ព្រះវិហារកាតូលិកកូងស៊ែរី
មានកន្លែងចំនួន៤ដែលអ្នកគួរតែទៅលេង បើសិនជាអ្នកមានគំរោងចង់មកលេងនៅទីក្រុងធែអាន ហើយកន្លែងមួយក្នុងចំណោមកន្លែងទាំងនោះគឺជាកន្លែងដែលទាក់ទងទៅនឹង សាសនាកាតូលិក។ គោលដៅទីមួយនោះគឺព្រះវិហារកាតូលិកកូងស៊ែរី។ ការស៊ីគ្នារវាង មែករបស់ដើមឈើចាស់ៗ និង រូបភាពដ៏ចំណាស់នៃព្រះវិហារ ព្រុមទាំង មេឃពណ៌ខៀវបានធ្វើវាក្លាយទៅជាព្រះវិហារកាតូលិកដែលស្អាតជាងគេនៅក្នុងប្រទេសកូរ៉េ។ ឈុតឆាតថតកុននៅក្នុងរឿងកុននិងរឿងភាគកូរ៉េជាច្រើន បានមកថតនៅទីនេះ ដែលខ្ញុំក៏ធ្លាប់បានឃើញដែរ។ជាពិសេស ស្នាដៃដែលល្អដែលបានមកថតនៅទីនេះគឺរឿង “ធែគឹកគី” ដែលមានន័យថា បងប្អូនស្លាប់រួសនៅក្នុងភ្លើងសង្គ្រាម។
ព្រះវិហារកាតូលិកកូងស៊ែរី មានប្រវត្តិចំណាស់រហូតដល់ទៅ ១២០ឆ្នាំ ដែលវាបានសាងសង់ឡើងក្នុងឆ្នាំ ១៨៩០ ហើយវាត្រូវបានគេជ្រើសរើសជា ព្រះវិហារកាតូលិកដែលមានសំរស់ស្អាតជាងគេនៅក្នុងប្រទេសកូរ៉េដោយ សមាគមទេសចរណ៍របស់ប្រទេសកូរ៉េ។

ខ្ញុំបានលឺគេថា នៅពេលដែលលោកឪពុក ដេវីស ត្រូវបានគេតែងតាំងនៅក្នុងឆ្នាំ ១៨៩៥ ព្រះវិហារកាតូលិកកូងស៊ែរី ត្រូវបានបំបែកពីព្រះវិហារកាតូលិមួយទៀតដែលមានឈ្មោះថា យ៉ាងឆន។កូងស៊ែរីមានប្រភពមកពី កូងស៊ែចាំង ដែលពីមុនត្រូវបានគេប្រើទុកនូវលុយពន្ឋដែលប្រមូលបានពី តំបន់ខាងត្បូងឈាងខាងលិចនៃតំបន់ ឈូងឆងដូ នៅក្នុងកំឡុងរជ្ជកាលចូសន។ គឺលោក លីចូនចាំង ដែលជាអ្នកបង្រៀននូវព្រះគម្ពីរនៅជុំវិញតំបន់កូងស៊ែរីនេះដែលមានទីតាំងនៅនែផូ ឈូងឆនដូ ហើយគាត់ក៏ធ្លាប់ត្រូវបានគេហៅថា សាវ័កនៅតំបន់នែផូ នៅសម័យដែល សាសនាកាតូលិកបានរីករាលដាលតំបូងនៅក្នុងប្រទេសកូរ៉េ ហើយមាន អ្នកកាន់សាសនាកាតូលិកនឹងទុក្ករបុគ្គលតាំងពីពេលនោះម្ល៉េះ។

នៅរដូវរងា មែកឈើសាគូរ៉ាដែលគ្មានស្លឹកបានបក់បោកតាមខ្យល់ដែលវាបានបង្អើតនូវ បរិយាកាសដ៏ស័ក្កសិទ្ឋមួយ។ វាធ្វើអោយយើងមានអារម្មណ៏ថាយើងកំពុងតែដើរនៅកន្លែងមួយដែលនៅឆ្ងាយពីផែនដី។

