នៅជុំវិញវង់មូលអានណាមមានសាលាសាកលវិទ្យាល័យជាច្រើននៅទីនោះ. សាលាសាកលវិទ្យាល័យកូរ៉េគឺជិតបំផុតហើយក៏មានច្រើនទៀតនៅក្បែរនោះ. សម្រាប់សិស្សសាកល, ម្ហូបជប៉ុនគឺមើលទៅរាងថ្លៃបន្តិចសម្រាប់អាហារមួយពេល. នៅក្បែរខណ្ឌសាកលវិទ្យាល័យមានហាងអាហារតម្លៃសមរម្យជាច្រើនហើយចំនួនច្រើនទៀតនៃម្ហូបពីព្រោះតែពួកគេបារម្ភអំពីលុយកាក់របស់សិស្ស. ទីកន្លែងដែលខ្ញុំទៅលើកនេះគឺជាហាងស៊ូស៊ី 'ស៊ូសុីជីន'.
ពីព្រោះតែផ្លាកឈ្មោះវាមើលទៅរាងចាស់បន្តិចហើយវានៅខាងផ្លូវមួយហេតុដូច្នេះវាពិបាកចំណាំភ្លាម. ហើយខ្ញុំមិនអាចដឹងថាតើហាងបើកឬក៏បិទពីព្រោះតែខ្ញុំមិនអាចមើលឃើញភ្លើងពីខាងក្រៅទៅ.
វាតូចចង្អៀតហើយមានប្រវែងវែងនៅក្នុងហាង. ហាងអាហារស៊ូស៊ីភាគច្រើនគឺដូច្នេះ.
មានឈុតស៊ូស៊ីជាច្រើន.
ម្ហូបដែលល្បីជាងគេគឺស៊ូសុីចម្រុះនិងបាយសាច់អន្ទង់. ចុងភៅនៅទីនោះណែនាំពីស៊ូសុីសាច់ត្រី.
នៅពេលដែលខ្ញុំកម្ម៉ង់ហើយពួកគេបានឲ្យខ្ញុំញ៉ាំពងមាន់ចំហុយមុន.
ពងមាន់ចំហុយរបស់ហាងម្ហូបជប៉ុនគឺទន់ដូចនំផាត់ឌីងអញ្ចឹង. វារលាយនៅក្នុងមាត់របស់អ្នកមួយរំពេចភ្នែក.
មិនដូចហាងស៊ូស៊ីដទៃដែលយកស៊ូស៊ីចេញក្នុងពេលតែមួយ, ហាងនេះនឹងយកចានទទេចេញមកមុន. ពួកគេនឹងដាក់ស៊ូស៊ីដ៏ស្រស់រាល់ពេលដែលពួកគេធ្វើវា. ខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលបានសេវាកម្មដ៏ល្អដោយគ្រាន់តែចំណាយ ១០,០០០វ៉ុន.
រាក់ឃ្យូនិងជ្រក់ខ្ញីគឺមិនអាចខ្វះបាន.
សាឡាត់និងទឹកស៊ុបគឺបានយកមកជាមួយនឹងគ្នា.
បាយអន្ទង់អាំងគឺបានចេញមកមុន. ផ្សំគ្រឿងល្មមនិងសាច់អន្ទង់ដ៏រលើបរលោងបានដាក់កូលើចានបាយដ៏ច្រើន.
ដាក់ជ្រក់ខ្ញីនិងសណ្ដែកបណ្ដុះនៅលើសាច់អន្ទង់ហើយញ៉ាំវា. រស់ជាតិបែបថ្លៃថ្នូររបស់សាច់អន្ទង់ភាយនៅក្នុងមាត់របស់ខ្ញុំ. ខ្ញុំមានអារម្មណ៍ថាវាផ្ដល់កំលាំងឲ្យខ្ញុំ. ខ្ញីគឺកាត់បន្ថយភាពទន្លាន់ហេតុដូច្នេះខ្ញុំញ៉ាំយ៉ាងរីករាយរហូតដល់ញ៉ាំអស់. វារាងច្រើនគួរសមដូចដែលនៅក្បែរសាលាសកលវិទ្យាល័យ. ជាពិសេសគឺបាយ.
ស៊ូសុីបានចាប់ផ្ដើមបានយកចេញមក. សរុបទាំងអស់គឺមាន ១០ប្រភេទចម្រុះ. ជាដំបូងគឺសាច់ត្រីពណ៌សចេញមកមុន. មួយមើលទៅដូចជាត្រីត្រប៉ែតនិងមួយទៀតមើលទៅដូចត្រីប្រឡាក់គ្រឿង. ជាធម្មតាពួកគេដាក់វ៉ាសាប៊ីបន្តិចទៅលើវា, តែបើសិនជាអ្នកចូលចិត្តញ៉ាំវ៉ាសាប៊ីខ្ញុំសូមណែនាំអ្នកឱ្យដាក់ច្រើនជាងនេះ.
ទីពីរគឺសាច់ត្រីសូម៉ុងពីរដុំចេញមក. មួយដុំនោះនៅក្នុងមាត់ខ្ញុំរួចទៅហើយ...
ទីបីគឺសាច់បង្គាពីរប្រភេទ.
ទីបួនគីត្រីមឹកនិងសាច់មឹក. ត្រីមឹកគឺស្វិតដែលសាកសមបំផុតសម្រាប់ស៊ូសុី.
ជាចុងក្រោយគឺលាសនិងពងមាន់. បាយស៊ូស៊ីពងមាន់បែបជប៉ុនដ៏ផ្អែមដែលមានតម្លៃសមរម្យនិងពេញចិត្តយ៉ាងខ្លាំង. សរុបសេចក្ដីមកសាច់ត្រីគឺឆ្ងាញ់គួរសម. ក៏ប៉ុន្តែខ្ញុំត្រូវប្រយ័ត្ននៅពេលដែលខ្ញុំញ៉ាំវាពីព្រោះតែបាយរាងឆាប់បែក. វាគឺជាហាងស៊ូស៊ីដែលមានតម្លៃសមរម្យ.
នេះគឺជាកន្លែងដ៏ល្អដែលអាចញ៉ាំម្ហូបដែលមានតម្លៃសមរម្យដែរអត់មានការរំពឹងទុកច្រើន.
ធម្មតា
ធម្មតា
ធម្មតា
ដើរ ៧នាទីពីច្រកចេញទី ៣ជួរទី ៦នៃស្ថានីយអានណាម.
- ម៉ោងធ្វើការ: ថ្ងៃក្នុងសប្តាហ៍ ១១:៣០~០០:០០
- ចំនួនមនុស្សណែនាំ: ១~៤. នៅទីនោះអត់មានតុច្រើននោះទេ.
- ម្ហូបណែនាំ: ស៊ូសុីចម្រុះ, បាយសាច់អន្ទង់
- តម្លៃ: ចាប់ពី ១០,០០០វ៉ុន
- ភាពទាក់ទាញ: ចំណតចតឡាន, ការកក់កន្លែងជាមុន, ខ្ចប់យកទៅ.
អាសយដ្ឋាន: ៦៩-១ អានណាមរ៉ូ, ខណ្ឌសុងបុកហ្កូ, ទីក្រុងសេអ៊ូល.