Travel Info

ហាងតុកប៊ុកគីអុីនហ្យេ, តុកប៊ុកគីចាចាំងនៃអនុស្សាវរីយ៍ចាស់
서울먹거리
Last Modified : 2020/07/21

តើអ្នកគិតថាហាងអ្វីដែលល្បីជាងគេនៅតំបន់សាលារៀននៅប្រទេសកូរ៉េ? ខ្ញុំគិតថាប៊ុនសិកជីប (តៀមអាហារសម្រន់) យ៉ាងហោចណាស់គួរតែនៅក្នុងចំណាក់ថ្នាក់ទាំងបី. នំអង្ករតុកប៊ុកគីគឺជាមុខម្ហូបដែលល្បីដែលយើងអាចទទួលបានរសជាតិហឹរនិងផ្អែមជាមួយនឹងប្រភេទមីផ្សេងគ្នាហើយវាមានតម្លៃធូរថ្លៃមែនទែន. ថ្ងៃនេះខ្ញុំទៅហាងអុីនហ្យេតុកប៊ុកគីដែលរំឭកខ្ញុំអំពីតៀមអាហារសម្រន់កាលនៅរៀន.


តៀមអាហារសម្រន់នេះនៅក្បែរសួនឧទ្យានកុមារ. ក្រឡេកមើលលើកដំបូងវាគឺជាកន្លែងដែលមើលទៅមានប្រវត្តិសាស្រ្តវែងឆ្ងាយ. ខ្ញុំគិតថាភ្ញៀវដែលទៅកន្លែងនេះនៅពេលដំបូងដែរគេបើកដំណើរការគឺយ៉ាងហោចណាស់ក៏មានអាយុ ៤០ឆ្នាំទៅហើយ.





វាស្ថិតនៅជាន់ទី ២នៅក្នុងជណ្ដើរដល់ងងឹតមួយ. សុំបីតែរូបថតនៅច្រកចេញចូលក៏បង្កើតការអាឡោះអាល័យ.





តុអាហារនិងកៅអីអង្គុយក៏មានអារម្មណ៍ថាពួកគេស្ថិតនៅតំបន់ថតកុន. វារំឭកខ្ញុំអំពីរឿងប៉ុស្តិ៍ទូរទស្សន៍ 'ឆ្លើយតបទៅនឹងឆ្នាំ ១៩៩៧'.



ខ្ញុំអាចទទួលបានអារម្មណ៍នៃសតវត្ស ៨០អញ្ចឹងពាក្យថាហ្វ្រី Wifi មានអារម្មណ៍ថាមិនស៊ីគ្នា.



សព្វថ្ងៃនេះមានអាហារជាច្រើនផ្ដល់អៀមដែលធ្វើដោយខ្លួនឯងហើយនៅទីនេះក៏មានប្រភេទអៀមជាច្រើន. ភាពរដិបរដុបធ្វើអោយខ្ញុំសើច.



តើអ្នកអាចមើលឃើញតម្លៃរបស់វាទេ? ខ្ញុំគិតថានេះគឺជាតម្លៃ 'អុីនហ្យេ (សេចក្ដីសមរម្យ)' របស់ហាងអុីនហ្យេតុកប៊ុកគី. ហាហា. សព្វថ្ងៃនេះតម្លៃទាបបំផុតក៏ ៧,០០០វ៉ុនទៅ ៨,០០០វ៉ុនសម្រាប់អាហារថ្ងៃត្រង់ខាងក្រៅ. ម្ហូបជាឈុតម្រាប់មនុស្សពីរនាក់មានតម្លៃ ១២,០០០វ៉ុននៅទីនេះដែលពិតជាទាក់ទាញគួរសម.



នេះគឺជាការរៀបចំតុមូលដ្ឋាន. ស្លាបព្រានិងសមនោះគឺជាបែបចាស់ដែរអត់មានភាពប្រណិតទាល់តែសោះ.