មែកឈើជាច្រើនដែលមើលទៅមានអាយុចាស់ជាងព្រះវិហារនេះទៅទៀត ដែលពួកគេបានដុះកាន់តែវែងដូចជាដៃរបស់បិសាចអញ្ចឹង ហើយអ្នកម្តាយម៉ារីមើលទៅហាក់ដូចជា កំពុងតែប្រយុទ្ឋការពារជាមួយវា ហើយបួងសួងសុំនូវកំលាំងរបស់ព្រះជាម្ចាស់មកេជួយ។ ខ្ញុំគិតថាខ្ញុំចូលចិត្តនូវការទេសភាពបន្សំទាំងអស់នេះពេលខ្ញុំថតរូបភាព។




ព្រះវិហារនេះបានកសាងឡើងនៅក្នុងឆ្នាំ ១៩៨៥ ដែលវាជាវិហារដែលមានដំបូលប្រក់ក្បឿងប៉ុន្តែវាត្រូវបានគេយកមកសាងសង់ឡើងវិញ ដោយប្រើស្តាយរបស់ពួកលោកខាងលិច នៅក្នុងឆ្នាំ ១៩២០។ វាត្រូវបានកសាងនិងគ្រប់គ្រងដោយ លោកគ្រូគង្វាលទីមួយគឺលោកឪពុក ដេវីស។ ទោះបីជាគាត់ជាមនុស្សមកពីបរទេសប៉ុន្តែគាត់អាចសំរេចក្នុងការកសាងស្ថាបត្យកម្មដ៏ស្រស់ស្អាតនេះ ហើយខ្ញុំគិតថា វាអាចធ្វើទៅបានដោយសារតែ ភាពជឿជាក់ទៅលើសាសនា។ វាត្រូវបានសាងសង់ឡើងដោយប្រើ រចនាបថរបស់ ហ្គរស៊ីក រួមជាមួយនឹង បង្គោលដែកស្រួចបែរឡើងលើ ហើយវាមាន បង្អួចតូចៗដែលមានរាងដូចផ្កាកូឡាបនៅចំកណ្តាល។ ព្រះវិហារនេះមើលរាង ខ្ពស់ហៅ មានក្បាច់ក្បូរជាច្រើន។

សូមបីតែទ្វារច្រកចូលក៏មាន បង្គោលចុងស្រួចដែរ។ នៅពេលដែមខ្ញុំបានថតរូបពីក្រោមទៅ វាមើលទៅដូចជាប៉មមួយដែលមានកំពស់ខ្ពស់ស្រលះ។ នៅពេលដែលខ្ញុំអិដ្ឋនៅផ្នែកខាងមុខនៃព្រះវិហារ ខ្ញុំមានអារម្មណ៍ធូរស្បោយ និង ស្ងប់ស្ងាត់។


ពិដានដែលមានរាងមូលនិងខ្ពស់ដែលធ្វើអោយព្រះវិហារនេះមើលទៅចោតហើយខ្ពស់។ វាមានភាពត្រជាក់មែនទែននៅក្នុងព្រះវិហារដោយសារតែវាជារដូវរងា ប៉ុន្តែដោយសារតែពន្លឺដ៏ផ្លេចៗដែលបានជះចូលមកក្នុងព្រះវិហារតាមរយះកញ្ចក់ថ្លាឆ្លុះដែលធ្វើអោយមានភាពកក់ក្តៅ។

ខ្ញុំបានព្យាយាមធ្វើជាអ្នកកាន់សាសនាកាតូលិកម្នាក់ក្នុងពេលពីរ បីនាទី និង និយាយខ្សឹបស្ងាត់ៗ ព្រមទាំង ជ្រលក់ដៃរបស់ខ្ញុំចូលទៅក្នុងទឹកស័ក្តិសិទ្ឋ ដោយបានគូរសញ្ញាខ្វែងនៅក្នុងទឹកនោះ។
“សូមព្រះជាម្ចាស់ជួយសំអាតនូវបាបកម្មរបស់ខ្ញុំ ជួយបណ្តេញនូវព្រលឹងព្រាយបិសាចទាំងអស់ ព្រមទាំងដឹកនាំពួកយើងអោយរួចផុតពីបព្រាយបិសាច ដោយប្រើទឹកស័ក្តិសិទ្ឋនេះ។”

