Travel Info

ដុកដូជុកគូមី, មឹកឆាហឹរនិងបាយឆាពងត្រី
서울먹거리
Last Modified : 2020/09/05
ជុកគូមី (មឹកដៃខ្លី) គឺជាគ្រឿងផ្សំម្ហូបមានជាតិកាឡូរីទាបហើយសម្បូរទៅដោយសារធាតុថៅរីនដែលល្អក្នុងការបំបាត់ភាពនឿយហត់ហើយវាមានរសជាតិឆ្ងាញ់បំផុតនៅរដូវផ្ការីក. មឹកឆាជាមួយនឹងទឹកគ្រឿងហឹរគឺទទួលបានការគាំទ្រយ៉ាងខ្លាំង. នៅក្បែរស្ថានីយចុនហូនៅជួរទី ៨, ក៏មានផ្លូវដង្ហែមមានហាងអាហារម្ហូបមឹកពីងពាងឆាផ្ដុំគ្នាហើយហាងដុកដូជុកគូមីគឺជាហាងដំបូងបង្អស់ក្នុងចំណោមហាងទាំងអស់នោះ.





នេះគឺជាផ្លូវដង្ហែមជុកគូមី.







វានិយាយថា 'ហាងអាហារជុកគូមីដំបូងបង្អស់នៅហ្កាងដុងហ្កូ'.



ទោះបីជាពេលនេះគឺជាពេលថ្ងៃក៏ប៉ុន្តែហាងបានអួអររួចទៅហើយ. ខ្ញុំឃើញមនុស្សមួយចំនួនកំពុងញ៉ាំជុកគូមីជាមួយគ្រឿងស្រវឹង.



ជញ្ជាំងបានតុបតែងជាមួយនឹងរូបគំនូរពីរជុកគូមីដ៏គួរឲ្យចាប់អារម្មណ៍.



នេះគឺជាមឺនុយ. ម្ហូបទាំងអស់សម្រាប់យ៉ាងហោចណាស់មនុស្ស ២នាក់, អញ្ចឹងអ្នកគួរតែមកហាងនេះជាមួយនឹងណាគេម្នាក់ទៀត.



ម្ហូបដែលជាចំណូលចិត្តរបស់ខ្ញុំបំផុតនៅទីនេះគឺពោតជាមួយនឹងប័រ. វាក៏បានបូកផ្សំក្នុងការរៀបចំតុមូលដ្ឋានហើយពួកគេនឹងបន្ថែមវារហូតនៅពេលដែលវាអស់. ឆ្នាំងដីនៅក្បែរវានោះគឺនូរ៉ូងជី (បាយក្ដាំង). វាមានរស់ជាតិអាថ្វីកំបាំងហើយពិតជាសាកសមជាមួយនឹងជុកគូមីឆា.



ខ្ញុំបានកម្ម៉ង់បាយជាមួយនឹងពងត្រីសម្រាប់កូនរបស់ខ្ញុំប៉ុន្តែគេបានយកចេញមកដោយមិនគិតថ្លៃ. វាសម្បូរទៅដោយពងត្រី. ការផ្សំគ្នារបស់ជ្រក់ឆៃថាវនិងពងត្រីផ្ដល់រសជាតិផ្អែមនិងប្រៃដល់ខ្ញុំ. កូនរបស់ខ្ញុំញុាំវាយ៉ាងឆ្ងាញ់.



ខ្ញុំបានកម្ម៉ង់ច្រើនមុខចូលគ្នា. ការផ្សំគ្នារវាងជុកគូមី, សាច់ជ្រូកបីជាន់និងបង្គា.



ឆាវានៅលើបន្ទះដែកជាមួយជំនាញដ៏អស្ចារ្យ. អ្នករត់ទុកនឹងឆាវាអញ្ចឹងលោកអ្នកគ្រាន់តែរង់ចាំដល់ពេលវាឆ្អឹនតែប៉ុណ្ណោះ. វាមានរសជាតិឆ្ងាញ់ជាងជាមួយនឹងជំនាញរបស់អ្នកជំនាញ.



ពងមាន់ចំហុយគឺពិតជាឆ្ងាញ់ពេលញ៉ាំជាមួយនឹងម្ហូបបែបហឹរ.



