
'Common Ground' គឺជាផ្សារទំនើបកុងតឺន័រដែលធំបំផុតនៅលើពិភពលោក. វាគឺជាអគារដែលបានសាងសង់ឡើងដោយ ២០០កុងតឺន័រនៅលើផ្ទៃដីដ៏ធំ. វាស្ថិតនៅច្រកចេញចូលសាកលវិទ្យាល័យកុនកុកហើយទីនេះមានផលិតផលនិងហាងម្ហូបជាច្រើនប្រភេទដោយផ្ដោតទៅលើយុវវ័យនៅក្នុងវ័យ ២០និង ៣០ឆ្នាំ.
នៅទីនោះមានផ្សារម្ហូបដងផ្លូវនឹងម្ហូបជាន់ក្រោមដី.
ហាងអាហារនៅទីនោះមានហាងបង្អែមបែបទាន់សម័យជាច្រើនសម្រាប់ថតរូបស្អាត.
សព្វថ្ងៃនេះមនុស្សតែងតែចែករំលែកសកម្មភាពប្រចាំថ្ងៃនិងថតរូបជាច្រើនតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម.
ដោយសារតែមូលហេតុនោះលក្ខណៈនៃមុខម្ហូបក៏សំខាន់ដូចរសជាតិរបស់វាសព្វថ្ងៃ.
ហាងដែលខ្ញុំទៅថ្ងៃនេះគឺ
'ផ្ទះបាយអាណាលក' នៅតំបន់ម្ហូបជាន់ក្រោមដីនៅជាន់ទីបី.
នេះគឺជាលើកដំបូងដែលខ្ញុំសាកម្ហូបនៅក្នុងអាគារកុងតឺន័រអញ្ចឹងខ្ញុំពិតជាឆ្ងល់ណាស់ថាវានឹងងាយស្រួលបែបណាទៅ.

ចាប់ផ្ដើមពីហាងទៅដល់បន្ទប់ទឹកទីធ្លាគឺជាលក្ខណៈបែបជាទីគាប់ចិត្តនិងប្លែកភ្នែក. វាគឺជាការមកលេងដែលមានតម្លៃដែលគ្រាន់តែមើលខាងក្នុង.
ផែនទីរាងពិបាកយល់បន្តិច,
ប៉ុន្តែវាបានរចនាដែលតភ្ជាប់ល្អអញ្ចឹងអ្នកអាចរកឃើញយ៉ាងងាយស្រួលបើសិនជាអ្នកដើរផ្លូវត្រូវរហូត.
ហាងម្ហូបទាំងអស់គឺនៅជាន់ទីបី.
នៅច្រកចេញចូលមានមឺនុយទាំងភាសាកូរ៉េនិងអង់គ្លេស.
នៅទីនោះក៏មានរូបថតរបស់ម្ហូបប្រចាំហាងនឹងម្ហូបល្បីជាងទេដែលបានដាក់សំគាល់ជាមួយនឹងផ្កាយពណ៌ក្រហម.
ចាប់ពីផាស់ស្តាដល់បាយ, ម្ហូបបន្ថែម, និងស្រាបៀរពួកគេមានជាច្រើនប្រភេទ.
ជាទូទៅហាងអាហារបែបនេះអត់មានម្ហូបបាយនោះទេក៏ប៉ុន្តែជាសំណាងល្អទីនេះមានបាយម្ហូប.
វាពិតជាកន្លែងដ៏ល្អដែលមិនមានអារម្មណ៍ថានៅក្នុងកុងតឺន័រឡើយ. អ៊ីសូឡង់គឺធ្វើបានល្អហេតុដូច្នេះបន្ទប់គឺមានអារម្មណ៍ថាងាយស្រួល.
ចន្លោះតុគឺគ្រប់គ្រាន់ហេតុដូច្នេះទោះបីជាមានមនុស្សច្រើនក៏មិនជាបញ្ហាដែរ.
បន្ថែមនេះពួកគេក៏មានកន្លែងអង្គុយខាងក្រៅអញ្ចឹងខ្ញុំគិតថាបរិយាយកាសខាងក្រៅប្រាកដជាល្អនៅពេលល្ងាច.
សំឡេងផ្ដៅចេញមកពីរថភ្លើងនៅក្បែរនោះគឺមានអារម្មណ៍បែបរ៉ូមែនតិច.
វាប្រាកដជាស្រស់ស្អាតជាងនេះបើសិនជាសេវាភ្លើងនៅពេលល្ងាច.
ប្រហែលជាទីនេះមានតារាជាច្រើនមកព្រោះតែទីនេះគឺជាកន្លែងដែលល្បី.