អ្នកមិនគួរខកខានក្នុងការមើលកញ្ចក់ចំរុះពណ៌ដែលមាននៅព្រះវិហារមានរចនាបថរបស់ហ្គរស៊ីព។ មើលពីខាងក្នុងព្រះវិហារតាមរយះកញ្ចក់ចំរុះពណ៌នារដូវរងា ពន្លឺព្រះអាទិត្យដែលបានជះចូលមកមើលទៅដូចជា ពន្លឺពររបស់ព្រះ ហើយរឿងរ៉ាវរងទុកវេទនារបស់ព្រះបានបង្ហាញនៅបង្អួច។ ទោះបីជាវាមិនមានភាពឆើតឆាយមែន តែវាជារូបគំនូរបរិសុទ្ឋនិងមានពណ៌ស្រទន់ ព្រមទាំងមានក្រឡាស្មើដូចជារឿងព្រេងនៅក្នុងសៀវភៅដែលវាបានទាក់ទាញអារម្មណ៍របស់ខ្ញុំមែនទែន។ វាមានការទាក់ទាញដែលខុសពីកញ្ចក់ចំរុះពណ៌ក្បាច់ក្បូរប្រណិតនានាដែលបានប្រើប្រាស់នៅទ្វីបអ៊ឺរ៉ុប។




ខ្ញុំអាចប៉ាន់ស្មានថាវាមានអាយុកាលលើសពី១០០ឆ្នាំដោយមើលទៅលើរូបភាពនៅក្រោមកាំជណ្តើរ។ ខ្ញុំក៏បានឃើញនូវបំនែកជីវិតនៃស្រមោលរបស់គូរសង្សារមួយគូរដែលនៅវ័យកណ្តាលនៅក្នុងព្រះវិហារនេះ។
(អាស័យដ្ឋានៈ ផ្លូវសងដាំង កូងស៊ែរី អ៊ីនជូម្ញ៉ន ឆុងឈនណាំដូ)
ព្រះវិហារកាតូលិកហាប់ដក់

ព្រះវិហារកាតូលិកហាប់តុកបានចែករំលែកនូវប្រវត្តិសាស្រ្តជាមួយនឹងព្រះវិហារកាតូលិកកូងស៊ែរីនៅឆ្នាំ ១៨៩០។ តាំងពីមានការធ្វើបាបទៅលើសាសនាកាតូលិកនៅក្នុងឆ្នាំ ១៧៩១ និងម្តងទៀតនៅក្នុងឆ្នាំ ១៨៦៦ មានអ្នករួបរួមនិងអ្នករងគ្រោះជាច្រើន ដែលបានស្លាប់ ដោយសារការមានជំនឿរបស់ពួកគេ នៅក្នុងតំបន់នែប៉ូនេះ។ តាំងពីពេលនោះមកសាសនាកាតូលិកបានទទួលនូវសេរីភាពកាន់តែចច្រើននៅក្នុងតំបន់នេះ នៅពេលដែលមានកិច្ចព្រងព្រៀងរវាង ប្រទេសកូរ៉េនិងប្រទេសបារាំង នៅក្នុងឆ្នាំ ១៨៨៦ ដែលបន្ទាប់មកព្រះវិហារពីត្រូវបានសាងសង់ឡើងនៅក្នុងតំបន់នែប៉ូ។ ព្រះវិហារមួយមានឈ្មោះថាខានយ៉ាំងកូល ដែលនៅពេលបច្ចុប្បន្នបានក្លាយទៅជា ព្រះវិហារកាតូលិកកូងស៊ែរី និងមួយទៀតមានឈ្មោះថា ព្រះវិហារយ៉ាងឆូន ដែលបច្ចុប្បន្នបានក្លាយទៅជា ព្រះវិហារហាប់តុក។ ហើយព្រះវិហារហាប់តុកពីមុននេះបានប្តូរទីតាំងទៅនៅ ហាប់តុករី នៅក្នុងឆ្នាំ ១៨៩៩ ហើយវាក៏ត្រូវបានគេដាក់ឈ្មោះវាថា ព្រះវិហារកាតូលិកហាប់តុក។ ព្រះវិហារកាតូលិកបែបកូរ៉េដែលមនុស្សស្មានមិនដល់បានកសាងឡើងដោយលោកឪពុកហ្វែរីន នៅក្នុងឆ្នាំ ១៩២១។

