តើអ្នកគិតថាហាងអ្វីដែលល្បីជាងគេនៅតំបន់សាលារៀននៅប្រទេសកូរ៉េ? ខ្ញុំគិតថាប៊ុនសិកជីប (តៀមអាហារសម្រន់) យ៉ាងហោចណាស់គួរតែនៅក្នុងចំណាក់ថ្នាក់ទាំងបី. នំអង្ករតុកប៊ុកគីគឺជាមុខម្ហូបដែលល្បីដែលយើងអាចទទួលបានរសជាតិហឹរនិងផ្អែមជាមួយនឹងប្រភេទមីផ្សេងគ្នាហើយវាមានតម្លៃធូរថ្លៃមែនទែន. ថ្ងៃនេះខ្ញុំទៅហាងអុីនហ្យេតុកប៊ុកគីដែលរំឭកខ្ញុំអំពីតៀមអាហារសម្រន់កាលនៅរៀន.
តៀមអាហារសម្រន់នេះនៅក្បែរសួនឧទ្យានកុមារ. ក្រឡេកមើលលើកដំបូងវាគឺជាកន្លែងដែលមើលទៅមានប្រវត្តិសាស្រ្តវែងឆ្ងាយ. ខ្ញុំគិតថាភ្ញៀវដែលទៅកន្លែងនេះនៅពេលដំបូងដែរគេបើកដំណើរការគឺយ៉ាងហោចណាស់ក៏មានអាយុ ៤០ឆ្នាំទៅហើយ.
វាស្ថិតនៅជាន់ទី ២នៅក្នុងជណ្ដើរដល់ងងឹតមួយ. សុំបីតែរូបថតនៅច្រកចេញចូលក៏បង្កើតការអាឡោះអាល័យ.
ខ្ញុំអាចទទួលបានអារម្មណ៍នៃសតវត្ស ៨០អញ្ចឹងពាក្យថាហ្វ្រី Wifi មានអារម្មណ៍ថាមិនស៊ីគ្នា.
សព្វថ្ងៃនេះមានអាហារជាច្រើនផ្ដល់អៀមដែលធ្វើដោយខ្លួនឯងហើយនៅទីនេះក៏មានប្រភេទអៀមជាច្រើន. ភាពរដិបរដុបធ្វើអោយខ្ញុំសើច.
តើអ្នកអាចមើលឃើញតម្លៃរបស់វាទេ? ខ្ញុំគិតថានេះគឺជាតម្លៃ 'អុីនហ្យេ (សេចក្ដីសមរម្យ)' របស់ហាងអុីនហ្យេតុកប៊ុកគី. ហាហា. សព្វថ្ងៃនេះតម្លៃទាបបំផុតក៏ ៧,០០០វ៉ុនទៅ ៨,០០០វ៉ុនសម្រាប់អាហារថ្ងៃត្រង់ខាងក្រៅ. ម្ហូបជាឈុតម្រាប់មនុស្សពីរនាក់មានតម្លៃ ១២,០០០វ៉ុននៅទីនេះដែលពិតជាទាក់ទាញគួរសម.
នេះគឺជាការរៀបចំតុមូលដ្ឋាន. ស្លាបព្រានិងសមនោះគឺជាបែបចាស់ដែរអត់មានភាពប្រណិតទាល់តែសោះ.
នេះគឺជាតុកប៊ុកគី. ឈុតធម្មតាគឺមើលទៅគ្រប់គ្រាន់ក៏ប៉ុន្តែខ្ញុំបានបន្ថែមគាវដែលខ្ញុំចូលចិត្ត. លក្ខណៈរបស់តុកប៊ុកគីនៅហាងនេះគឺមិនមែនតុកប៊ុកគីធម្មតាដែលមានទឹកជ្រលក់ម្ទេសក្រហមក៏ប៉ុន្តែជាប្រភេទតុកប៊ុកគីចាចាំងជាមួយនឹងទឹកជ្រលក់សណ្ដែកសៀងខ្មៅ.
នៅពេលដែលវាពុះបេះដូងរបស់ខ្ញុំក៏កញ្ជ្រោលផងដែរ.
ទឹកជ្រលក់សណ្ដែកសៀងខ្មៅនិងស្ពៃក្ដោបជាមួយនឹងគ្នាផ្ដល់រសជាតិផ្អែមហើយធ្វើឲ្យខ្ញុំបន្តចង់តែញ៉ាំវា. វាមិនមែនជារសជាតិផ្អែមរបស់ស្ករសក៏ប៉ុន្តែគឺជារសជាតិផ្អែមចេញពីបន្លែអញ្ចឹងវាមិនធ្វើឲ្យខ្ញុំស្រែកទឹកនោះទេ.បើសិនជាអ្នកសាំុជាមួយនឹងតុកប៊ុកគីដែលប្រើប្រាស់សេរ៉ូផ្អែមឬក៏រស់ជាតិផ្អែមខ្លាំងអ្នកប្រហែលជាគិតថាវាធម្មតាពេក.
បាយឆាបញ្ចប់ម្ហូបឆ្នាំងដីបែបនេះ. វារាងក្លិនខ្លោចបន្តិចដូចមីឆាចាចាំងម៉្យុនអញ្ចឹង.
- ម្ហូបអាហារ ★★★☆☆
ម្ហូបខ្លួនវាមានរសជាតិធម្មតាក៏ប៉ុន្តែបើសិនជាអ្នកមានអនុស្សាវរីយ៍ជាមួយនឹងម្ហូបបែបនេះអ្នកប្រាកដជាពេញចិត្ត ១២០%.
- អនាម័យ ★★☆☆☆
ការតុបតែងរយៈពេលយូរនៅតែដូចដើម. អ្នកអាចឃើញស្នាមប្រឡាក់ពីឆ្នាំទាំងអស់នោះ.
- សេវាកម្ម ★★★☆☆
ភាពរាក់ទាក់គ្រប់គ្រាន់ទៅនឹងអ្វីដែលអ្នកចង់បាន.
- បរិយាកាស ★★★☆☆
ដូចគ្នាទៅនឹងអនុស្សាវរីយ៍របស់យើងកាលនៅរៀន.
- ភាពងាយស្រួល ★★★★☆
ដើរ ៣នាទីពីច្រកចេញទី ៥ជួរទី ៧នៃស្ថានីយសួនឧទ្យានកុមារ. លោកអ្នកអាចចតឡាននៅក្បែរកន្លែងចតឡានសាធារណៈ.
- ម៉ោងធ្វើការ: ១០:៣០~២២:០០, បិទនៅថ្ងៃអង្គារទីមួយនិងទីបី.
- ចំនួនមនុស្សណែនាំ: ២~៤នាក់
- ម្ហូបណែនាំ: តុកប៊ុកគី
- តម្លៃ: ១២,០០០វ៉ុនសម្រាប់មនុស្សពីរនាក់
អាសយដ្ឋាន: ៣៨១-១ ហ្វោងណារូរ៉ូ, ហ្វោងជីនហ្កូ, ទីក្រុងសេអ៊ូល.