មានហាងអាហារនិងហាងកាហ្វេជាច្រើនដែលល្បីនៅក្បែរតំបន់សួនឧទ្យានដូរសានចាប់តាំងពីថ្ងៃដែលមានផ្លូវដង្ហែមកាហ្វេអាប់ហ្កូចុងមក. ទោះបីជាវាមិនល្បីដូចពីមុន, តំបន់ឆុងដាមដុងគឺបានគេទទួលស្គាល់ថាជាទីកន្លែងបែបថ្លៃថ្នូរដ៏ស្ងប់ស្ងាត់. ជាពិសេសភ្ញៀវភាគច្រើនតែងតែរើសអំពីរសជាតិរបស់វាអញ្ចឹងបើសិនជាបានឈរជើងរយះពេលយូរនៅទីនេះមានន័យថាប្រហែលជាមានអ្វីពិសេសអំពីវា. ទីកន្លែងដែលខ្ញុំនឹងណែនាំនៅថ្ងៃនេះគឺហាង 'ក្រាសុិអែល', ហាងម្ហូបអ៊ីតាលីដែលបានបើកដំណើរការរយៈពេល ១៥ឆ្នាំមកហើយចាប់ពីឆ្នាំ ២០០៥.
ព្រះអាទិត្យកំពុងតែរះក៏ប៉ុន្តែម្លប់នៅខែរដូវក្ដៅគឺរាងត្រជាក់. កន្លែងអង្គុយនៅក្រៅវេនដាគឺជិតពេញទៅហើយ.
ចង្ក្រានបាយបើកទូលាយបង្ហាញថាពួកគេគ្មានអ្វីលាក់លាម. វារៀបរយនិងស្រស់ស្អាត.
ការរៀបចំតុបែបមូលដ្ឋានគឺសាមញ្ញ. នៅទីនោះមានប្រេងអូលីវនិងទឹកខ្មេះសម្រាប់ញ៉ាំនំប៉័ងមុនអាហារពេលល្ងាច.
ពួកគេបញ្ជាក់អំពីគ្រឿងផ្សំបែបសុខភាពដូចជាពងមាន់ធម្មជាតិ. ខ្ញុំឆ្ងល់ណាស់តើវានឹងមានរសជាតិឆ្ងាញ់ដូចដែលគុណភាពរបស់វាដែរឬទេ.
ម្ហូបប្រចាំហាងគឺមីផាស់ស្តាប្រេងត្រីឆ្មា. ខ្ញុំជាធម្មតាមិនចូលចិត្តញ៉ាំមីផាស់ស្តាប្រេងនោះទេក៏ប៉ុន្តែខ្ញុំពិតជាឆ្ងល់អំពីរសជាតិរបស់វា.
នៅពេលដំបូងមីមើលទៅធម្មតាប្រៀបធៀបទៅនឹងកេរ្តិ៍ឈ្មោះរបស់វា. នេះគឺជាការយល់ឃើញដំបូងរបស់ខ្ញុំ. ក៏ប៉ុន្តែ...
អាតើនេះជាអ្វីទៅ? ជាដំបូងវាគ្មានអ្វីលើសលុបជាងអ្វីដែលខ្ញុំរំពឹងទុក. ខ្ញុំប្រាកដណាស់គឺវាអញ្ចឹងក៏ប៉ុន្តែខ្ញុំកាន់តែញ៉ាំខ្ញុំកាន់តែឃ្លានវា. រសជាតិដ៏ឆ្ងាញ់របស់ត្រីឆ្មាបន្តរហូត. បន្លែនៅខាងលើគឺធ្វើឲ្យមាត់របស់ខ្ញុំស្រស់ស្រាយនៅពេលដែលខ្ញុំមានអារម្មណ៍ថាវារាងប្រៃបន្តិច. លោកអ្នកត្រូវតែព្យាយាមយល់អំពីអ្វីដែលខ្ញុំនិយាយ. ជាតិប្រៃរបស់វាគឺបែបមុតឆ្ងាញ់.
ម្ហូបជាច្រើននៅទីនេះគឺទទួលបានការស្វាគមន៍. ពួកគេមានមូលហេតុគ្រប់គ្រាន់ដើម្បីទទួលបានការគាំទ្ររយៈពេលយូរសម្រាប់បរិយាកាស, រសជាតិនិងផាសុខភាពរបស់ហាង.
- ម្ហូបអាហារ ★★★★☆
ម្ហូបអ៊ីតាលីដ៏ឆ្ងាញ់និងមានផាសុខភាព.គេជឿជាក់ទៅលើជំនាញមូលដ្ឋានដោយមិនបានប្រើប្រាស់ជំនាញផ្សេងទេតែរសជាតិនៅតែឆ្ងាញ់.
មីផាស់ស្តាប្រេងត្រីឆ្មារាងប្រៃបន្តិច. បើសិនជាលោកអ្នកជ្រើសរើសម្ហូប ២
មុខឡើងទៅយ៉ាងល្អលោកអ្នកប្រហែលជាបានទទួលទានអាហារដ៏ឆ្ងាញ់.
- អនាម័យ ★★★★☆
សរុបសេចក្តីមកគឺស្អាត. ខ្ញុំអាចទទួលបានភាពជឿជាក់ទៅលើចង្ក្រានបាយរបស់ពួកគេ.
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★★★☆
ភ្លើងពណ៌បែបធម្មជាតិក្នុងបរិយាកាសរបស់វេនដាគឺល្អ.វាប្រាកដជាល្អសម្រាប់អាហារមួយពេលនឹងការណាត់ជួប.
- ភាពងាយស្រួល ★☆☆☆☆
ដើរ ២៥នាទីពីច្រកចេញទី ៣ជួរប៊ុនដាំងនៃស្ថានីយអាប់ហ្កូចុងរ៉ូដេអូ. (ជិតសួនឧទ្យានដូសាន)
- ម៉ោងធ្វើការ: ថ្ងៃក្នុងសប្តាហ៍ - ១១:០០~២៣:០០/ម៉ោងសម្រាក ១៥:០០~១៧:០០/ការកម្មង់ចុងក្រោយ ២១:៣០ ថ្ងៃអាទិត្យ - ១១:០០~២២:០០/ការកម្មង់ចុងក្រោយ ២១:០០
- ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
- ម្ហូបណែនាំ: មីផាស់ស្តាប្រេងត្រីឆ្មា, សាច់ស្ទេកឆ្អឹងជំនីគោអាំង
- តម្លៃ: ២២,០០០វ៉ុនសម្រាប់មីផាស់ស្តាប្រេងត្រីឆ្មា
- ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, សម្ភារៈអាហារ, កន្លែងអង្គុយកូនក្មេង
អាសយដ្ឋាន: ១៦-៦ ផ្លូវដូសានដេរ៉ូ ៤៥ហ្កិល, ខណ្ឌហ្កាងណាមហ្កូ, ទីក្រុងសេអ៊ូល.