មិនឆ្ងាយពីវាំងខ្យុងបុកហ្កុងទេមានហាងកាហ្វេមួយឈ្មោះថាហ្កាលើរ៉ីឡាកាហ្វេ. តាមតែឈ្មោះរបស់ហាងបានដាក់មកវាគឺជាកន្លែងដែលពួកគេដំណើរការវីចិត្រសាលជាមួយគ្នា. ខ្ញុំទៅដល់កន្លែងនោះដែលមានផ្ការៀបជាជួរនៅច្រកចេញចូលធ្វើឲ្យខ្ញុំរំលឹកដល់សួនផ្កាដ៏តូចមួយ.
ដើមផ្កាតូចនិងធំនៅពោរពេញច្រកចេញចូលធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកន្លែងលំហាយកាយដ៏តូចទៅមជ្ឈមណ្ឌលក្រុង.
ផ្នែកខាងក្នុងគឺរាងធំទូលាយគួរសមហើយចន្លោះរវាងតុមួយទៅតុមួយគឺធំទូលាយអញ្ចឹងវាគឺជាបរិយាយកាសដ៏ល្អដើម្បីអានសៀវភៅ.
អំឡុងពេលដែលខ្ញុំរង់ចាំខ្ញុំបានដើរទៅឡើងលើដើម្បីគយគន់ការតាំងពិព័រណ៍រូបថតរបស់លោកផាកនូហេនៅជាន់ទីពីរ.
ខ្ញុំបានបំពេញបេះដូងរបស់ខ្ញុំដោយគ្រាន់តែមើលរូបថតដែលស្រដៀងទៅនឹងរូបភាពរបស់ជីវិតខុសគ្នា.
តែអូមីចាដែលផ្អែមនិងជូរគឺបានរួចរាល់នៅជាន់ទីមួយ. វាមានពណ៌ក្រហមដែលធ្វើឱ្យលោកអ្នកបង្កើនចំណងអាហាររបស់អ្នក, ជីអង្កាមដ៏ស្រស់និងតែអូមីចាធ្វើឲ្យមាត់របស់លោកអ្នកមានអារម្មណ៍ស្រស់ស្រាយ. ហាងកាហ្វេហ្កាលើរ៉ីឡាកាហ្វេគឺដូចខ្យល់ត្រជាក់ស្រស់ស្រាយនៅថ្ងៃក្ដៅនារដូវក្ដៅនេះ.
- ម្ហូបអាហារ ★★★★☆
តែអូមីចាដ៏រៀបរយនិងស្អាតបាត!
- អនាម័យ ★★★★☆
សរុបសេចក្តីមកគីស្អាត.
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★★★☆
ដើមឈើនៅខាងក្រៅបង្អួចធ្វើឲ្យភ្នែករបស់លោកអ្នករីករាយខ្លាំង.
- ភាពងាយស្រួល ★★★☆☆
ដើរ ៧នាទីពីច្រកចេញទី ៣ជួរទី ៣នៃស្ថានីយខ្យុងបុកហ្កុង.
- ម៉ោងធ្វើការ: ១១:០០~២២:០០ បិទនៅថ្ងៃចន្ទ
- ចំនួនមនុស្សណែនាំ: ២~៤នាក់
- ម្ហូបណែនាំ: តែតាមរដូវ តម្លៃ: កាហ្វេអាមេរិកខាណូ ៤,៥០០វ៉ុន, តែតាមរដូវ ៧,៥០០វ៉ុន
- ភាពទាក់ទាញ: ហ្វ្រី Wifi, បន្ទប់ទឹកផ្សេងគ្នា
អាសយដ្ឋាន: ២៨ ចាហាមុនរ៉ូ ១០ហ្កិល, ខណ្ឌចុងនូហ្កូ, ទីក្រុងសេអ៊ូល.