Travel Info

ដុកស៊ូចុង, ភោជនីយដ្ឋានចាស់ដែលខ្ញុំចង់ផឹកស្រាសូជូមួយពែង
서울먹거리
Last Modified : 2020/10/26

ខ្ញុំបានទៅភោជនីយដ្ឋាននៅក្បែរទីស្នាក់ការអភិបាលក្រុងដែលទទួលបានការគាំទ្រដោយបុគ្គលិកការិយាល័យអស់រយៈពេលជាង ៣០ឆ្នាំមកហើយ. ម្ហូបប្រចាំប្រទេសកូរ៉េ, តុអាហារទាំងមូលបានរៀបចំរួចរាល់. ផ្លាកសញ្ញាគឺរបៀបត្រឡប់ទៅអតីតកាល.



មុខម្ហូបនៅទីនេះគឺគេដឹងឮដល់មនុស្សជាច្រើនហេតុដូច្នេះវាពិតជាល្អដែលមកទីនេះជាមួយនឹងមិត្តភ័ក្រឬក៏អ្នករួមការងារ. នៅក្បែរទីនេះក៏មានគ្រឹះស្ថានអប់រំឯកជនអញ្ចឹងពួកគេនិយាយថាមានអ្នកធ្វើការរដ្ឋជាច្រើនមកទីនេះ.



ភោជនីយដ្ឋាននេះក៏ល្បីឈ្មោះជាមួយនឹងមុខម្ហូបមឹកឆាហឹរហេតុដូច្នេះខ្ញុំនឹងសាកល្បងញ៉ាំវាលើកក្រោយ, ហើយថ្ងៃនេះខ្ញុំនឹងសាកល្បងញ៉ាំប៊ូដេជីហ្គេ (សម្លទាហាន) ជាមួយនឹងសូជូមួយកែវ.

ខ្ញុំបានស្វែងរកនៅលើវេបសាយហើយរកឃើញថាខ្ញុំអាចកម្មង់សម្លនេះសម្រាប់មនុស្សម្នាក់សម្រាប់បាយមួយពេលក៏ប៉ុន្តែខ្ញុំគិតថាវាសម្រាប់តែពេលអាហារថ្ងៃត្រង់តែប៉ុណ្ណោះ.



ម្ហូបបន្ថែមគឺខុសគ្នាពីមួយថ្ងៃទៅមួយថ្ងៃ. វាមានបែបបទបានល្អនិងគ្រឿងបានគ្រប់គ្រាន់.

ម្ហូបបន្ថែមអាចជាមូលហេតុដែលភ្ញៀវមកញ៉ាំអាហារនៅភោជនីយដ្ឋានម្ហូបកូរ៉េ.



លោកអ្នកអាចកម្មង់សម្លនេះសម្រាប់មនុស្សពីរនាក់ឡើងទៅនៅពេលល្ងាច. វាមានគ្រឿងផ្សំជាច្រើនដូចជាសាច់ក្រក, តៅហ៊ួរ, មីសួរ, សាច់ហេម, សាច់ចិញ្ច្រាំ, លៗ.

ឥឡូវនេះរង់ចាំឲ្យទឹកស៊ុបវាពុះ.



ខ្ញុំបានកម្មង់សម្លនេះសម្រាប់មនុស្សពីរនាក់សម្រាប់តែខ្ញុំម្នាក់, ហើយសម្លនេះគឺគ្រប់គ្រាន់ហេតុដូច្នេះខ្ញុំមិនបានបន្ថែមមីនោះទេ.

ប៊ូដេជីហ្គេមានរសជាតិកាន់តែជ្រៅទៀតនៅពេលដែលអ្នករំងាស់វាកាន់តែយូរ. បើសិនជាមានទឹកស៊ុបតិចពេក, បុគ្គលិកនិងចាក់បន្ថែមមុនពេលដែលខ្ញុំហៅ.

ស្រាសូជូមួយដបនឹងឆាប់អស់ជាមួយនឹងសម្លនេះ, ហាហា.



ខ្ញុំបានចេញមកបន្ទាប់ពីផឹកបន្តិចបន្តួច, ហើយខ្ញុំបានឮសំឡេងមានក្រុមកំពុងតែញ៉ាំអាហារល្ងាចជាច្រើននៅក្នុងបន្ទប់.

ហាងបើកចាប់ពីម៉ោងអាហារថ្ងៃត្រង់រហូតដល់យប់ហើយបិទនៅថ្ងៃអាទិត្យ.

បើសិនជាលោកអ្នកដើរ ១០នាទីចេញពីច្រកចេញទី ១១នៃស្ថានីយទីស្នាក់ការអភិបាលក្រុង, លោកអ្នកនឹងមើលឃើញផ្លាកសញ្ញា.


Map

អាសយដ្ឋាន: ១១-៥ ចុងដុង, ខណ្ឌជុងហ្គូ, ទីក្រុងសេអ៊ូល.


시청역, 덕수궁, 정동, 한식, 부대찌개, 오징어볶음, 덕수정, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 12724
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.