មានហាងនំប័ងចាស់មួយនៅក្បែរផ្សារតុងអុីន. ខ្ញុំបានទៅហាងនំបុ័ងហ្យូចា, ទីកន្លែងដែលល្បីខ្លាំងក្នុងការដឹកជញ្ជូននំប៉័ងរហូតដល់ចុងវ៉ាដេ (ផ្ទះខៀវទីកន្លែងស្នាក់នៅរបស់ប្រធានាធិបតីនៃប្រទេសកូរ៉េ) ជាងមួយសតវត្សទៅហើយ.
នៅច្រកចេញចូលរបស់ហាងនំប៉័ងដែលលាបផ្ទៃពណ៌ស, ផ្លាកឈ្មោះរបស់អ្នកជំនាញនៃទីក្រុងសេអ៊ូលបានព្យួរយ៉ាងមានមោទនភាព.
នៅពេលដែលខ្ញុំដើរចូលទៅដល់ខ្ញុំអាចហិតក្លិននំប័ងដ៏ផ្អែមនិងឈ្ងុយឆ្ងាញ់. នៅថ្ងៃចុងសប្តាហ៍មនុស្សម្នានិងវៀបជួរគ្នាដើម្បីទិញនំបុ័ងក៏ប៉ុន្តែពេលនោះគឺរាងស្ងាត់ពីព្រោះតែចំពេលថ្ងៃត្រង់នៃថ្ងៃក្នុងសប្តាហ៍.
ខ្ញុំអាចមើលឃើញនំប័ងនិងនំចំណីអាហារចាស់ពីមុនដែលបន្សល់ទុកនៅក្នុងការចងចាំនៃអតីតកាលរបស់ខ្ញុំ.
នំប៉័ងដែលឆ្ងាញ់បំផុតនៅទីនេះគឺ 'នំប៉័ងពោត'. នេះគឺជាលើកដំបូងរបស់ខ្ញុំដែរឃើញនៅទីនេះហេតុដូច្នេះខ្ញុំគិតថានេះគឺជានំបុ័ងដើមកំណើតរបស់ពួកគេ.
នៅទីនេះក៏មាននំខេកខ្លះដែរ.
នំប៉័ងគឺច្រើនគ្រប់គ្រាន់មើលទៅដូចឈុតឆាកក្នុងរឿងអញ្ចឹង. ខ្ញុំមានអារម្មណ៍ថាខ្ញុំបានញ៉ាំឆ្អែតគ្រប់គ្រាន់ជាមួយនឹងភ្នែករបស់ខ្ញុំ.
នំប៉័ងផ្លែល្វាគឺនៅក្នុងចំណោមនំបុ័ងល្អទាំងបី. វាគឺជានំប៉័ងដែលអត់មានស្ករសនិងមេនំប៉័ង. ខ្ញុំបានទិញនំប៉័ងល្អបំផុតលេខមួយលេខពីរនិងលេខបី. ពួកគេគឺនំប៉័ងពោត, នំខ្ទឹមបារាំងសូប៊ូរ៊ូ, និងនំប៉័ងផ្លែល្វា.
នៅពេលដែលអ្នកប្រាប់ពួកគេឱ្យខ្ចប់ពួកគេនឹងដាក់ចូលក្នុងថង់បែបនេះ. វាគឺមានរចនាដូចអ្វីដែលប៉ារបស់ខ្ញុំមាននៅក្នុងដៃរបស់គាត់នៅពេលដែលគាត់ត្រឡប់មកផ្ទះពីហាងនំប៉័ងនៅពេលដែលគាត់មានអារម្មណ៍ល្អ. ពិតជាល្អនៅពេលដែលឃើញវាម្ដងទៀត.
- ម្ហូបអាហារ ★★★☆☆
ខ្ញុំមានអារម្មណ៍យ៉ាងខ្លាំងថានំប៉័ងរបស់ពួកគេប្រាកដជាត្រូវមាត់របស់មនុស្សចាស់.
- អនាម័យ ★★★☆☆
ធម្មតា
- សេវាកម្ម ★★★★★
បុគ្គលិកគឺរួសរាយនិងរាក់ទាក់
- បរិយាកាស ★★★☆☆
ហាងនំបុ័ងដ៏រួសរាយក្បែរផ្ទះ. លោកអ្នកអាចទិញនំប៉័ងហើយញ៉ាំនៅហាងកាហ្វេហ្យូចាដែលនៅទល់មុខនឹង.
- ភាពងាយស្រួល ★★☆☆☆
ដើរ ១១នាទីពីច្រកចេញទី ២ជួរទី ៣នៃស្ថានីយខ្យុងបុកហ្កុង.
- ម៉ោងធ្វើការ: ៨:០០~២១:៣០ បិទនៅថ្ងៃចន្ទ
- ម្ហូបណែនាំ: នំប៉័ងពោត, នំប៉័ងខ្ទឹមបារាំងឈីសសូប៊ូរ៉ូ, នំប៉័ងផ្លែល្វា
- តម្លៃ: ចាប់ពី ៤,៥០០វ៉ុន
- ភាពទាក់ទាញ: ខ្ចប់យកទៅ
អាសយដ្ឋាន: ៥៤ ភីលុនដេរ៉ូ, ខណ្ឌចុងនូហ្កូ, ទីក្រុងសេអ៊ូល.