វាបានរួចរាល់ហើយ. វ៉ោមើលទៅពិតជាឆ្ងាញ់ណាស់!


ស្លឹកល្ង, ឆៃថាវហាន់ជាចំណិត (ជុកគូមីគឺក្ដៅអញ្ចឹងវាក៏ធ្វើជាទ្រនាប់មួយ. កំុភ្លេចដាក់វាចូលផង), ហើយបន្ទាប់មកទៀតដាក់ជុកគូមី, ពងត្រី, ទឹកគ្រឿងពិសេស, និងខ្ទឹមសរជ្រលក់ជាមួយនឹងសាំចាំង. ក្លិនឆ្ងុយរបស់ស្លឹកល្ងនឹងបញ្ចេញមុនគេ, ជុកគូមីគឺមានរសជាតិហឹរ, ផ្អែម, ស្វិតហើយពងត្រីនឹងផ្ទុះហើយបន្ទាប់មកទៀតគឺរសជាតិហឹររបស់ខ្ទឹមសរ. ទ្រនាប់នីមួយៗរបស់រសជាតិកើនឡើងហើយដូចពិធីបុណ្យកំពុងតែកើតឡើងនៅក្នុងមាត់របស់ខ្ញុំអញ្ចឹង.



ជាចុងក្រោយគឺបាយឆា. វាបញ្ចប់សម្រាប់ម្ហូបឆាទាំងអស់. ជាពិសេសលោកអ្នកមិនអាចញ៉ាំជុកគូមីអស់បើសិនជាគ្មានវា. ទោះបីជាអ្នកថាមិនញ៉ាំវាក៏ដោយ, នៅពេលដែលអ្នកឃើញតុនៅក្បែរនោះញ៉ាំគីចប់បាត់ហើយ. តោះគ្រាន់តែគិតថាទូទៅវាត្រូវតែអញ្ចឹងទៅហើយ.



បាយឆាមានរសជាតិប្លែកជាមួយនឹងឆៃថាវជ្រក់ចំណិតដែលមានរសជាតិស្រួយ.


ដុកដូជុកគូមីមានគុណភាពជាអ្នកផ្ដើមមែន.


  • ម្ហូបអាហារ ★★★★☆

គ្មានអ្នកណាអាចបដិសេធវាទេ. ជាពិសេសបាយឆាគឺឆ្ងាញ់បំផុត.

  • អនាម័យ ★★☆☆☆

វាគឺជាហាងចាស់អង្ចឹងពួកយើងគួរតែគិតអំពីផ្លូវនឹង. អៀមការពាកអាវរាងប្រឡាក់បន្តិច.

  • សេវាកម្ម ★★★★★

ពិតជាល្អ. ពួកគេជួយឆាបាយហើយបន្ថែមម្ហូបបន្ថែមមុនពេលយើងបានហៅពួកគេទៅទៀត.

  • បរិយាកាស ★★★☆☆

ហាងអាហារក្បែរផ្ទះកក់ក្ដៅ. អ្នកប្រាកដជាគិតដល់ស្រាសូជូមួយពែងហើយ.

  • ភាពងាយស្រួល ★★★★☆

ដើរ ៣នាទីពីច្រកចេញទី ៦ជូរទី ៥និង ៨នៃស្ថានីយចុនហូ.


  • ម៉ោងធ្វើការ: ១០:០០~០៥:០០
  • ចំនួនមនុស្សណែនាំ: ២~៤
  • ម្ហូបណែនាំ: ជុកគូមីឆា, បាយឆាពងត្រី
  • តម្លៃ: ជុកគូមី ១២,០០០វ៉ុនសម្រាប់មនុស្សម្នាក់, បាយឆាពងត្រី ៣,០០០វ៉ុន.
  • ភាពទាក់ទាញ: ហ្វ្រី Wifi.

Map

អាសយដ្ឋាន: ១៣ ចុនហូដេរ៉ូ ១៥៨ហ្កិល, ខណ្ឌហ្កាងដុងហ្កូ, ទីក្រុងសេអ៊ូល.


독도쭈꾸미, 본점, 쭈꾸미, 볶음밥, 천호역, 5호선, 8호선, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 14614
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.