មូលដ្ឋាននៃការរៀបចំតុគឺរៀបរយ.
កន្លែងនេះគឺល្បីដូចបារសម្រាប់ម្ហូបអាហារនៅពេលថ្ងៃនិងស្រាបៀរនៅពេលយប់.
ខ្ញុំមកលើកនេះគឺចំពេលថ្ងៃប៉ុន្តែលើកក្រោយខ្ញុំនឹងមកហើយសាកភ្លក់ញ៉ាំស្រាបៀរនៅទីនេះ.
នៅទីនេះមានស្រាបៀរលាយដូចជាស្រាបៀរក្រូចឆ្មារទឹកឃ្មុំនិងស្រាបៀរត្រពាំងបាយជូខៀវ.
ខ្ញុំបានកម្ម៉ង់បាយមឹកទាំងមូលដែលជាម្ហូបអាហារប្រចាំហាងនេះ. ខ្ញុំរាងភ័យបន្តិចពីព្រោះតែការពន្យល់បញ្ជាក់ថាទឹកជ្រលក់ហឹរ.

មឹកទាំងមូលជាមួយទឹកជ្រលក់ហឹរ, ពងមាន់ចៀនក្រហម, សណ្ដែកបណ្ដុះឆានិងជ្រក់ស្លឹកកាឆាយ. ហើយនៅទីនោះក៏មានបាយខ្មៅនៅក្រោមពងមាន់ចៀនផងដែរ.

ពួកគេរៀបចំម្ហូបជាមួយនឹងកន្ត្រៃនិងដង្កៀបអញ្ចឹងខ្ញុំអាចកាត់មឹកចេញជាដុំតូចរួចឆាវា.
ខ្ញុំបានលាយបន្លែ,
មឹកនិងបាយដូចបែបនេះរួចសាក់ញ៉ាំមួយម៉ាត់! វារាងហឹរបន្តិច,
ក៏ប៉ុន្តែវាមិនខ្លាំងដូចដែលបានពន្យល់នោះទេ.
បាយរាងរឹងបន្តិចអញ្ចឹងវាគឺជាការសោកស្ដាយមួយ.
ស្លឹកកាឆាយនិងសណ្ដែកបណ្ដុះគឺស្រួយ, ហើយមឹកស្វិតល្អនឹងប្រឡាក់គ្រឿងល្មម.
ស្លឹកកាឆាយរាងវែងបន្តិចអញ្ចឹងអ្នកគួរតែកាត់វាមុនពេលញ៉ាំ.
វាមានចំនួនជាច្រើនពីព្រោះតែមានមឹកទាំងមូលនិងបាយគ្រប់គ្រាន់.
ជាពិសេសខ្ញុំចូលចិត្តរស់ជាតិស្រួយរបស់សណ្ដែកបណ្ដុះ.
ក៏ប៉ុន្តែខ្ញុំគិតថាវាប្រហែលជាល្អជាងបើសិនជាប្រើអង្ករធម្មតាជាងអង្ករខ្មៅ.
អង្ករខ្មៅរាងរឹងពីព្រោះតែមិនទាន់បានចម្អិនឆ្អិនល្អហើយសាច់មឹកគឺស្វិតអញ្ចឹងថ្គាមរបស់ខ្ញុំរាងឈឺបន្តិច.
កូនក្មេងក៏អាចមកពីនេះបានហើយនៅទីនេះក៏មានម្ហូបដែលអ្នកអាចញ៉ាំជាមួយនឹងកូនរបស់អ្នក.
វាប្រាកដជាល្អបើសិនជាអ្នកយកគ្រួសារអ្នកមកជាមួយហើយឲ្យកូនញ៉ាំអំឡុងពេលប៉ាម៉ាក់ញ៉ាំស្រាមួយកែវ.
បារមួយដ៏ងាយស្រួលដែលអ្នកអាចញ៉ាំនិងផឹក.
សរុបសេចក្ដីមកគឺល្អក៏ប៉ុន្តែមឺនុយរាងជ្រួញខ្លាំងនិងរហែក.
ធម្មតា
សំឡេងរបស់រថភ្លើងនិងទីធ្លាបើកទូលាយគឺល្អ. ទាំងការណាត់សង្សារនិងអាហារគ្រួសារគឺល្អ.
ដើរ
៦នាទីពីច្រកចេញទី ៦ជួរទី ២និងជួរទី ៧នែស្ថានីយសាកលវិទ្យាល័យកុនកុក.
វាពិតជាងាយស្រួលរកម្ហូបអាហារជាន់ក្រោមដីក៏ប៉ុន្តែអ្នកអាចនឹងវង្វេងរកហាងអាហារនៅទីនេះ.
អត់មានកន្លែងចតឡានច្រើន.
- ម៉ោងធ្វើការ: ១១:០០~២២:០០, បិទនៅថ្ងៃបុណ្យជាតិ.
- ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
- ម្ហូបណែនាំ: មឹកអាំងទាំងមូលជាមួយទឹកស៊ីអ៊ីវពិសេស, ប្រហិតសាច់គោនិងដំឡូងបារាំងបំពង.
- តម្លៃ: ចាប់ពី ១៣,០០០វ៉ុន
- ភាពទាក់ទាញ: មានបន្ទប់ទឹកផ្សេងគ្នា, ហ្វ្រី Wifi, ខ្ចប់យកទៅ, សត្វគឺអនុញ្ញាតឲ្យចូល.
អាសយដ្ឋាន: ២០០ ផ្លូវភ្នំអាឆា, ខណ្ឌក្វោងជិនហ្កូ, ទីក្រុងសេអ៊ូល.