តើអ្វីគឺជារូបភាពរបស់មីរ៉ាមែនរបស់ជប៉ុននោះ? ជាការពិតណាស់, លក្ខណៈនិងគ្រឿងសំរបស់មីរ៉ាមែនជប៉ុនគឺខុសគ្នាពីតំបន់មួយទៅតំបន់មួយ. ក្នុងចំណោមទាំងអស់នោះ, អ្វីដែលពួកយើងស្គាល់ច្បាស់ជាងគេនោះគឺមីរ៉ាមែនឌូនកាស៊ូជាមួយនឹងទឹកស៊ុបសាច់ជ្រូកបែបជ្រាលជ្រៅនិងឆ្ងាញ់. ក៏ប៉ុន្តែក៏មានប្រភេទមីមួយទៀតដែលល្បីផងដែរនោះគឺមីរ៉ាមែនសូយូដែលមានរសជាតិបែបស្រស់ថ្លា. វាគឺជាប្រភេទមីដែលផ្សំគ្រឿងជាមួយនឹងទឹកស៊ីអ៊ីវនិងទឹកស៊ុបសាច់មាន់. នេះគឺហាង 'រ៉ាមែនត្រាក់សូយូ' ដែរធ្វើមីរ៉ាមែនសូយូដ៏ឈ្ងុយឆ្ងាញ់.
ដើរមួយភ្លែតចេញពីស្ថានីយសាំងស៊ូ, នៅក្បែរហុងដេបន្ទាប់មកទៀតលោកអ្នកនឹងឃើញផ្លូវដង្ហែមដ៏ស្ងាត់មួយ. ជាដើមឡើយ, នៅទីនោះមានឡានដឹកទំនិញលក់មីដែលលក់នៅក្បែរហាងមីដើម, ក៏ប៉ុន្តែដោយសារតែវាល្បីហើយពួកគេក៏បានផ្លាស់ប្ដូរមកក្បែរហាងនេះជាមួយនឹងឈ្មោះថា 'រ៉ាមែនត្រាក់ឡាប'. លោកអ្នកក៏អាចកម្មង់មីសម្រាប់ដឹកជញ្ជូន, ហេតុដូច្នេះអតិថិជនដែលរស់នៅក្បែរតំបន់នោះអាចញ៉ាំមីនេះនៅផ្ទះក៏បាន.
តាមដែលលោកអ្នកអាចមើលឃើញកៅអីដែលនៅខាងក្រៅ, វាគឺជាហាងដែលលោកអ្នកត្រូវរង់ចាំជាជួរសម្រាប់អាហារពេលល្ងាចឬក៏ថ្ងៃចុងសប្តាហ៍. ទីធ្លានៅក្នុងហាងក៏តូចណាស់ដែរ.
មឺនុយគឺធម្មតា.
នៅទីនោះមានម៉ាស៊ីនកម្មង់ម្ហូបស្វ័យប្រវត្តិ. ខ្ញុំបានកម្មង់មីរ៉ាមែនសូយូប្រូនិងមីដែលល្បីជាងគេ, ដើម្បីយល់ដឹងពីភាពខុសគ្នារវាងពីរមុខហ្នឹង. បន្ថែមទៅនេះខ្ញុំក៏បានកម្មង់ហ្គូចា (គាវ) ធ្វើដោយផ្ទាល់ដៃនិងចាស៊ូដុនប័រតាមការណែនាំ.
នេះគឺជាដំណឹងអំពីម៉ោងបើកហាងរបស់ហាង, ថ្ងៃសម្រាកនិងរឿងផ្សេងទៀត. នៅក្បែរនោះក៏មានកៅស៊ូចងសក់. បើសិនជាលោកអ្នកមានសក់វែងលោកអ្នកអាចចងវាឡើងដើម្បីកុំឲ្យសក់សើម.
នៅទីនោះមានតុអង្គុយសំរាប់មនុស្សពីរនាក់តែពីរបីតុតែប៉ុណ្ណោះ, ហេតុដូច្នេះបើសិនជាលោកអ្នកមកច្រើនជាងបីនាក់, លោកអ្នកត្រូវអង្គុយក្បែរគ្នានៅតំបន់តុបារ.
