វាស្ថិតនៅច្រកចេញចូលសាកលវិទ្យាល័យកុនកុកហើយទីនេះមានផលិតផលនិងហាងម្ហូបជាច្រើនប្រភេទដោយផ្ដោតទៅលើយុវវ័យនៅក្នុងវ័យ ២០និង ៣០ឆ្នាំ.
ចាប់ផ្ដើមពីហាងទៅដល់បន្ទប់ទឹកទីធ្លាគឺជាលក្ខណៈបែបជាទីគាប់ចិត្តនិងប្លែកភ្នែក. វាគឺជាការមកលេងដែលមានតម្លៃដែលគ្រាន់តែមើលខាងក្នុង.
ផែនទីរាងពិបាកយល់បន្តិច, ប៉ុន្តែវាបានរចនាដែលតភ្ជាប់ល្អអញ្ចឹងអ្នកអាចរកឃើញយ៉ាងងាយស្រួលបើសិនជាអ្នកដើរផ្លូវត្រូវរហូត. ហាងម្ហូបទាំងអស់គឺនៅជាន់ទីបី.
នៅច្រកចេញចូលមានមឺនុយទាំងភាសាកូរ៉េនិងអង់គ្លេស. នៅទីនោះក៏មានរូបថតរបស់ម្ហូបប្រចាំហាងនឹងម្ហូបល្បីជាងទេដែលបានដាក់សំគាល់ជាមួយនឹងផ្កាយពណ៌ក្រហម. ចាប់ពីផាស់ស្តាដល់បាយ, ម្ហូបបន្ថែម, និងស្រាបៀរពួកគេមានជាច្រើនប្រភេទ. ជាទូទៅហាងអាហារបែបនេះអត់មានម្ហូបបាយនោះទេក៏ប៉ុន្តែជាសំណាងល្អទីនេះមានបាយម្ហូប.
វាពិតជាកន្លែងដ៏ល្អដែលមិនមានអារម្មណ៍ថានៅក្នុងកុងតឺន័រឡើយ. អ៊ីសូឡង់គឺធ្វើបានល្អហេតុដូច្នេះបន្ទប់គឺមានអារម្មណ៍ថាងាយស្រួល.
ប្រហែលជាទីនេះមានតារាជាច្រើនមកព្រោះតែទីនេះគឺជាកន្លែងដែលល្បី.
កន្លែងនេះគឺល្បីដូចបារសម្រាប់ម្ហូបអាហារនៅពេលថ្ងៃនិងស្រាបៀរនៅពេលយប់. ខ្ញុំមកលើកនេះគឺចំពេលថ្ងៃប៉ុន្តែលើកក្រោយខ្ញុំនឹងមកហើយសាកភ្លក់ញ៉ាំស្រាបៀរនៅទីនេះ. នៅទីនេះមានស្រាបៀរលាយដូចជាស្រាបៀរក្រូចឆ្មារទឹកឃ្មុំនិងស្រាបៀរត្រពាំងបាយជូខៀវ.
ពួកគេរៀបចំម្ហូបជាមួយនឹងកន្ត្រៃនិងដង្កៀបអញ្ចឹងខ្ញុំអាចកាត់មឹកចេញជាដុំតូចរួចឆាវា.
វាមានចំនួនជាច្រើនពីព្រោះតែមានមឹកទាំងមូលនិងបាយគ្រប់គ្រាន់. ជាពិសេសខ្ញុំចូលចិត្តរស់ជាតិស្រួយរបស់សណ្ដែកបណ្ដុះ. ក៏ប៉ុន្តែខ្ញុំគិតថាវាប្រហែលជាល្អជាងបើសិនជាប្រើអង្ករធម្មតាជាងអង្ករខ្មៅ. អង្ករខ្មៅរាងរឹងពីព្រោះតែមិនទាន់បានចម្អិនឆ្អិនល្អហើយសាច់មឹកគឺស្វិតអញ្ចឹងថ្គាមរបស់ខ្ញុំរាងឈឺបន្តិច.
- ម្ហូបអាហារ★★★☆☆
បារមួយដ៏ងាយស្រួលដែលអ្នកអាចញ៉ាំនិងផឹក.
- អនាម័យ ★★★★☆
សរុបសេចក្ដីមកគឺល្អក៏ប៉ុន្តែមឺនុយរាងជ្រួញខ្លាំងនិងរហែក.
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★★★★
សំឡេងរបស់រថភ្លើងនិងទីធ្លាបើកទូលាយគឺល្អ. ទាំងការណាត់សង្សារនិងអាហារគ្រួសារគឺល្អ.
- ភាពងាយស្រួល★★★★★
ដើរ ៦នាទីពីច្រកចេញទី ៦ជួរទី ២និងជួរទី ៧នែស្ថានីយសាកលវិទ្យាល័យកុនកុក. វាពិតជាងាយស្រួលរកម្ហូបអាហារជាន់ក្រោមដីក៏ប៉ុន្តែអ្នកអាចនឹងវង្វេងរកហាងអាហារនៅទីនេះ. អត់មានកន្លែងចតឡានច្រើន.
- ម៉ោងធ្វើការ: ១១:០០~២២:០០, បិទនៅថ្ងៃបុណ្យជាតិ.
- ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
- ម្ហូបណែនាំ: មឹកអាំងទាំងមូលជាមួយទឹកស៊ីអ៊ីវពិសេស, ប្រហិតសាច់គោនិងដំឡូងបារាំងបំពង.
- តម្លៃ: ចាប់ពី ១៣,០០០វ៉ុន
- ភាពទាក់ទាញ: មានបន្ទប់ទឹកផ្សេងគ្នា, ហ្វ្រី Wifi, ខ្ចប់យកទៅ, សត្វគឺអនុញ្ញាតឲ្យចូល.
អាសយដ្ឋាន: ២០០ ផ្លូវភ្នំអាឆា, ខណ្ឌក្វោងជិនហ្កូ, ទីក្រុងសេអ៊ូល.