Travel Info

កាហ្វេក្នុត, ឋានសួគ៌របស់នំដូណាត់ទាំង ១២និងនំខេកខ្នាតតូច
서울먹거리
Last Modified : 2020/07/26

ហាងកាហ្វេក្នុតតើល្បីឈ្មោះអំពីនំដូណាត់ដែលបានគេហៅថាជាហាងកាហ្វេល្អបំផុតនៅតំបន់ឆុងណាមដុង.





លោកអ្នកអាចឃើញរូបមុខដ៏គួរអោយស្រលាញ់នៅគ្រប់ជ្រុងរបស់ហាងកាហ្វេនេះ.



ខ្ញុំអាចដឹងថាហាងនេះគឺជាហាងល្បីមួយគ្រាន់តែមើលខាងក្រៅ. តើលោកអ្នកឃើញមនុស្សរៀបជួរគ្នាចាំទិញដូណាត់ដែរឬទេ? ពេលនោះគឺពេលថ្ងៃត្រង់ថ្ងៃក្នុងសប្តាហ៍. ខ្ញុំឮថាជាពិតជាមមាញឹកនៅថ្ងៃចុងសប្តាហ៍.



ហាងកាហ្វេមានកម្មវិធីដ៏គួរឲ្យស្រឡាញ់មួយ 'ការប្រកួតផាត់គំនូរ'.



បើសិនជាអ្នកផាត់រូបគំនូរក្នុងសៀវភៅរួចផុសក្នុងអុីនស្តក្រាមរបស់អ្នកលោកអ្នកនឹងទទួលបានឱកាសឈ្នះខណ្ឌប័ណ្ណសម្រាប់ភេសជ្ជៈនៅថ្ងៃចាប់ផ្ដើមរៀងរាល់ខែ. ដោយសារតែមូលហេតុនេះមានម៉ាក់និងកូនមកជាមួយគ្នាផងដែរ.



តើវាគួរឲ្យស្រឡាញ់ដែរឬទេ?



រូបបិទទាំងអស់នេះគឺឥតគិតថ្លៃ. លោកអ្នកអាចកាត់រូបបិទនេះរួចយកទៅផ្ទះបាន.


វ៉ោ... មិនមែនជាការងាយស្រួលចូលទៅខាងក្នុងតាំងពីច្រកចេញចូលហើយ. មានមនុស្សជាច្រើនញ៉ាំទៅក្នុងហាងក៏ប៉ុន្តែក៏មានមនុស្សជាច្រើនគ្រាន់តែមកខ្ចប់នំដូណាត់ទៅតែប៉ុណ្ណោះ. នៅម៉ោង ១ថ្ងៃត្រង់នំដូណាត់ជាច្រើនបានលក់អស់.



វាល្បីល្បាញអំពីនំខេកខ្នាតតូចក៏ដូចជានំដូណាត់ជាច្រើនរសជាតិ.



នៅទីនេះមាននំជាច្រើនប្រភេទដែលធ្វើឲ្យខ្ញុំមិនអាចនៅស្ងៀមបាន.





រូបបែបគួរអោយស្រឡាញ់បែបនេះគឺបានដាក់តាំងគ្រប់ទីកន្លែង. ក្មេងៗប្រាកដជាចូលចិត្តវា.



ហាងនេះល្បីដល់ថ្នាក់ពួកគេបែងចែកកន្លែងខ្ចប់យកទៅនិងកន្លែងកម្ម៉ង់ក្នុងហាង.



ពួកគេក៏មានការកម្ម៉ង់តាមរយៈកម្មវិធីផ្ញើសារ. វាពិតជាអស្ចារ្យមែនទេ?



លោកអ្នកត្រូវតែយកអាហារដែលកម្ម៉ង់ដោយខ្លួនឯងប៉ុន្តែលោកអ្នកអាចទុកអាហារនៅសល់នៅពេលដែលលោកអ្នកទៅ.



ខ្ញុំបានចាកចេញពីជាន់ទី ១ដ៏ច្របូកច្របល់ហើយឡើងមកជាន់ទី ២. ដោយសារតែវាគឺជាហាងកាហ្វេដែលល្បីខ្ញុំគិតថាពួកគាត់អាចរៀបចំតុអោយនៅជិតគ្នាក៏ប៉ុន្តែពួកគេរៀបចំតុមានចំណាយឃ្លាតពិគ្នា.



ក៏មានកន្លែងអង្គុយជាក្រុមនិងកៅអីកូនក្មេង.



នៅខាងលើបង្អួចមូលដ៏គួរឲ្យស្រលាញ់នោះអ្នកដុតនំកំពុងតែដុតនំជាបន្ទាប់បន្ទាប់. ដូចរឿងនិទានអំពីទេពធីតាដែលធ្វើស្បែកជើងជារៀងរាល់យប់សម្រាប់អ្នកធ្វើស្បែកជើង, ពួកគាត់ធ្វើនំបុ័ងយ៉ាងយកចិត្តទុកដាក់. ក៏ប៉ុន្តែមើលទៅពួកគាត់នៅតែមិនអាចធ្វើទាន់ទៅនឹងការលក់បាន.





