Travel Info

ហាងនំបុ័ងហ្យូចា, ហាងនំបុ័ងអ្នកជំនាញដែលបានផ្គូផ្គងទៅចុងវ៉ាដេរយៈពេលជាង ១០ឆ្នាំមកហើយ
서울먹거리
Last Modified : 2020/09/25

មានហាងនំប័ងចាស់មួយនៅក្បែរផ្សារតុងអុីន. ខ្ញុំបានទៅហាងនំបុ័ងហ្យូចា, ទីកន្លែងដែលល្បីខ្លាំងក្នុងការដឹកជញ្ជូននំប៉័ងរហូតដល់ចុងវ៉ាដេ (ផ្ទះខៀវទីកន្លែងស្នាក់នៅរបស់ប្រធានាធិបតីនៃប្រទេសកូរ៉េ) ជាងមួយសតវត្សទៅហើយ.





នៅច្រកចេញចូលរបស់ហាងនំប៉័ងដែលលាបផ្ទៃពណ៌ស, ផ្លាកឈ្មោះរបស់អ្នកជំនាញនៃទីក្រុងសេអ៊ូលបានព្យួរយ៉ាងមានមោទនភាព.



នៅពេលដែលខ្ញុំដើរចូលទៅដល់ខ្ញុំអាចហិតក្លិននំប័ងដ៏ផ្អែមនិងឈ្ងុយឆ្ងាញ់. នៅថ្ងៃចុងសប្តាហ៍មនុស្សម្នានិងវៀបជួរគ្នាដើម្បីទិញនំបុ័ងក៏ប៉ុន្តែពេលនោះគឺរាងស្ងាត់ពីព្រោះតែចំពេលថ្ងៃត្រង់នៃថ្ងៃក្នុងសប្តាហ៍.







ខ្ញុំអាចមើលឃើញនំប័ងនិងនំចំណីអាហារចាស់ពីមុនដែលបន្សល់ទុកនៅក្នុងការចងចាំនៃអតីតកាលរបស់ខ្ញុំ.





នំប៉័ងដែលឆ្ងាញ់បំផុតនៅទីនេះគឺ 'នំប៉័ងពោត'. នេះគឺជាលើកដំបូងរបស់ខ្ញុំដែរឃើញនៅទីនេះហេតុដូច្នេះខ្ញុំគិតថានេះគឺជានំបុ័ងដើមកំណើតរបស់ពួកគេ.





នៅទីនេះក៏មាននំខេកខ្លះដែរ.



នំប៉័ងគឺច្រើនគ្រប់គ្រាន់មើលទៅដូចឈុតឆាកក្នុងរឿងអញ្ចឹង. ខ្ញុំមានអារម្មណ៍ថាខ្ញុំបានញ៉ាំឆ្អែតគ្រប់គ្រាន់ជាមួយនឹងភ្នែករបស់ខ្ញុំ.



នំប៉័ងផ្លែល្វាគឺនៅក្នុងចំណោមនំបុ័ងល្អទាំងបី. វាគឺជានំប៉័ងដែលអត់មានស្ករសនិងមេនំប៉័ង. ខ្ញុំបានទិញនំប៉័ងល្អបំផុតលេខមួយលេខពីរនិងលេខបី. ពួកគេគឺនំប៉័ងពោត, នំខ្ទឹមបារាំងសូប៊ូរ៊ូ, និងនំប៉័ងផ្លែល្វា.







ជាដំបូងនំប៉័ងពោត. វាគឺជានំប៉័ងដែលល្បីលក់ដាច់ខ្លាំងជាងគេបន្ទាប់ពីបានធ្វើរួច, ហេតុដូច្នេះនៅពេលដែលខ្ញុំទិញវាគឺវាជានំដែលបានដុតជាលើកទីបីនៅក្នុងថ្ងៃនេះ. វាពិតជាក្ដៅហេតុដូច្នេះពួកគេចាប់បៀរដោយបើកមាត់ថង់ចំហរ. ជាដំបូងខ្ញុំអាចឃើញខ្នាតដ៏ធំគួរសមសម្រាប់តម្លៃនេះ. វាទន់ហើយផ្អែមនៅខាងក្រៅ, ហើយនៅខាងក្នុងគឺមានពោតនិងខ្ទឹមបារាំង. វាស្រដៀងទៅនឹងនំក្រូចនិងនំប៉ាវជាមួយនឹងបន្លែក្នុងពេលតែមួយ. ខ្ញុំគិតថាវាប្រាកដជាឆ្ងាញ់បំផុតបើសិនជាអ្នកញ៉ាំភ្លាមៗនៅពេលដែលវានៅក្ដៅ.





