Travel Info

ហាងនំបុ័ង 'Peter Pan 1978' ហាងមួយដែលបានដំណើការអស់រយះពេល 40 ឆ្នាំមកហើយ
서울먹거리
Last Modified : 2020/06/20


វាពិតជាងាយស្រួលស្វែងរកទីនេះព្រោះតែវានៅកែងផ្លូវឆ្លងកាត់តែម្ដង. ក៏ព្រោះតែអាកាសធាតុថ្ងៃនេះល្អហេតុដូច្នេះទើបរូបថតនៅខាងក្រៅហាងនំប៉័ងមើលទៅស្រស់ស្អាត. ខ្ញុំពិតជារន្ធត់ចិត្តណាស់តើនឹងមាននំបុ័ងរបៀបម៉េចនៅទីនេះ។



នៅទីនេះមានអាហារជាច្រើនប្រភេទដូចជានំបុ័ងនំខេកនិងភេជ្ជៈកាហ្វេនៅជាន់ទីមួយដូចការរំពឹងទុករបស់ខ្ញុំវារាងតូចបន្តិចខុសពីការខ្ញុំគិតក៏ប៉ុន្តែខ្ញុំចូលចិត្តទីនេះព្រោះតែមានអារម្មណ៍ថាងាយស្រួល. តោះចាប់ផ្ដើមមើលថាគេមានប្រភេទនំប៉័ងអ្វីខ្លះ។



ឈ្មោះនំប័ងពិតជាគួរអោយស្រលាញ់. នំប័រអាំងមើលទៅដូចជាល្បីណាស់សព្វថ្ងៃខ្ញុំគិតថាវាគឺជាប្រភេទប័រមួយយ៉ាងក៏ប៉ុន្តែការពិតទៅវាគឺសណ្ដែកក្រហមនិងប័រលាយគ្នា។



ខ្ញុំបានឃើញនំប៉័ងមួយឈ្មោះថា 'អៃងជែលសិហ្វន'. ខ្ញុំគិតថាវារាងច្រើនបន្តិចបើសិនជាខ្ញុំញ៉ាំម្នាក់ឯងហេតុដូច្នេះខ្ញុំបានកម្ម៉ង់តែកាហ្វេទេថ្ងៃនេះ។



នំប៉័ងសាំងវិចគឺពិតជាល្អណាស់សម្រាប់អាហារសម្រន់. វាមើលទៅល្អហើយស្រស់ថ្មីយ៉ាងអញ្ចឹង។



នំខេកដាក់តាំងក្នុងទូមើលទៅសាមញ្ញក៏ប៉ុន្តែស្រស់ស្អាតខ្លាំងណាស់។



ភ្ញៀវភាគច្រើននៅទីនេះគឺខ្ចប់យកទៅតែប៉ុណ្ណោះប៉ុន្តែពួកគេក៏មានជាន់ទី ២ បានតុបតែងរបៀបដូចហាងកាហ្វេ។



ខ្ញុំបានកម្ម៉ង់នំ 'ដំឡូងអាំង' ព្រោះតែវាល្បីជាងគេក្នុងហាងនំប៉័ងនេះហើយកាហ្វេទឹកកក ១ កែវ. សណ្ដែកក្រហមនិងប័រគឺហាក់ដូចជារសជាតិបែបបុរាណលាយគ្នាជាមួយបែបអឺរ៉ុប. សំបកនំប៉័ងរឹងខាងក្រៅប៉ុន្តែទន់ខាងក្នុង. ដំឡូងហាក់មើលទៅដូចជាអាចធ្វើឲ្យខ្ញុំឆ្អែតបានដូចខ្ញុំកំពុងតែញ៉ាំនំភីសាដំឡូងអញ្ចឹង. កាហ្វេអត់មានរសជាតិអ្វីពិសេសឡើយប៉ុន្តែវាក៏មិនអីដែរព្រោះអីនំប៉័ងសំខាន់ជាង. ហាងនំប័ង 'Peter Pan' បើកពេញមួយឆ្នាំ. លោកអ្នកដើរ ២៥ នាទីពីច្រកចេញទី ៣ ន័យស្ថានីយ៍សាកលវិទ្យាល័យហុងហ្កិក. ខ្ញុំសុំណែនាំអ្នកហាងនំប័ុងបើសិនជាអ្នកស្វែងរកហាងនំប័ុងបែបអឺរ៉ូប។


Map

អាសយដ្ឋាន: ៩០-៥ យ៉នហិដុងសង្កាត់សរដេមុនទីក្រុងសេអ៊ូល.


빵집, 연희동, 피터팬, 피터팬1978, year, 1978, bread, store, yunhee, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 21030
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.