាំ: ជុកគូមីឆា, បាយឆាពងត្រី
- តម្លៃ: ជុកគូមី ១២,០០០វ៉ុនសម្រាប់មនុស្សម្នាក់, បាយឆាពងត្រី ៣,០០០វ៉ុន.
- ភាពទាក់ទាញ: ហ្វ្រី Wifi.
អាសយដ្ឋាន: ១៣ ចុនហូដេរ៉ូ ១៥៨ហ្កិល, ខណ្ឌហ្កាងដុងហ្កូ, ទីក្រុងសេអ៊ូល.