មីនៅខាងលើគឺប្រូ, ហើយនៅខាងក្រោមគឺធម្មតា. ខ្ញុំមិនអាចមើលដឹងពីភាពខុសគ្នានោះទេ.
អ្វីដែលខុសគ្នានោះគឺទឹកស៊ុប. រសជាតិរបស់មីប្រភេទធម្មតាផ្ដោតទៅលើទឹកស៊ុបរឿងសមុទ្រនឹងសាច់មាន់ដែលមានរសជាតិឆ្ងាញ់ហើយហឹរ, ចំណែកប្រភេទមីប្រូគឺមានរសជាតិខ្លាំងជាងហើយវាស្រដៀងទៅនឹងមីប្រភពដើមរបស់ប្រទេសជប៉ុនជាង. ខ្ញុំគិតថាមីនេះប្រាកដជាល្អសម្រាប់អ្នកណាដែលចូលចិត្តញ៉ាំម្ហូបរាងសាប, ហើយមនុស្សភាគច្រើនប្រាកដជាពេញចិត្តជាមួយនឹងមីបែបធម្មតា.
នេះគឺជាចាស៊ូដុនចានតូច. វាគឺសម្រាប់អ្នកដែលចូលចិត្តញ៉ាំបាយហើយវាមានភាពទាក់ទាញខុសគ្នាពីមី. សាច់ជ្រូកអាំងដែលមានក្លិនខ្លោចល្មមជាមួយនឹងជ្រក់ខ្ញី, សុីជីមី (គ្រឿងទេសរបស់ជប៉ុនទូទៅលាយគ្នាជាមួយនឹងគ្រឿងផ្សំទាំងអស់ ៧មុខ) និងក្លិនឈ្ងុយរបស់ប័របង្កើតឲ្យមានការផ្សំគ្នាដ៏ល្អមួយ. តម្លៃរបស់វាគឺគួរសមហេតុដូច្នេះខ្ញុំសូមណែនាំម្ហូបនេះ!
នេះគឺជាហ្គ្យូចា. វាស្រួយខាងក្រៅហើយទន់ខាងក្នុង.
នៅជុំវិញតំបន់ហុងដេគឺមានហាងអាហារឆ្ងាញ់ជាច្រើន, ហើយក្នុងចំណោមពួកវាហាងមីនេះទទួលបានការគាំទ្ររយៈពេលយូរមកហើយ.
- ម្ហូបអាហារ ★★★★☆
វាល្អឥតខ្ចោះដែលមានរសជាតិដ៏ឥទ្ធិពលដែលបានបែងចែកចេញជាបី.
- អនាម័យ ★★★☆☆
ធម្មតា
- សេវាកម្ម ★★★★☆
ល្អណាស់
- បរិយាកាស ★★★☆☆
បរិយាកាសបែបជប៉ុនយ៉ាងខ្លាំង. ទីធ្លាតូច.
- ភាពងាយស្រួល ★★★★★
ដើរ ២នាទីពីជូរទី ៦នៃស្ថានីយសាំងស៊ូ.
- ម៉ោងធ្វើការ: ១១:៣០~២២:៣០, ការកម្មង់ចុងក្រោយ ២១:៣០, ម៉ោងសម្រាក ១៤:៣០~១៧:០០
- ចំនួនមនុស្សណែនាំ: ១~២
- ម្ហូបណែនាំ: មីរ៉ាមែនសូយូ (ធម្មតា), ហ្គ្យូចា
- តម្លៃ: ៩,០០០វ៉ុនសម្រាប់មី
- ភាពទាក់ទាញ: ខ្ចប់យប់ទៅ, ដឹកជញ្ជូន
អាសយដ្ឋាន: វ៉ោសនរ៉ូ ៧ហ្កិល, ខណ្ឌម៉ាផូហ្គូ, ទីក្រុងសេអ៊ូល.