Travel Info

ហាងអាហារបែបប្លែកភ្នែកចាប់ពីគ្រឿងសម្ភារៈរហូតដល់ការរចនាខាងក្នុង, 'អម'
서울먹거리
Last Modified : 2020/10/11

តើលោកអ្នកចូលចិត្តការីដែរឬទេ? ប្រភេទការីដែរពួកយើងស្គាល់ជាមួយនោះគឺប្រភេទការីរបស់ជប៉ុន. អត់មានច្បាប់ទម្លាប់ទម្លាប់អ្វីដែលនិយាយថាពួកយើងត្រូវហៅការីប្រភពដើមជាការីនោះទេ, មិនមែនការេ (ពាក្យបញ្ចេញសំឡេងរបស់ការីក្នុងភាសាជប៉ុន, ជនជាតិកូរ៉េក៏ប្រើប្រាស់សំឡេងបែបនេះដែរ). ថ្ងៃនេះខ្ញុំសូមណែនាំហាងឈ្មោះ 'អម', ដែលល្បីឈ្មោះអំពីម្ហូបអាហាររបស់ប្រទេសនេប៉ាល់.





មានតង់មឺនុយដែលគេដាក់បញ្ឈរនៅមុខច្រកចេញចូល. នៅទីនេះមានម្ហូបជាច្រើនមុខហេតុដូច្នេះវាពិតជាល្អដែលមើលវាមុនពេលចូលទៅ.



ហាងនេះគឺមាននៅជាន់ក្រោមដី. ជាការពិតណាស់ដែលខ្ញុំរាងស្ទាក់ស្ទើរចិត្តនៅពេលដែលហាងអាហារនៅជាន់ក្រោមដី, ក៏ប៉ុន្តែកាំជណ្ដើរពណ៌លឿងនិងវត្ថុតុបតែងបែបប្លែកភ្នែកនិងខុសគេធ្វើឲ្យខ្ញុំដើរទៅខាងក្រោមដោយគ្មានការស្ទាក់ស្ទើរចិត្ត.







ទីធ្លានៅជាន់ក្រោមដីគឺធំគួរសម. នៅទីនោះអត់មានបង្អួច, ក៏ប៉ុន្តែភ្លើងពណ៌និងបរិយាយកាសគឺសមរម្យល្មម.





ហើយក៏មានវត្ថុដ៏ចម្លែកដែលហាក់មើលទៅបានយកមកពីប្រទេសនោះហើយហេតុដូច្នេះពិតជាសប្បាយចិត្តនៅពេលដែលឃើញ.



អមមានន័យថាព្រះ. ដើម្បីបម្រើភ្ញៀវជាព្រះ. វាមានន័យជាច្រើន. សម្រាប់អ្នកណាមកហាងជាលើកដំបូងពួកគេនឹងណែនាំពីម្ហូបលក្ខណៈឈុត, អញ្ចឹងខ្ញុំបានកម្មង់ឈុតអាហារតូចថ្ងៃត្រង់មួយ. វាសម្រាប់តែមនុស្សចាប់ពី ២នាក់ឡើងទៅ.







ឈុតអាហារប្រចាំថ្ងៃគឺជ្រើសរើសក្នុងមួយចំណោមពីរប្រភេទការីប្រចាំថ្ងៃរាងរាល់អាទិត្យ. បន្ថែមលើនេះលោកអ្នកអាចជ្រើសរើសរវាងបាយដំណើបកូរ៉េនិងបាយប្រភេទវែងត្រប៉ែតរបស់ឥណ្ឌាហើយជាការពិតណាស់, ខ្ញុំបានកម្មង់បាយឥណ្ឌាពីព្រោះតែខ្ញុំមកទីនេះដើម្បីសាកភ្លក្សរសជាតិដើមរបស់វា. ហើយខ្ញុំក៏បានកម្មង់ម្ហូបផាលាក់ផានេ (ការីជាមួយនឹងជិះនិងបន្លែអេពីណា).











ខ្ញុំមានអារម្មណ៍ថាដូចខ្ញុំនៅហាងអាហារនៅប្រទេសក្រៅយ៉ាងអញ្ចឹងពីព្រោះតែគ្រឿងសម្ភារៈផ្ទះបាយនៅទីនេះ. ចានទាំងអស់នេះគឺមានអារម្មណ៍ថាដូចរបស់ស្រុកគេចឹង.



