Travel Info

ហាងកាហ្វេជាមួយនឹងបរិយាកាសដ៏ទំនើបនិងមុខម្ហូបប្លែក, 'បាណាណាថោក'
서울먹거리
Last Modified : 2020/07/22
ហាងកាហ្វេតូចបើកដោយឯកជនគឺរៀងខ្វះទីធ្លា, ហើយហាងកាហ្វេធំគឺរសជាតិមិនឆ្ងាញ់ក៏ប៉ុន្តែហាងកាហ្វេនេះមានទាំងពីរ. 'បាណាណាថោក' លោកអ្នកអាចភ្លក់រសជាតិរបស់កាហ្វេនៅទីនេះបាន.







នៅទីនោះមានតង់ណែនាំអំពីកាហ្វេប្រៃដែលគឺជាកាហ្វេល្បីជាងគេក្នុងចំណោមកាហ្វេដទៃទៀត. ខ្ញុំពិតជាទទឹងរង់ចាំវាព្រោះតែខ្ញុំចូលចិត្តកាហ្វេប្រៃនៅហាងកាហ្វេដទៃទៀត.








ភ្លើងពណ៌គឺល្អឥតខ្ចោះពីព្រោះតែវាបានព័ទ្ធជុំវិញនិងជញ្ជាំងកញ្ចក់. ឥដ្ឋការ៉ូឈើនិងភ្លើងពណ៌ស៊ីវីល័យបង្កើនបរិយាកាសកក់ក្ដៅ. វាពិតជាកន្លែងដ៏ងាយស្រួលមួយសម្រាប់ជជែកលេងប៉ុន្មានម៉ោង. ជាពិសេសទីធ្លាចន្លោះពីតុមួយទៅតុមួយគឺធំទូលាយអញ្ចឹងវាពិតជាល្អណាស់ដែលមិនមានការរំខានពីភ្ញៀវផ្សេងទៀត.



នៅទីនោះក៏មានទីធ្លាផ្សេងមួយទៀតដែលបើកជាបារនៅពេលល្ងាច. ការចេញចូលទៅទីធ្លានោះគឺមានការហាមឃាត់អំឡុងពេលថ្ងៃ. បរិយាកាសទាំងអស់របស់បារគឺស្រដៀងទៅនឹងហាងកាហ្វេដែរ.



















ភេសជ្ជៈ, អាហារពេលព្រឹក, និងបង្អែមអាចរកបាននៅទីកន្លែងតែមួយ. ខ្ញុំបានកុម្ម៉ង់ម្ហូបប្រចាំហាង, កាហ្វេអំបិលនិងនំហាំប៊ឺរហ្គ័រផ្សិតត្រាប់ផល់ដែលល្បីឈ្មោះអំពីភាពខុសពីគេនិងរសជាតិឆ្ងាញ់របស់វា.


កាហ្វេអំបិលគឺសម្បូរទៅដោយពពុះ. ជាការពិតណាស់នោះគឺជាមូលហេតុដែលអ្នកផឹកកាហ្វេអំបិល. កុំផឹកវាជាមួយបំពង់បឺតលោកអ្នកគួរតែតែផ្អៀងកែវដើម្បីភ្លក់រសជាតិពិតដោយការលេងគ្នារវាងកាហ្វេនិងពពុះនៅក្នុងមាត់របស់អ្នក. កាហ្វេល្វីងនិងពពុះដ៏ទន់រសជាតិប្រៃនឹងពង្រីករសជាតិនីមួយ. នៅហាងកាហ្វេធំក៏មានកាហ្វេអំបិលដែរក៏ប៉ុន្តែខ្ញុំពិតជាខកចិត្តខ្លាំងជាមួយវា. នេះមិនមែនជាកាហ្វេល្អបំផុតដែលខ្ញុំធ្លាប់ផឹកក៏ប៉ុន្តែវាឆ្ងាញ់គួរសម.




នំហាំប៊ឺរហ្គ័រផ្សិតត្រាប់ផល់, វាពិតជាស្រស់ស្អាតនិងឆ្ងាញ់ដូចម្ហូបប្រចាំហាងអញ្ចឹង. នំហាំប៊ឺរហ្គ័រគឺជាប្រភេទម្ហូបអាហារសម្រន់ធម្មតាទេប៉ុន្តែបានក្លាយជាម្ហូបដ៏អស្ចារ្យមួយដោយសារតែគ្រឿងផ្សំដ៏មានតម្លៃដូចជាផ្សិតត្រាប់ផល់. សាច់ខាងក្នុងសម្បូរជាតិទឹកដែលសមគ្នាជាមួយនឹងនំប៉័ង, បន្លែនិងទឹកជ្រលក់. ខ្ញុំណែនាំមួយនេះទៅអ្នក!



បាណាណាថោក, វាប្រាកដជាល្អសម្រាប់ការជួបជុំរបស់នារី.


  • ម្ហូបអាហារ ★★★★☆

មានម្ហូបជាច្រើនសម្រាប់សាកល្បង. ខ្ញុំបានសាកល្បងតែមួយមុខក៏ប៉ុន្តែខ្ញុំប្រាកដណាស់ថាជំនាញធ្វើម្ហូបរបស់ពួកគាត់គឺល្អ.


  • អនាម័យ ★★★★☆

ស្អាតខ្លាំង. តាំងពីច្រកចូលរហូតដល់បន្ទប់ទឹកស្អាតបានល្អ.


  • សេវាកម្ម ★★★★☆

ចំណាយពេលយូរបន្តិចមុនពេលម្ហូបចេញក៏ប៉ុន្តែបុគ្គលិកគឺពិតជារាក់ទាក់.


  • បរិយាកាស★★★★★

សុំបីតែខ្យល់ក៏ជាទីគាប់ចិត្ត. ទីធ្លាទូលាយគឺពិតជាងាយស្រួលបន្ធូរចិត្ត.


  • ភាពងាយស្រួល★★★★★

ដើរ ៤នាទីពីច្រកចេញទី ១ជួរទី ៧នៃស្ថានីយសួនឧទ្យានកុមារ. មានចំណតចតឡាន.


  • ម៉ោងធ្វើការ: ១១:០០~២២:០០
  • ចំនួនមនុស្សណែនាំ: ១~៦នាក់
  • ម្ហូបណែនាំ: កាហ្វេអំបិល, នំហាំប៊ឺរហ្គ័ផ្សិតត្រាប់ផល់
  • តម្លៃ: កាហ្វេអំបិល ៦,៥០០វ៉ុន
  • ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ចំណតឡាន, កក់កន្លែងជាមុន, ហ្វ្រី Wifi, បន្ទប់ទឹកផ្សេងគ្នា.

Map

អាសយដ្ឋាន: ២៣៧ ផ្លូវអាចធៀវ, ខណ្ឌហ្វោងជីនហ្កូ, ទីក្រុងសេអ៊ូល.



바나나토크, 브런치, 카페, 데이트, 모임, 7호선, 어린이대공원역, 서울, seoul, korea, tourseoul
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 20205
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.