ហាងកាហ្វេក្នុតតើល្បីឈ្មោះអំពីនំដូណាត់ដែលបានគេហៅថាជាហាងកាហ្វេល្អបំផុតនៅតំបន់ឆុងណាមដុង.
ហាងកាហ្វេមានកម្មវិធីដ៏គួរឲ្យស្រឡាញ់មួយ 'ការប្រកួតផាត់គំនូរ'.
បើសិនជាអ្នកផាត់រូបគំនូរក្នុងសៀវភៅរួចផុសក្នុងអុីនស្តក្រាមរបស់អ្នកលោកអ្នកនឹងទទួលបានឱកាសឈ្នះខណ្ឌប័ណ្ណសម្រាប់ភេសជ្ជៈនៅថ្ងៃចាប់ផ្ដើមរៀងរាល់ខែ. ដោយសារតែមូលហេតុនេះមានម៉ាក់និងកូនមកជាមួយគ្នាផងដែរ.
តើវាគួរឲ្យស្រឡាញ់ដែរឬទេ?
រូបបិទទាំងអស់នេះគឺឥតគិតថ្លៃ. លោកអ្នកអាចកាត់រូបបិទនេះរួចយកទៅផ្ទះបាន.
វ៉ោ... មិនមែនជាការងាយស្រួលចូលទៅខាងក្នុងតាំងពីច្រកចេញចូលហើយ. មានមនុស្សជាច្រើនញ៉ាំទៅក្នុងហាងក៏ប៉ុន្តែក៏មានមនុស្សជាច្រើនគ្រាន់តែមកខ្ចប់នំដូណាត់ទៅតែប៉ុណ្ណោះ. នៅម៉ោង ១ថ្ងៃត្រង់នំដូណាត់ជាច្រើនបានលក់អស់.
វាល្បីល្បាញអំពីនំខេកខ្នាតតូចក៏ដូចជានំដូណាត់ជាច្រើនរសជាតិ.
នៅទីនេះមាននំជាច្រើនប្រភេទដែលធ្វើឲ្យខ្ញុំមិនអាចនៅស្ងៀមបាន.
ហាងនេះល្បីដល់ថ្នាក់ពួកគេបែងចែកកន្លែងខ្ចប់យកទៅនិងកន្លែងកម្ម៉ង់ក្នុងហាង.
លោកអ្នកត្រូវតែយកអាហារដែលកម្ម៉ង់ដោយខ្លួនឯងប៉ុន្តែលោកអ្នកអាចទុកអាហារនៅសល់នៅពេលដែលលោកអ្នកទៅ.
ខ្ញុំបានចាកចេញពីជាន់ទី ១ដ៏ច្របូកច្របល់ហើយឡើងមកជាន់ទី ២. ដោយសារតែវាគឺជាហាងកាហ្វេដែលល្បីខ្ញុំគិតថាពួកគាត់អាចរៀបចំតុអោយនៅជិតគ្នាក៏ប៉ុន្តែពួកគេរៀបចំតុមានចំណាយឃ្លាតពិគ្នា.
ក៏មានកន្លែងអង្គុយជាក្រុមនិងកៅអីកូនក្មេង.
នៅខាងលើបង្អួចមូលដ៏គួរឲ្យស្រលាញ់នោះអ្នកដុតនំកំពុងតែដុតនំជាបន្ទាប់បន្ទាប់. ដូចរឿងនិទានអំពីទេពធីតាដែលធ្វើស្បែកជើងជារៀងរាល់យប់សម្រាប់អ្នកធ្វើស្បែកជើង, ពួកគាត់ធ្វើនំបុ័ងយ៉ាងយកចិត្តទុកដាក់. ក៏ប៉ុន្តែមើលទៅពួកគាត់នៅតែមិនអាចធ្វើទាន់ទៅនឹងការលក់បាន.
នេះគឺជានំដូណាត់អុឺគ្រី. ការពិតទៅខ្ញុំមិនចូលចិត្តញ៉ាំនំដូណាត់ទេ. ខ្ញុំមានគំនិតប្រកាន់អំពីនំដូណាត់លក្ខណៈដូចនំដូណាត់របស់ម៉ាក់ឌូនគិនដែលវាផ្អែមខ្លាំងពេក. ក៏ប៉ុន្តែនំដូណាត់នៅហាងនេះបានបំបែកគំនិតប្រកាន់ដែលមានជាយូរមកហើយ. សាច់ខាងក្នុងគឺពិតជាស្រស់ស្រាយ, ទន់និងសម្បូរ. ក្លិនរបស់នំដូណាត់នេះដក់ជាប់ក្នុងមាត់ខ្ញុំ.
ជាចុងក្រោយ, នំដូណាត់ទឹកដោះគោ. នៅពេលដែលមនុស្សនិយាយថាវាឆ្ងាញ់ប្រាកដជាមានអ្វីមួយអំពីវា. លោកអ្នកគួរតែសាកល្បងញ៉ាំវា. នេះប្រកដជានំដូណាត់ដ៏ឆ្ងាញ់ទាំងបីដែលលោកអ្នកធ្លាប់ដឹង. វាពិតជាផ្លាស់ប្ដូរទាំងស្រុងអំពីគំនិតប្រកាន់ចំពោះនំដូណាត់.
ហាហា, នេះគឺជាមុខរបស់លោកអ្នកបន្ទាប់ពីញ៉ាំនំរបស់ពួកគេ. លោកអ្នកគួរតែមកហាងកាហ្វេក្នុត!
- ម្ហូបអាហារ ★★★★★
មានមនុស្សមួយចំនួនមិនទាន់បានញ៉ាំនំដូណាត់របស់ពួកគេក៏ប៉ុន្តែខ្ញុំមិនគិតថាគេនឹងសាកវាតែម្តងនោះទេ.
- អនាម័យ ★★★★☆
សរុបសេចក្ដីមកគឺស្អាត
- សេវាកម្ម ★★★☆☆
មានការយល់ច្រឡំក្នុងការកម្ម៉ង់ពីព្រោះតែមានមនុស្សជាច្រើន. គួរតែចែការកម្ម៉ង់យ៉ាងម៉ត់ចត់.
- បរិយាកាស ★★★★☆
ជាន់ទី ១គីពោរពេញទៅដោយមនុស្សរៀបជួរគ្នា. ឡើងទៅជាន់់លើដើម្បីភាពស្ងប់ស្ងាត់!
- ភាពងាយស្រួល ★★★☆☆
ដើរ ៦នាទីពីច្រកចេញទី ៥ជួរប៊ុនដាំងនៃស្ថានីយអាប់ហ្កូចុងរ៉ូឌីអូ.
- ម៉ោងធ្វើការ: ១១:០០~២២:០០ (នំដូណាត់មានចាប់ពីម៉ោង ១១:៣០)
- ម្ហូបណែនាំ: នំដូណាត់ទាំង ១២របស់ហាង
- តម្លៃ: ៣,០០០~៣,៥០០វ៉ុនសម្រាប់នំដូណាត់
- ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ចំណតចតឡាន, ខ្ចប់យកទៅ, ហ្រ្វី Wifi, កៅអីកូនក្មេង, សត្វអនុញ្ញាតឲ្យចូល.
អាសយដ្ឋាន: ១៥ ដូសានដេរ៉ូ ៥៣ហ្កិល, ខណ្ឌហ្កាងណាមហ្កូ, ទីក្រុងសេអ៊ូល.