Travel Info

'ហ្គេសុងម៉ានឌូ' រសជាតិបែបបូរាណស្នងពីយាយដល់ចៅ
서울먹거리
Last Modified : 2020/06/25
អំលុងពេលដែលខ្ញុំរងចាំអោយស៊ុបដែលខ្ញុំកម៉្មង់បានចម្អិនខ្ញុំបានដើមើលមួយជំហើយបានរកឃើញតុមួយនោះដែរគេទុកសម្រាប់ធ្វើគៀវ. ខ្ញុំគិតថាពួកគេបានប្រើប្រាស់សំបកគៀវដែលមានលក់ស្រាប់. នៅពេលដែលមានភ្លៀងធ្លាក់ដូច្នេះតែងតែធ្វើអោយខ្ញុំនឹករលឹកដល់ស៊ុបក្ដៅៗ. កន្លែងដែលខ្ញុំទៅនោះគឺ 'ហ្គេសុងម៉ានឌូ (គៀវខ្ចប់) ហ្កុង (វាំង)', ដែលមានកេរ្តិ៍ឈ្មោះល្បីពីស៊ុបគៀវខ្ចប់.





ទីក្រុងសេអ៊ូលគឺជាកន្លែងដែលវេលាដើទៅមុខយ៉ាងលឿន. អ៉ិនសាដុងគឺជាផ្លូវមួយនៅចំកណ្ដាលទីក្រុងសេអ៊ូលដែលហាក់មើលទៅដូចជាមានសភាពដើរទៅមុខមួយៗ. នៅទីនេះមានភោជនីយដ្ឋានជាច្រើនបែបបុរាណដែលសមជាមួយនឹងបរិយាកាសរបស់ផ្លូវមួយនេះ. ហ្គេសុងម៉ានឌូហ្កុងគឺជាភោជនីយដ្ឋានមួយដែលបានបន្តដំណើរការ ៣ ជំនាន់ចាប់តាំងពីយាយទួតរហូតមកដល់ចៅទួតផងដែល.



ផ្លូវមួយនេះសម្បូទៅដោយអាគារទៀបនិងហាននុក (ផ្ទះបែបបុរាណរបស់កូរ៉េ) ដែលនៅខាងក្រៅន័យផ្លូវធំរបស់ផ្លូវអ៉ិនសាដុង. ផ្លាកយីហោរបស់ 'ហ្គេសុងម៉ានឌូហ្កុង' មើលទៅប្លែកខុសគេនៅលើផ្លូវដែរស្ងាត់នេះ.



ភោជនីយដ្ឋាននេះបានគេជ្រើសរើសជាភោជនីយដ្ឋាន 'មែយខលលីនហ្កាយ' ចាប់ពីឆ្នាំ ២០១៧ ដល់ ២០២០ បួនឆ្នាំជាប់គ្នា. ខ្ញុំពិតជាចង់ដឹងណាស់ថាតើវាឆ្ងាញ់ម៉េចទៅ?




ពួកគេមានតុនិងកន្លែងអង្គុយជាច្រើនក៏ប៉ុន្តែវាគឺជារឿងធម្មតាដែលត្រូវតម្រង់ជួរឈរចាំនៅម៉ោងអាហារនៅចុងសប្តាហ៍. នៅលើជញ្ជាំងមានស៊ុមរូបថតដែលនិយាយពីប្រវត្តិរបស់ហាងនេះដែលបានចុះលើកាសែតនិងប៉ុស្តិ៍ទូរទស្សន៍ជាច្រើន.



នៅនោះក៏មានស៊ុមរូបថតរបស់ 'អ៉ិមម៉្យងសុក' គឺជាអ្នកបង្កើតហាងនេះឡើងនិងចៅស្រីរបស់គាត់. យាយទួត 'អ៉ិមម៉្យងសុក' បានខ្ចប់គាវមួយក្នុង ១០ វិនាទីជាមួយនឹងដៃរបស់គាត់.


នៅក្នុងទូទឹកកកមានគៀវធំៗដែលខ្ចប់ហើយទុកសម្រាប់យកមកចម្អិននៅពេលត្រូវការ.