នេះគឺជាតុកប៊ុកគី. ឈុតធម្មតាគឺមើលទៅគ្រប់គ្រាន់ក៏ប៉ុន្តែខ្ញុំបានបន្ថែមគាវដែលខ្ញុំចូលចិត្ត. លក្ខណៈរបស់តុកប៊ុកគីនៅហាងនេះគឺមិនមែនតុកប៊ុកគីធម្មតាដែលមានទឹកជ្រលក់ម្ទេសក្រហមក៏ប៉ុន្តែជាប្រភេទតុកប៊ុកគីចាចាំងជាមួយនឹងទឹកជ្រលក់សណ្ដែកសៀងខ្មៅ.



នៅពេលដែលវាពុះបេះដូងរបស់ខ្ញុំក៏កញ្ជ្រោលផងដែរ.



ទឹកជ្រលក់សណ្ដែកសៀងខ្មៅនិងស្ពៃក្ដោបជាមួយនឹងគ្នាផ្ដល់រសជាតិផ្អែមហើយធ្វើឲ្យខ្ញុំបន្តចង់តែញ៉ាំវា. វាមិនមែនជារសជាតិផ្អែមរបស់ស្ករសក៏ប៉ុន្តែគឺជារសជាតិផ្អែមចេញពីបន្លែអញ្ចឹងវាមិនធ្វើឲ្យខ្ញុំស្រែកទឹកនោះទេ.បើសិនជាអ្នកសាំុជាមួយនឹងតុកប៊ុកគីដែលប្រើប្រាស់សេរ៉ូផ្អែមឬក៏រស់ជាតិផ្អែមខ្លាំងអ្នកប្រហែលជាគិតថាវាធម្មតាពេក.



ពួកគេពិតជាដឹងរសជាតិពិតរបស់តុកប៊ុកគីពីព្រោះតែពួកគេបន្ថែមពងមាន់ស្ងោរជារូបសណ្ធានមូលដ្ឋាន.





បាយឆាបញ្ចប់ម្ហូបឆ្នាំងដីបែបនេះ. វារាងក្លិនខ្លោចបន្តិចដូចមីឆាចាចាំងម៉្យុនអញ្ចឹង.


វាមិនមែនជាប្រភេទតុកប៊ុកគីធម្មតាក៏ប៉ុន្តែជាប្រភេទតុកប៊ុកគីចាចាំងដែលអាចធ្វើឲ្យអ្នករំលឹកពីអនុស្សាវរីយ៍ចាស់.


  • ម្ហូបអាហារ ★★★☆☆

ម្ហូបខ្លួនវាមានរសជាតិធម្មតាក៏ប៉ុន្តែបើសិនជាអ្នកមានអនុស្សាវរីយ៍ជាមួយនឹងម្ហូបបែបនេះអ្នកប្រាកដជាពេញចិត្ត ១២០%.


  • អនាម័យ ★★☆☆☆

ការតុបតែងរយៈពេលយូរនៅតែដូចដើម. អ្នកអាចឃើញស្នាមប្រឡាក់ពីឆ្នាំទាំងអស់នោះ.


  • សេវាកម្ម ★★★☆☆

ភាពរាក់ទាក់គ្រប់គ្រាន់ទៅនឹងអ្វីដែលអ្នកចង់បាន.


  • បរិយាកាស ★★★☆☆

ដូចគ្នាទៅនឹងអនុស្សាវរីយ៍របស់យើងកាលនៅរៀន.


  • ភាពងាយស្រួល ★★★★☆

ដើរ ៣នាទីពីច្រកចេញទី ៥ជួរទី ៧នៃស្ថានីយសួនឧទ្យានកុមារ. លោកអ្នកអាចចតឡាននៅក្បែរកន្លែងចតឡានសាធារណៈ.


  • ម៉ោងធ្វើការ: ១០:៣០~២២:០០, បិទនៅថ្ងៃអង្គារទីមួយនិងទីបី.
  • ចំនួនមនុស្សណែនាំ: ២~៤នាក់
  • ម្ហូបណែនាំ: តុកប៊ុកគី
  • តម្លៃ: ១២,០០០វ៉ុនសម្រាប់មនុស្សពីរនាក់

Map

អាសយដ្ឋាន: ៣៨១-១ ហ្វោងណារូរ៉ូ, ហ្វោងជីនហ្កូ, ទីក្រុងសេអ៊ូល.


은혜즉석떡볶이, 즉석떡볶이, 7호선, 어린이대공원역, 서울, seoul, korea, tourseoul
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 17967
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.