ខ្ញុំឮថាមានហាងនិងហាងម្ហូបជាច្រើនដែលពោរពេញទៅដោយឯកត្តលក្ខណៈនៅតំបន់ភូមិច្នៃប្រឌិតមុនរេហើយខ្ញុំក៏សម្រេចចិត្តទៅទីនោះ.
នេះគឺជាកន្លែងមួយក្នុងចំណោមកន្លែងធ្វើដែកនៅតំបន់នេះអញ្ចឹងខ្ញុំគិតថាតើទីនេះគឺជាតៀមស្រានោះដែរឬទេ.
ខ្ញុំគិតថាពួកគាត់ដាក់រូបចម្លាក់លោកសង្ឃមួយអង្គនៅទ្វារខាងមុខក្នុងករណីបើសិនជាយើងដើរឆ្លងកាត់ទីនោះហើយគិតថានេះគឺជាកន្លែងធ្វើដែកដែរ.
បន្ទាប់ពីរងចាំរយៈពេលយូរខ្ញុំបានអង្គុយចុះហើយមើលមឺនុយម្ហូបហើយវាពិតជាល្អឥតខ្ចោះសម្រាប់ស្រាសូជូមួយកែវ.
ពួកគេនិយាយថាម៉ោងកំណត់ដើម្បីផឹកនៅក្នុងតៀមស្រានេះគឺរយៈពេល ៣ម៉ោងពីព្រោះតែងតែមានភ្ញៀវជាច្រើនរង់ចាំ.
នេះគឺជាតៅហ៊ួរទន់ជាមួយនឹងទឹកស៊ីអ៊ីវដែលបានរៀបចំមកជាអាហារសម្រន់មូលដ្ឋាន.
ដោយសារតែទីនេះបញ្ជាក់ថានេះគ្រាន់តែជាទាមស្រាធម្មតានេះគឺជាការសមហេតុផលជាងដែលរៀបចំម្ហូបបន្ថែមដូចហាងម្ហូបអាហារ.
ខ្ញុំបានរង់ចាំរយៈពេលយូរហើយម្ចាស់ហាងបានឲ្យខ្ញុំបង្គាឆៅសាសុីមី
២ដុំ. អូ, មានរឿងមួយទៀតដែលខ្ញុំភ្លេចប្រាប់.
ពួកគេយកលេខទូរសព្ទរបស់ភ្ញៀវដែលរង់ចាំហើយទំនាក់ទំនងទៅពួកគាត់នៅពេលដែលដល់វេនគាត់.
ហាងរបស់តៀមស្រានេះចាប់ផ្ដើមជាមួយនិងលេខ
០៧០ហើយអ្នកគួរតែប្រាកដថាអ្នកមិនបានឃាំងលេខ ០៧០នៅក្នុងបញ្ជីខ្មៅរបស់អ្នក
(អ្នកបោកជាច្រើនតែងតែប្រើប្រាស់លេខ ០៧០នៅប្រទេសកូរ៉េ)
ឬក៏អ្នកអាចបាត់បង់វេនរបស់អ្នកពីព្រោះតែពួកគេមិនអាចទំនាក់ទំនងទៅអ្នក.
បរិយាកាសក្នុងហាងគឺពិតជាអូអរ.
បើសិនជាអ្នកចង់បានការផឹកដល់ស្ងប់ស្ងាត់អ្នកគួរតែជៀសវាងកន្លែងនេះក៏ប៉ុន្តែពេលខ្លះវាពិតជាល្អដែលបន្ធូរអារម្មណ៍ដោយបង្កើតសំឡេង.
នេះគឺជាយុកហ្វេ
(សាច់គោឆៅចំណិត) និងសានណាក់ជីថាំងថាំងហ្កី
(មឹកឆៅចំណិត).នៅខាងលើក៏មានពងមាន់ក្រហមក៏ប៉ុន្តែមឹកនៅរស់ហើយមូលរួចធ្វើបែកវា.
ខ្ញុំគិតថាទាំងរសជាតិនិងតម្លៃគឺគួរសម.
នេះគឺជាមីងាវសមុទ្រដែលខ្ញុំបានកម្ម៉ង់សម្រាប់អាហារពេលយប់នឹងធ្វើឲ្យបំបាត់ស្រវឹងផងដែរ. វាហឹរនឹងធ្វើឲ្យក្រពះរបស់ខ្ញុំមានអារម្មណ៍ធូរស្បើយ.
ហាងបើកចាប់ពីពេលល្ងាចរហូតដល់យប់. ខ្ញុំសូមណែនាំអ្នកឱ្យសួរជាមុនអំពីថ្ងៃសម្រាករបស់គេ.
ដើរ ១០នាទីពីច្រកចេញពី ៧នៃស្ថានីយមុនរេហើយអ្នកប្រាកដជាឃើញរូបចម្លាក់ព្រះសង្ឃ.
អាសយដ្ឋាន: ៥៨-៨ មុនរេដុង ៣ហ្កា, ខណ្ឌយ៉ុងឌិងផូហ្កូ, ទីក្រុងសេអ៊ូល.