
នៅទីនោះមានតង់ណែនាំអំពីកាហ្វេប្រៃដែលគឺជាកាហ្វេល្បីជាងគេក្នុងចំណោមកាហ្វេដទៃទៀត. ខ្ញុំពិតជាទទឹងរង់ចាំវាព្រោះតែខ្ញុំចូលចិត្តកាហ្វេប្រៃនៅហាងកាហ្វេដទៃទៀត.
នៅទីនោះក៏មានទីធ្លាផ្សេងមួយទៀតដែលបើកជាបារនៅពេលល្ងាច.
ការចេញចូលទៅទីធ្លានោះគឺមានការហាមឃាត់អំឡុងពេលថ្ងៃ.
បរិយាកាសទាំងអស់របស់បារគឺស្រដៀងទៅនឹងហាងកាហ្វេដែរ.

បាណាណាថោក, វាប្រាកដជាល្អសម្រាប់ការជួបជុំរបស់នារី.
- ម្ហូបអាហារ ★★★★☆
មានម្ហូបជាច្រើនសម្រាប់សាកល្បង. ខ្ញុំបានសាកល្បងតែមួយមុខក៏ប៉ុន្តែខ្ញុំប្រាកដណាស់ថាជំនាញធ្វើម្ហូបរបស់ពួកគាត់គឺល្អ.
- អនាម័យ ★★★★☆
ស្អាតខ្លាំង. តាំងពីច្រកចូលរហូតដល់បន្ទប់ទឹកស្អាតបានល្អ.
- សេវាកម្ម ★★★★☆
ចំណាយពេលយូរបន្តិចមុនពេលម្ហូបចេញក៏ប៉ុន្តែបុគ្គលិកគឺពិតជារាក់ទាក់.
- បរិយាកាស★★★★★
សុំបីតែខ្យល់ក៏ជាទីគាប់ចិត្ត. ទីធ្លាទូលាយគឺពិតជាងាយស្រួលបន្ធូរចិត្ត.
- ភាពងាយស្រួល★★★★★
ដើរ ៤នាទីពីច្រកចេញទី ១ជួរទី ៧នៃស្ថានីយសួនឧទ្យានកុមារ. មានចំណតចតឡាន.
- ម៉ោងធ្វើការ: ១១:០០~២២:០០
- ចំនួនមនុស្សណែនាំ: ១~៦នាក់
- ម្ហូបណែនាំ: កាហ្វេអំបិល, នំហាំប៊ឺរហ្គ័ផ្សិតត្រាប់ផល់
- តម្លៃ: កាហ្វេអំបិល ៦,៥០០វ៉ុន
- ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ចំណតឡាន, កក់កន្លែងជាមុន, ហ្វ្រី Wifi, បន្ទប់ទឹកផ្សេងគ្នា.
អាសយដ្ឋាន: ២៣៧ ផ្លូវអាចធៀវ, ខណ្ឌហ្វោងជីនហ្កូ, ទីក្រុងសេអ៊ូល.