មានមុខម្ហូបជាច្រើនដែលប្រើប្រាស់គៀវខ្ចប់នោះ.ពួកគេនិយាយថាស៊ុបគៀវខ្ចប់គឺល្បីជាងគេនិងនំផេនខេកក៏ឆ្ងាញ់ណាស់ដែរ. ភ្ញៀវជាច្រើនតែងតែកម៉្មង់ស៊ុបគៀវជាចានបើសិនជាគាត់មកម្នាក់ឯងហើយស៊ុបគៀវឆ្នាំងបើសិនជាមានមនុស្សចាប់ពី ២ នាក់ឡើងទៅ.


ខ្ញុំបានកម្ម៉ង់ស៊ុបគីមឈីគៀវនិងគៀវខ្ចប់សច់. ពួកគេបានរៀបចំដាក់ ៣ ប្រភេទនៃគីមឈីដូចជាគីមឈីបែបទឹក, 'កាក់ទូហ្កី' (គីមឈីឆៃថាវ ៤ ជ្រុង), និង 'យ៉លមូ' (គីមឈីស្ពៃតូច) ទាំងអស់នេះគឺពួកគេធ្វើដោយខ្លួនឯង.



នេះគឺជាអាហារសម្រន់ក្រៅនិងឆ្នាំងស៊ុបដែលបានដាក់លើចង្ក្រានហ្គាស. វាត្រូវការរយៈពេលប្រហែលជា ៧ ដល់ ៨ នាទីសម្រាប់ចម្អិនវា. បុគ្គលិកនឹងប្រាប់អ្នកនៅពេលដែលអាហារឆ្អិននោះ.



អំលុងពេលដែលខ្ញុំរងចាំអោយស៊ុបដែលខ្ញុំកម៉្មង់បានចម្អិនខ្ញុំបានដើមើលមួយជំហើយបានរកឃើញតុមួយនោះដែរគេទុកសម្រាប់ធ្វើគៀវ. ខ្ញុំគិតថាពួកគេបានប្រើប្រាស់សំបកគៀវដែលមានលក់ស្រាប់។


ប៉ុន្មាននាទីក្រោយមកឆ្នាំងស៊ុបបានពុះហើយខ្ញុំបានដួសពពុះចេញមក. ឆ្នាំងស៊ុបមាន ៤ ដុំនែគាវខ្ចប់សាច់់និង ៤ ដុំគាវគីមឈី, ស្លឹកខ្ទឹម, ការ៉ុត, ឱ្យស្ទើតូច/ផ្សិតអុីនូគី/ឱ្យស្ទើយក្ស/ផ្សិត, នំអង្ករ, ស្ពៃក្កោប, ត្រឡាច, ម្ទេសខៀវ, សាច់ជ្រូកស្ងោរ ២ ដុំ (១ ដុំសម្រាប់ម្នាក់). មានផ្សិត ៣ ប្រភេទនៅក្នុងស៊ុបនេះ. ជាធម្មតាទឹកស៊ុបរៀងខាប់ព្រោះតែសាច់ក៏ប៉ុន្តែអ្នកក៏អាចកម្ម៉ង់យកទឹកស៊ុបហឹលក៏បានដែរ.



រសជាតិនៃទឹកស៊ុបពោពេញទៅដោយខ្លិនឈ្ងុយរបស់ផ្សិត. វាគឺជារសជាតិដែលខ្ញុំចង់ញ៉ាំរហូត.



សាច់ដែលខ្ចប់ក្នុងគាវគឺពិតជាស្រួយជាមួយនឹងបន្លែផងដែរ. សាច់និងបន្លែលាយគ្នាគឺពិតជាសមគ្នាណាស់ហើយពេលខ្លះក៏មានខ្លិនខ្ញីផងដែរ. ខ្ញុំគិតថាអ្នកណាក៏អាចចូលចិត្តញ៉ាំវាដែរ។



គាវគីមឈីរាងមានរសជាតិខ្លាំងបន្តិចហើយប្រៃដូចគីមឈីឆាអញ្ចឹង.


