នៅច្រកចេញចូលទីកន្លែងដែលមានផ្កាទទួលស្វាគមន៍អ្នក.
លោកអ្នកអាចឃើញផ្នែកខាងក្នុងបែបចាស់បុរាណដឺលមើលទៅសឹងតែដូចសារមន្ទីរវត្ថុបុរាណទៅហើយ.
តើភាពខុសគ្នារវាងវត្ថុបូរាណនិងចាស់គឺអ្វី? ខ្ញុំអាចទទួលបានអារម្មណ៍អំពីការថែទាំវត្ថុនៅក្នុងហាងយ៉ាងខ្លាំងដើម្បីបញ្ចូលជាមួយដោយមិនបានបំបែកវត្ថុដែលមាននៅនោះស្រាប់.
បើសិនជាអ្នកអង្គុយចុះលោកអ្នកនឹងទទួលបានមឺនុយដ៏ក្រាស់មួយ.
ខ្ញុំថាមនុស្សជាច្រើនមកទីនេះដើម្បីបញ្ចូលអារម្មណ៍ជាមួយនឹងបរិយាយកាសជាមួយនឹងស្រាលនៅពេលល្ងាច. ពួកគេក៏មានឈុតម្ហូបដែលសាកសមជាមួយនឹងបៀរ.
ម្ហូបចម្បងរបស់ហាងគឺនំអង្ករតុកប៊ុកហ្គីគ្រឿងសមុទ្រនិង
នំភីហ្សារូកូឡា.
ភាគច្រើនគឺជាមុខម្ហូបអ៊ីតាលី, ក៏ប៉ុន្តែក៏មានម្ហូបប្រទេសនិងស្តាយផងដែរ.
ខ្ញុំពិតជាឆ្ងល់អំពីស្រាក្រឡុក 'សុងជូ' ប៉ុន្តែខ្ញុំនឹងសាកល្បងវានៅលើកក្រោយ.
នៅពេលដែលខ្ញុំមើលមឺនុយ
នេះគឺជាជ្រក់ដែលល្បីល្បាញថាឆ្ងាញ់ដូចដែលម្ហូបចម្បងផងដែរ. ពួកគេធ្វើវាដោយខ្លួនឯងហើយវាពិតជាស្រួយខ្លាំងណាស់.
តើនំភីហ្សារូកូឡាថ្មីមើលទៅឆ្ងាញ់ណាស់ត្រូវទេ?
ទាំងការណាត់ជួបគូសង្សារនិងការជួបជុំគ្នា, ផ្ទះបាយសុងគឺជាហាងអាហារដ៏ល្អមួយ.
- ម្ហូបអាហារ ★★★★☆
វាហាក់មើលទៅខុសប្លែកហើយសោះក៏ក្រោះនៅខាងក្រៅក៏ប៉ុន្តែបើសិនជាអ្នកសាកល្បងញ៉ាំវាអ្នកប្រាកដជាដឹងពីជំនាញរបស់គេ.
- អនាម័យ ★★★☆☆
វាមានកំណត់ដោយនេះគឺជាផ្ទះចាស់ហានណុក. តុអាហាររាងស្អិតបន្តិច.
- សេវាកម្ម ★★★★☆
ផ្នែកសេវាកម្មយកចិត្តទុកដាក់
- បរិយាកាស ★★★★☆
បរិយាកាសបែបបន្ធូរអារម្មណ៍និងធម្មជាតិចេញពីភាពចាស់បូរាណ
- ភាពងាយស្រួល★★★★☆
ដើរ ៨នាទីពីច្រកចេញទី ២ជួរទី ៣នៃស្ថានីយខ្យុងប៊ុកហ្កុង. អត់មានចំណតឡាន.
- ម៉ោងធ្វើការ: ១១:៣០~២២:២០
- ម៉ោងសម្រាក: ថ្ងៃក្នុងសប្តាហ៍ ១៤:៣០~១៦:៣០ (ការកម្មង់ចុងក្រោយ ១៤:៣០/២១:០០)
- ថ្ងៃចុងសប្តាហ៍ ១៥:០០~១៦:០០ (ការកម្មង់ចុងក្រោយ ១៤:៣០/២១:០០)
- ចំនួនមនុស្សណែនាំ: ចាប់ពី ២នាក់ឡើងទៅ
- ម្ហូបណែនាំ: នំភីហ្សារូកូឡា, នំអង្ករតុកប៊ុកហ្គីរឿងសមុទ្រល្ពៅផ្អែម
- តម្លៃ: នំភីហ្សារូកូឡា ២៤,០០០វ៉ុន, នំអង្ករតុកប៊ុកហ្គីគ្រឿងសមុទ្រល្ពៅផ្អែម ២៦,០០០វ៉ុន, ស្រាក្រឡុកសុងជូ ៧,០០០វ៉ុន
- ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ហ្វ្រី Wifi
អាសយដ្ឋាន: ៣៥-៣ ភីលុនដេរ៉ូ, ខណ្ឌចុងនូហ្កូ, ទីក្រុងសេអ៊ូល.