ពួកយើងបានធ្វើដំណើរឆ្ពោះទៅកាន់ ព្រះវិហារថាំងជីនហាប់តុក ហើយយើងបានឡើងជណ្តើរជាច្រើនកាំ នៅទីបំផុត ព្រះវិហារក៏បានលេចមុខឡើង។


មិនដូចនៅឯព្រះវិហារកាតូលិកកូងស៊ែរីដែលមានរូបសំណាកអ្នកម្តាយម៉ារីដែលកំពុងតែការ ពារនូវព្រះវិហារ នៅឯព្រះវិហារកាតូលិកហាប់តុកវិញមានរូបសំណាកព្រះយេស៊ូនៅខាងមុខ។នេះគឺជាចំណុចដែលគួរអោយចាប់អារម្មណ៍របស់ព្រះវិហារហាប់តុកដែលមានរូបសំណាក ព្រះយេស៊ូនិងបង្គោលដែកស្រួចជុងឡើងលើចំនួនពីរ។

បើមើលទៅតាមរូបភាពវិញ ព្រះវិហារនេះមើលទៅដូចជាល្បែងលេងរបស់ក្មេងមួយអញ្ចឹងដែលគេហៅថា ថយប្លក់។ វាមើលទៅមានសភាពរឹងមាំ សាមញ្ញ និងខុសប្លែកពីព្រះវិហារដទៃទៀតដូចជា ព្រះវិហារកាតូលិកកូងស៊ែរីដែលមានរាងស្រួច។ នៅពេលដែលព្រះវិហារកូងស៊ែរីមានចំនុចខ្ពស់មួយនៅចំកណ្តាល ព្រះវិហារហាប់តុកមានបង្គោលពីរដែលធ្វើអោយវាមើលទៅមានលំនឹង។ ការរចនាបែបសាមញ្ញ មិនសូវស្រួចនិងមានរាងរង្វង់បែបនេះបញ្ជាក់អំពីរចនាបថរបស់រ៉ូម៉ាំង។ ហើយបង្អួចក៏មានរាងមូលនៅខាងចុងដែរ។



នៅពេលដែលខ្ញុំបានចូលទៅក្នុងព្រះវិហារ ខ្ញុំបានឃើញពិដានដែលមានរាងមូល ដែលវាបញ្ជាក់អំពី ស្ថាបត្យកម្មរបស់ពូករ៉ូម៉ាំង។

ខ្ញុំក៏បានឃើញនូវក្បាច់របស់អគារនេះដែលបានដាក់បង្ហាញនៅក្នុងសាលសំរាប់បួងសួងនៅខាងក្រោយ។


ព្រះយេស៊ូមើលទៅដូចជាមនុស្សដែលមានចិត្តល្អ និងស័ក្កិសិទ្ឋ ដោយដៃរបសើគាត់បើកចំហរនៅក្រោមពន្លឺនៃមេឃពណ៌ខៀវខ្ចី។

បង្អួចមានរូបរាងសាមញ្ញដោយគ្មានកញ្ចក់ចំរុះពណ៌។

ចំណុចនៅក្នុងរូបភាពដែលមើលទៅដូចជាមានចំងាយឆ្ងាយ ដែលមានការស្រមៃថាកន្លែងអង្គុយទាំងអស់មានអ្នកកាន់សាសនាកាតូលិកមកអង្គុយពេញ។
(ផ្លូវ ២២ ហាប់ដក់សងដាំង២ ហាប់ដក់អ៊ឹប ទីក្រុងថាំងជីន ឈូងឆនណាមដូ)
