Travel Info

ឡាកាហ្វេហ្កាលើរ៉ី, ទីធ្លាពណ៌បៃតងជាកន្លែងដែរធ្វើអោយភ្នែកនិងចិត្តរបស់អ្នកបានបន្ធូរ
서울먹거리
Last Modified : 2020/09/26

មិនឆ្ងាយពីវាំងខ្យុងបុកហ្កុងទេមានហាងកាហ្វេមួយឈ្មោះថាហ្កាលើរ៉ីឡាកាហ្វេ. តាមតែឈ្មោះរបស់ហាងបានដាក់មកវាគឺជាកន្លែងដែលពួកគេដំណើរការវីចិត្រសាលជាមួយគ្នា. ខ្ញុំទៅដល់កន្លែងនោះដែលមានផ្ការៀបជាជួរនៅច្រកចេញចូលធ្វើឲ្យខ្ញុំរំលឹកដល់សួនផ្កាដ៏តូចមួយ.







ដើមផ្កាតូចនិងធំនៅពោរពេញច្រកចេញចូលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកន្លែងលំហាយកាយដ៏តូចទៅមជ្ឈមណ្ឌលក្រុង.





សុំបីតែផ្នែកខាងក្នុងក៏តុបតែងជាមួយនឹងពណ៌បៃតងហេតុដូច្នេះបរិយាយកាសបែបស្រស់ស្រាយបន្តទៅទៀត. ពណ៌បៃតងដែលពិបាករកឃើញនៅមជ្ឈមណ្ឌលក្រុងធ្វើឲ្យភ្នែករបស់លោកអ្នកសុខស្រួល.







ផ្នែកខាងក្នុងគឺរាងធំទូលាយគួរសមហើយចន្លោះរវាងតុមួយទៅតុមួយគឺធំទូលាយអញ្ចឹងវាគឺជាបរិយាយកាសដ៏ល្អដើម្បីអានសៀវភៅ.







វាពិតជាប្លែកខុសគេដែលមឺនុយនៅរៀនឆ្ងាយបន្តិច. ក្នុងចំណោមម្ហូបទាំងអស់ដែរអត់ខុសគ្នាជាមួយនឹងហាងកាហ្វេផ្សេង, 'តែតាមរដូវ' គឺពិតជាខុសប្លែកពីគេ. ដោយសារតែទីនេះនៅក្បែរវាំងខ្យុងបុកហ្កុងខ្ញុំគិតថាវាគឺជាប្រភេទតែបូរាណហើយតែនេះពិតជាល្បីនៅទីនេះ. តែអូមីចាគឺបានរៀបចំសម្រាប់រដូវក្ដៅ.





អំឡុងពេលដែលខ្ញុំរង់ចាំខ្ញុំបានដើរទៅឡើងលើដើម្បីគយគន់ការតាំងពិព័រណ៍រូបថតរបស់លោកផាកនូហេនៅជាន់ទីពីរ.













ខ្ញុំបានបំពេញបេះដូងរបស់ខ្ញុំដោយគ្រាន់តែមើលរូបថតដែលស្រដៀងទៅនឹងរូបភាពរបស់ជីវិតខុសគ្នា.



តែអូមីចាដែលផ្អែមនិងជូរគឺបានរួចរាល់នៅជាន់ទីមួយ. វាមានពណ៌ក្រហមដែលធ្វើឱ្យលោកអ្នកបង្កើនចំណងអាហាររបស់អ្នក, ជីអង្កាមដ៏ស្រស់និងតែអូមីចាធ្វើឲ្យមាត់របស់លោកអ្នកមានអារម្មណ៍ស្រស់ស្រាយ. ហាងកាហ្វេហ្កាលើរ៉ីឡាកាហ្វេគឺដូចខ្យល់ត្រជាក់ស្រស់ស្រាយនៅថ្ងៃក្ដៅនារដូវក្ដៅនេះ.


  • ម្ហូបអាហារ ★★★★☆

តែអូមីចាដ៏រៀបរយនិងស្អាតបាត!

  • អនាម័យ ★★★★☆

សរុបសេចក្តីមកគីស្អាត.

  • សេវាកម្ម ★★★☆☆

ធម្មតា

  • បរិយាកាស ★★★★☆

ដើមឈើនៅខាងក្រៅបង្អួចធ្វើឲ្យភ្នែករបស់លោកអ្នករីករាយខ្លាំង.

  • ភាពងាយស្រួល ★★★☆☆

ដើរ ៧នាទីពីច្រកចេញទី ៣ជួរទី ៣នៃស្ថានីយខ្យុងបុកហ្កុង.

  • ម៉ោងធ្វើការ: ១១:០០~២២:០០ បិទនៅថ្ងៃចន្ទ
  • ចំនួនមនុស្សណែនាំ: ២~៤នាក់
  • ម្ហូបណែនាំ: តែតាមរដូវ តម្លៃ: កាហ្វេអាមេរិកខាណូ ៤,៥០០វ៉ុន, តែតាមរដូវ ៧,៥០០វ៉ុន
  • ភាពទាក់ទាញ: ហ្វ្រី Wifi, បន្ទប់ទឹកផ្សេងគ្នា

Map

អាសយដ្ឋាន: ២៨ ចាហាមុនរ៉ូ ១០ហ្កិល, ខណ្ឌចុងនូហ្កូ, ទីក្រុងសេអ៊ូល.


라카페갤러리, 갤러리카페, 카페, 경복궁역, 3호선, 데이트, 전통차, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 15904
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.