អូ... ចាប់តាំងពីផ្លាកសញ្ញាឈ្មោះទៅដល់ច្រកចេញចូលនិងភ្លើងពណ៌ក្នុងហាង, តើវាគឺជាលក្ខណៈបែបចាស់បុរាណមួយរយភាគរយមែនទេ? មួយរយៈកន្លងផុតទៅចាប់តាំងពីខ្ញុំក្លាយជាមនុស្សធំដឹងក្ដីក៏ប៉ុន្តែវានាំយកអនុស្សាវរីយ៍នៃអតីតកាលត្រឡប់មកវិញ.
វាំងននគ្រាប់អង្កាំនៅច្រកចេញចូលគឺពិតជាចាស់បុរាណមែន. នេះគឺជាកន្លែងដែលខ្ញុំចង់មកជាមួយនឹងប៉ាម៉ាក់របស់ខ្ញុំថ្ងៃណាមួយ.
វាមានប្រវត្តិ ៥០ឆ្នាំមកហើយ!
អូសមើលមឺនុយ.
ហាងនេះក៏ល្បីចំពោះម្ហូបហ្កាន់ចាចាំងបែបហឹរនិងមីចាំប៉ុងហឹរ. មានពាក្យពន្យល់សម្រាប់វានៅលើទំព័រដំបូងរបស់មឺនុយ. ចំណុចសំខាន់របស់រសជាតិហឹរជាមួយនឹងម្ទេសចុងយ៉ាង, មិនមែនម្សៅម្ទេសធម្មតានោះទេ. ហើយគេក៏និយាយថាលោកអ្នកអាចប្រាប់ពួកគេឲ្យដាក់ហឹរតាមកម្រិតដែលអ្នកចង់បាន.
ខ្ញុំបានកម្មង់ឈុតទី ១. ចាចាំងម៉្យុន, ចាំប៉ុង, សាច់ជ្រូកជូរអែម, គឺជាម្ហូបចម្បងមេដឹកនាំទាំង ៣របស់ហាងម្ហូបចិន.
មានកន្លែងអង្គុយជាច្រើនខាងក្នុងហើយបើសិនជាអ្នកដើរឡើងទៅតាមជណ្ដើឈើនៅកែងហាងលោកអ្នកនឹងឃើញមានកៅអីអង្គុយនៅជាន់ឡៅតឿ. មានស៊ីញ៉េរបស់តារាល្បីជាច្រើននៅលើជញ្ជាំងហើយទូរសព្ទទទួលការដឹកជញ្ជូនដល់ផ្ទះគឺមិនឈប់ឈរ.
តើលោកអ្នកឃើញមឺនុយនៅលើជញ្ជាំងដែរឬទេ? នៅពេលដែលខ្ញុំទៅហាងអាហារចិននៅអតីតកាលគឺមានមឺនុយបែបនេះ.
អូហើយក៏មានទ្រនាប់ប្រតិទិនប្រចាំថ្ងៃដែលមិនងាយអាចឃើញសព្វថ្ងៃនេះ.
ម្ហូបដែលខ្ញុំកម្មង់បានចេញមកនៅពេលដែលខ្ញុំកំពុងតែចូលអារម្មណ៍ជាមួយនឹងអនុស្សាវរីយ៍ចាស់.
ជាដំបូងគឺសាច់ជ្រូកជូរអែមជាមួយនឹងរូបរាងដ៏រលើបរលោង. ចំនួនរបស់វាគឺមិនច្រើនពីព្រោះតែវាបូកបញ្ចូលនៅក្នុងឈុត. ភ្នំមួយចំនួននិយាយថាពួកយើងមិនគួរកំហុសសាច់ជ្រូកជូរអែមជាលក្ខណៈឈុតនោះទេ. ពីព្រោះតែមានករណីថាសាច់និងមានខ្លាញ់ច្រើនហើយម្សៅរាងក្រាស់. ក៏ប៉ុន្តែទោះបីជាចំនួនវាតិចក៏ដោយក៏ប៉ុន្តែគុណភាពវាគឺល្អគួរសម. សាច់ជ្រូកបំពងគឺក្រាស់ហើយវាល្អឥតខ្ចោះសម្រាប់សាច់ជ្រូកជូរអែមនេះ. ម្សៅបំពងគឺស្រួយហើយទឹកច្រលក់គឺមិនផ្អែមពេកហើយវាបង្កើនរសជាតិរបស់សាច់ជ្រូកជូរអែមនេះ.
មីចាំប៉ុងហឹរ. ក្លិនរបស់ម្ទេសចុងយ៉ាងនិងរសជាតិរបស់ខ្លាញ់ម្ទេសគឺមានជីវជាតិនៅក្នុងគ្រឿងសមុទ្រ. វារាងងឹតបន្តិចក៏ប៉ុន្តែវាមានរសជាតិដ៏អស្ចារ្យមួយ.
ហើយបន្ទាប់មកគឺមីហ្កាន់ចាចាំង, ពិតហើយវាក៏ហឹរដែរ. មីចាចាំងម៉្យុនហឹរបន្ទាប់ពីមីចាំប៉ុងហឹរគឺពិតជាធ្វើឲ្យខួរក្បាលរបស់ខ្ញុំឈឺចាប់. មូលហេតុដែលធ្វើឲ្យខ្ញុំដាក់ពិន្ទុខ្ពស់សម្រាប់ម្ហូបនៅក្នុងហាងនេះដោយសារតែគុណភាពរបស់គ្រឿងផ្សំគឺល្អ. ជាពិសេសខ្ញុំចូលចិត្តគុណភាពរបស់សាច់. ទឹកច្រលក់របស់ហ្កាន់ចាចាំងគឺស្អិតល្មួតចូលគ្នាយ៉ាងល្អដែរ.
យ៉ុងហ្វារូមានអារម្មណ៍ដូចឈុតឆាកក្នុងរឿង.
- ម្ហូបអាហារ ★★★★☆
ប្រហែលជាមានការចូលចិត្តនិងមិនចូលចិត្តសម្រាប់រសជាតិហឹរក៏ប៉ុន្តែខ្ញុំពិតជារំពឹងទុកយ៉ាងខ្លាំងសម្រាប់ម្ហូបផ្សេងពីព្រោះតែគ្រឿងផ្សំដ៏ល្អរបស់គេ.
- អនាម័យ ★★★☆☆
មិនបាច់ខ្វល់ពីវាពីព្រោះតែវាគឺជាហាងចាស់.
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★★★☆
ពោរពេញទៅដោយអារម្មណ៍បែបចាស់បុរាណពីមុន.
- ភាពងាយស្រួល ★★★★★
ដើរ ៩នាទីពីច្រកចេញទី ២ជួរទី ៣នៃស្ថានីយឃ្យុងបុកហ្កុង.
- ម៉ោងធ្វើការ: ១១:០០~២១:០០, បិទនៅថ្ងៃសែនព្រះខែនិងថ្ងៃចូលឆ្នាំរបស់កូរ៉េ.
- ចំនួនមនុស្សណែនាំ: ២~៤នាក់
- ម្ហូបណែនាំ: មីចាចាំងម៉្យុនហឹរនិងមីចាំប៉ុង
- តម្លៃ: ៩,០០០វ៉ុនសម្រាប់មីទាំងពីរប្រភេទ
- ភាពទាក់ទាញ: ដឹកជញ្ជូន
អាសយដ្ឋាន: ៦៥ ចាហាមុនរ៉ូ ៧ហ្កិល, ខណ្ឌចុងនូហ្កូ, ទីក្រុងសេអ៊ូល.