ខ្ញុំបានកម្ម៉ង់កាហ្វេ, នំខេកអាវ៉ូកាដូ, និងនំដូណាត់ពីរ. វាមើលទៅប្លែកមែនទេ? ខ្ញុំមិនដែលធ្លាប់បានឃើញនំខេកអាវ៉ូកាដូពីមុនមក. ខ្ញុំកម្ម៉ង់នំខេកនេះពីព្រោះតែបានណែនាំនៅក្នុងកម្មវិធីដ៏ល្បីឈ្មោះ 'ការនិយាយអំម្ហូបពីអាហារថ្ងៃពុធ'. ហើយនំដូណាត់ដែលខ្ញុំកម្ម៉ង់គឺជានំដូណាត់ទឹកដោះគោនិងនំដូណាត់អុឺគ្រីដែលល្បីឈ្មោះជាងគេ.



វ៉ោ, នំខេកអាវ៉ូកាដូនេះ! យកមកគិតមើលទៅផ្លែអាវ៉ូកាដូខ្លួនឯងមានរសជាតិបែបគ្រីមលោកប័ររូចទៅហើយហើយនំខេកនេះធ្វើបានល្អដែលខ្ញុំមិនមាមអារម្មណ៍ដូច្នេះ. ខ្ញុំកាន់តែញុំវារសជាតិរបស់វាកាន់តែកើនឡើយ. ពណ៌របស់វាពិតជាស្រស់ស្អាត. វាមានរសជាតិដូចជាបានបន្ថែមសាច់អាវ៉ូកាដូ2%ទៀតអញ្ចឹង.


នេះគឺជានំដូណាត់អុឺគ្រី. ការពិតទៅខ្ញុំមិនចូលចិត្តញ៉ាំនំដូណាត់ទេ. ខ្ញុំមានគំនិតប្រកាន់អំពីនំដូណាត់លក្ខណៈដូចនំដូណាត់របស់ម៉ាក់ឌូនគិនដែលវាផ្អែមខ្លាំងពេក. ក៏ប៉ុន្តែនំដូណាត់នៅហាងនេះបានបំបែកគំនិតប្រកាន់ដែលមានជាយូរមកហើយ. សាច់ខាងក្នុងគឺពិតជាស្រស់ស្រាយ, ទន់និងសម្បូរ. ក្លិនរបស់នំដូណាត់នេះដក់ជាប់ក្នុងមាត់ខ្ញុំ.


ជាចុងក្រោយ, នំដូណាត់ទឹកដោះគោ. នៅពេលដែលមនុស្សនិយាយថាវាឆ្ងាញ់ប្រាកដជាមានអ្វីមួយអំពីវា. លោកអ្នកគួរតែសាកល្បងញ៉ាំវា. នេះប្រកដជានំដូណាត់ដ៏ឆ្ងាញ់ទាំងបីដែលលោកអ្នកធ្លាប់ដឹង. វាពិតជាផ្លាស់ប្ដូរទាំងស្រុងអំពីគំនិតប្រកាន់ចំពោះនំដូណាត់.



ហាហា, នេះគឺជាមុខរបស់លោកអ្នកបន្ទាប់ពីញ៉ាំនំរបស់ពួកគេ. លោកអ្នកគួរតែមកហាងកាហ្វេក្នុត!


  • ម្ហូបអាហារ ★★★★★

មានមនុស្សមួយចំនួនមិនទាន់បានញ៉ាំនំដូណាត់របស់ពួកគេក៏ប៉ុន្តែខ្ញុំមិនគិតថាគេនឹងសាកវាតែម្តងនោះទេ.


  • អនាម័យ ★★★★☆

សរុបសេចក្ដីមកគឺស្អាត


  • សេវាកម្ម ★★★☆☆

មានការយល់ច្រឡំក្នុងការកម្ម៉ង់ពីព្រោះតែមានមនុស្សជាច្រើន. គួរតែចែការកម្ម៉ង់យ៉ាងម៉ត់ចត់.


  • បរិយាកាស ★★★★☆

ជាន់ទី ១គីពោរពេញទៅដោយមនុស្សរៀបជួរគ្នា. ឡើងទៅជាន់់លើដើម្បីភាពស្ងប់ស្ងាត់!


  • ភាពងាយស្រួល ★★★☆☆

ដើរ ៦នាទីពីច្រកចេញទី ៥ជួរប៊ុនដាំងនៃស្ថានីយអាប់ហ្កូចុងរ៉ូឌីអូ.


  • ម៉ោងធ្វើការ: ១១:០០~២២:០០ (នំដូណាត់មានចាប់ពីម៉ោង ១១:៣០)
  • ម្ហូបណែនាំ: នំដូណាត់ទាំង ១២របស់ហាង
  • តម្លៃ: ៣,០០០~៣,៥០០វ៉ុនសម្រាប់នំដូណាត់
  • ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ចំណតចតឡាន, ខ្ចប់យកទៅ, ហ្រ្វី Wifi, កៅអីកូនក្មេង, សត្វអនុញ្ញាតឲ្យចូល.

Map

អាសយដ្ឋាន: ១៥ ដូសានដេរ៉ូ ៥៣ហ្កិល, ខណ្ឌហ្កាងណាមហ្កូ, ទីក្រុងសេអ៊ូល.


카페, 노티드, 청담, 도넛, 디저트, 데이트, 가족, 분당선, 압구정로데오역, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 20454
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.