សាឡាតគឺបានចេញមកមុន. សាឡាតគឺបានស្រោចជាមួយនឹងទឹកជ្រលក់បន្លែគឺពិតជាស្រស់ហើយរសជាតិវាធម្មតា.



បន្ទាប់មកទៀតគឺសាច់មាន់តាន់ឌូរ៉ីតិកកា. វាមានពណ៌ដ៏ស្រស់ស្អាតក៏ប៉ុន្តែនៅពេលដែលលោកអ្នកញុាំវាគឺវាមានរសជាតិល្មម. ប្រហែលមកពីអញ្ចឹងបានពួកគេបានត្រៀមទឹកជ្រលក់មកជាមួយផងដែរ. វាមានរសជាតិល្មមដល់ថ្នាក់មិនអាចឲ្យក្មេងញ៉ាំបាន.



នំណាននិងបាយ, ការី, ម្ហូបប្រចាំហាងគឺចេញមកហើយ. នំណានគឺពិតជាធំណាស់. ខ្នាតរបស់នំធំប្រហាក់ប្រហែលមុខរបស់មនុស្សធំពេញវ័យពីរនាក់ឯណោះ. ដោយសារតែហាងនេះល្បីឈ្មោះថានំរបស់គេឆ្ងាញ់, អញ្ចឹងទើបភ្នំនេះមានរសជាតិឆ្ងាញ់ហើយល្អណាស់.



នៅពេលដែលខ្ញុំហែកនំដ៏ធំនេះចេញហើយញ៉ាំជាមួយនឹងការី, ខ្ញុំមានអារម្មណ៍ថាដូចខ្ញុំនៅទីកន្លែងណាមួយនៅប្រទេសនេប៉ាល់យ៉ាងអញ្ចឹង.





បាយរបស់ឥណ្ឌាគឺស្រាជាងពីព្រោះតែវាអត់ស្អិតរមួតដូចបាយរបស់កូរ៉េ. ប្រហែលមកពីអញ្ចឹងទើបបាយឥណ្ឌាសាកសមជាមួយនឹងការីជាង.



ជាចុងក្រោយគឺឡាសុី! វាគឺជាប្រភេទភេសជ្ជៈរបស់ប្រទេសឥណ្ឌាដែលលាយផ្សំគ្នាជាមួយនឹងដាហុី (ដោះគោជូររបស់ឥណ្ឌា), ទឹក, អំបិលនិងគ្រឿងទេស.




ម្ចាស់ហាងរបស់ហាងនេះគឺលោកអមសុីទូឡាគឺជាប្រធានរបស់ផ្នែកទេសចរណ៍នៃប្រទេសនេប៉ាល់នៅតេហើយក៏គឺជាប្រជាជនដ៏មានកិត្តិយសរបស់ទីក្រុងសេអ៊ូល.


  • ម្ហូបអាហារ ★★★★☆

ការផ្សំគ្នារវាងនំណានដ៏ឆ្ងាញ់និងការីគឺពិតជាអស្ចារ្យណាស់.

  • អនាម័យ ★★★★☆

សរុបសេចក្តីមកគឺស្អាត.

  • សេវាកម្ម ★★★★☆

នៅនេះមានម្ហូបច្រើនមុខហេតុដូច្នេះរាងពិបាកក្នុងការជ្រើសរើសក៏ប៉ុន្តែពួកគេពន្យល់បានយ៉ាងល្អ.

  • បរិយាកាស ★★★★☆

បរិយាកាសស្ងៀមស្ងាត់និងចម្លែក

  • ភាពងាយស្រួល ★★★★★

ដើរ ១នាទីពីច្រកចេញទី ៧ជួរទី ៥នៃស្ថានីយហ្វាងហ្វាមុន.

  • ម៉ោងធ្វើការ: ១១:០០~២២:០០
  • ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
  • ម្ហូបណែនាំ: ម្ហូបឈុត
  • តម្លៃ: ១៥,០០០វ៉ុន
  • ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ខ្ចប់យកទៅ, ការកក់កន្លែងជាមុន, បន្ទប់ទឹកផ្សេងគ្នា.

Map

អាសយដ្ឋាន: ១០៣ សេមុនណានរ៉ូ, ខណ្ឌចុងនូហ្គូ, ទីក្រុងសេអ៊ូល.


옴레스토랑, 커리, 데이트, 모임, 5호선, 광화문역, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 15977
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.