វាមានរសជាតិខ្លាំងហើយហឹលជាងរសជាតិរបស់គាវខ្ចប់សាច់. ទាំងសាច់និងគីមឈីគឺពិតជាទាក់ទាញអារម្មណ៍ណាស់ហេតុដូច្នេះខ្ញុំគិតថាយកមួយមុខពាក់កណ្ដាលគឺជាជំរើសល្អ។




សាច់ស្ងោររាងស្ងួតបន្តិចពីព្រោះតែវាបានចូលជាតិជាមួយទឹកស៊ុបអស់បាត់ទៅហើយក៏ប៉ុន្តែទំពាររឹតតែយូររសជាតិកាន់តែចេញមកច្រើន. វាក៏មានបន្លែជាច្រើនហាក់ដូចជាញ៉ាំស៊ុបសាប៊ូសាប៊ូអញ្ចឹងជាពិសេសភាពចូលជាតិគ្នារបស់ទឹកស៊ុបនិងគាវគឺឆ្ងាញ់ខ្លាំងណាស់ដែលអ្នកអាចភ្លក់យូរៗម្ដង. ខ្ញុំចូលចិត្តញ៉ាំរបស់ហឹលប៉ុន្តែក្រពះរបស់ខ្ញុំតែងតែធ្វើទុករហូត. រសជាតិស្រាលបែបនេះគឺដិតជាប់កាន់តែយូរ.



វាស្ថិតនៅអ៉ិនសាដុងកន្លែងប្រជាប្រិយរបស់ជនជាតិបរទេសហើយវាបានគេបង្ហាញនៅក្នុងសៀវភៅ 'មែយខលលីនហ្កាយ' ហេតុដូច្នេះគេមានសៀវភៅព័ត៌មានក្នុង ៤ ភាសាដូចជា 'កូរ៉េ/ចិន/ជប៉ុន/អង់គ្លេស.




លោកអ្នកក៏អាចខ្ចប់យកទៅឬក៏អោយគេដឹកជញ្ជូនអោយគ្រប់ខេត្តក្រុង.



ខ្ញុំប្រាកដជានឹករលឹកទីនេះបើសិនជាខ្ញុំមកលេងនៅអ៉ិនសាដុង.


  • ម្ហូបអាហារ ★★★★☆

ភាពលាយគ្នារបស់គាវនិងទឹកស៊ុបគឺពិតជាល្អណាស់ក៏ប៉ុន្តែសម្បកគាវគឺមិនសូវល្អទេ.


  • អនាម័យ ★★★☆☆

ធម្មតាហើយបន្ទប់ទឹកប្រើរួមគ្នា.


  • សេវាកម្ម ★★★☆☆

ធម្មតា


  • បរិយាកាស ★★★☆☆

បើយកចិត្តទុកដាក់លើការតុបតែងបន្តិចនឹងអាចបន្ថែមនៅភាពសម័យបូរាណ.


  • ភាពងាយស្រួល ★★★★☆

ដើ ៦ នាទីពីច្រកចេញទី ៥ ជួរទី ៣ នែស្ថានីយ៍អាំងហ្កុក

ផ្លូវទៅរកគឺងាយស្រួលទេប៉ុន្តែវាមានផ្លូវស្រដៀងគ្នាច្រើនអញ្ចឹងប្រយ័ត្នច្រលំផ្លូវ.


  • ម៉ោងធ្វើការ: ថ្ងៃធ្វើការ ១១:៣០~២១:៣០ (ម៉ោង ២០:៤០ គឺការកម៉្មង់ចុងក្រោយ) / ថ្ងៃអាទិត្យ ១១:៣០~២០:០០ (ម៉ោង ១៩:៣០ គឺការកម៉្មង់ចុងក្រោយ), បិទសម្រាកនៅថ្ងៃចូលឆ្នាំថ្មីនឹងបុណ្យ 'ឆូសុខ' (ថ្ងៃសែននំព្រះខែ)
  • ការណែនាំចំនួនមនុស្ស: ទៅប៉ុន្មាននាក់ក៏បានដែរមិនមានបញ្ហាអ្វីទេ.
  • ម្ហូបណែនាំ: ស៊ុបគាវ, ឆ្នាំងស៊ុបគាវ
  • តម្លៃ (សម្រាប់មនុស្សម្នាក់): ១០.០០០ ឬក៏លើសហ្នឹង
  • ភាពទាក់ទាញ: ខ្ចប់យកទៅ, ដឹកជញ្ជូន, សៀវភៅណែនាំបរទេស

Map

អាសយដ្ឋាន: ១១-៣ ផ្លូវអ៉ិនសាដុង ១០, ទីក្រុងសេអ៊ូល.


개성만두궁, koong, 인사동, 만두, 3호선, 안국역, 한식, 미슐랭, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 19225
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.