ទីពីរគឺនំប៉័ងខ្ទឹមបារាំងសូប៊ូរ៊ូ. មានគ្រីមនិងខ្ទឹមបារាំងហាន់ជាចំណិតនៅក្នុងនំប៉័ងដែរមនុស្សចាស់ចូលចិត្តញ៉ាំ. ខ្ទឹមបារាំងរក្សាភាពស្រួយហើយមិនធ្វើអោយយើងឆាប់ទ្រលាន់. ការពិតទៅវាមិនមែនជាចំណូលចិត្តរបស់ខ្ញុំក៏ប៉ុន្តែខ្ញុំគិតថាមនុស្សចាស់ប្រាកដជាចូលចិត្តវា.





ជាចុងក្រោយគឺជានំសំណព្វចិត្តរបស់ខ្ញុំ, នំប៉័ងផ្លែល្វា. វាអត់មានជាតិមេម្សៅនំប៉័ងនៅក្នុងហេតុដូច្នេះវារៀនក្រាស់បន្តិច. នៅខាងក្នុងសម្បូរទៅដោយផ្លែល្វាក៏ប៉ុន្តែវារាងផ្អែមខ្លាំងពេក. វាប្រាកដជាល្អឥតខ្ចោះដែលញ៉ាំវាជាមួយនឹងកាហ្វេអាមេរិកខាណូ.



នៅពេលដែលអ្នកប្រាប់ពួកគេឱ្យខ្ចប់ពួកគេនឹងដាក់ចូលក្នុងថង់បែបនេះ. វាគឺមានរចនាដូចអ្វីដែលប៉ារបស់ខ្ញុំមាននៅក្នុងដៃរបស់គាត់នៅពេលដែលគាត់ត្រឡប់មកផ្ទះពីហាងនំប៉័ងនៅពេលដែលគាត់មានអារម្មណ៍ល្អ. ពិតជាល្អនៅពេលដែលឃើញវាម្ដងទៀត.



បើសិនជាអ្នកមកហាងនំបុ័ងនេះ, កុំភ្លេចសាកល្បងញ៉ាំនំប៉័ងពោតក្ដៅថ្មី.


  • ម្ហូបអាហារ ★★★☆☆

ខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងថានំប៉័ងរបស់ពួកគេប្រាកដជាត្រូវមាត់របស់មនុស្សចាស់.

  • អនាម័យ ★★★☆☆

ធម្មតា

  • សេវាកម្ម ★★★★★

បុគ្គលិកគឺរួសរាយនិងរាក់ទាក់

  • បរិយាកាស ★★★☆☆

ហាងនំបុ័ងដ៏រួសរាយក្បែរផ្ទះ. លោកអ្នកអាចទិញនំប៉័ងហើយញ៉ាំនៅហាងកាហ្វេហ្យូចាដែលនៅទល់មុខនឹង.

  • ភាពងាយស្រួល ★★☆☆☆

ដើរ ១១នាទីពីច្រកចេញទី ២ជួរទី ៣នៃស្ថានីយខ្យុងបុកហ្កុង.

  • ម៉ោងធ្វើការ: ៨:០០~២១:៣០ បិទនៅថ្ងៃចន្ទ
  • ម្ហូបណែនាំ: នំប៉័ងពោត, នំប៉័ងខ្ទឹមបារាំងឈីសសូប៊ូរ៉ូ, នំប៉័ងផ្លែល្វា
  • តម្លៃ: ចាប់ពី ៤,៥០០វ៉ុន
  • ភាពទាក់ទាញ: ខ្ចប់យកទៅ


Map

អាសយដ្ឋាន: ៥៤ ភីលុនដេរ៉ូ, ខណ្ឌចុងនូហ្កូ, ទីក្រុងសេអ៊ូល.


효자베이커리, 경복궁역, 빵집, 베이커리, 3호선, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 15409
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.