Travel Info

អ៊ូតសោរ, ហាងបាយការីឥណ្ឌាជាមួយបរិយាកាសល្អ
서울먹거리
Last Modified : 2020/07/12
ជាចៃដន្យខ្ញុំបានឮថានៅហុងដេមានហាងម្ហូបឥណ្ឌាមួយដ៏ល្អដែលមានទាំងអាងហែលទឹកផងដែរ. អាងហែលទឹក? ដូចជាកន្លែងអាំងសាច់នៅអាងហែលទឹករបស់សណ្ឋាគារ?



វាស្ថិតនៅអាគារដែលធំជាងការគិតរបស់ខ្ញុំ.



ពួកគេឆ្លាក់ធ្លុះជញ្ជាំងស៊ីម៉ង់ត៍ដើម្បីធ្វើផ្លាកឈ្មោះហាង.


វាពិតមែន, ក៏ប៉ុន្តែមិនមែនអាងហែលទឹកតែជាស្រះទៅវិញ. ខ្ញុំចូលចិត្តបរិយាកាសបែបប្លែកអញ្ចឹង.



នេះគឺជាជាន់ទី១ដែលការតុបតែងក្នុងហាងប្រើទ្វារកញ្ចក់បើកចំហដើម្បីអោយអ្នកអាចមានអារម្មណ៍ពីបរិយាកាសខាងក្រៅ.


នៅទីនេះក៏មានជាន់ទី ២អញ្ចឹងខ្ញុំគិតថាវាប្រហែលជាស្ងាត់នៅលើនេះ.



សព្វថ្ងៃនេះដោយសារតែបញ្ហាកូវិត១៩អញ្ចឹងវារាងស្ងាត់បន្តិចក៏ប៉ុន្តែខ្ញុំប្រាកដណាស់នៅទីនេះនឹងមានភ្ញៀវជាច្រើនបើសិនជាត្រឡប់ទៅធម្មតាវិញ.



អ្នកអាចកម្ម៉ង់ម្ហូបមួយមុខនៅថ្ងៃចុងសប្តាហ៍, ក៏ប៉ុន្តែអាហារពេលថ្ងៃនិងល្ងាចនៅថ្ងៃក្នុងសប្តាហ៍គឺបែបបូហ្វេ.



ខ្ញុំទៅទីនោះចំពេលអាហារថ្ងៃត្រង់ថ្ងៃក្នុងសប្តាហ៍ហើយនៅទីនោះមានម្ហូបជាច្រើនដូចជាការី, សាឡាត, និងនំប័ុងណាន.



ក៏មានម្ហូបសាច់ទានិងមាន់ផងដែរ.


ចុងភៅមើលទៅជាជនជាតិឥណ្ឌាហើយពួកគេចិត្តល្អខ្លាំងណាស់.



អ្វីដែលខ្ញុំមកជាមួយអាហារនោះគឺភេសជ្ជៈឈ្មោះឡាសសិដែលមានរសជាតិជូរ. ខ្ញុំចូលចិត្តការីទាំងបីប្រភេទជាពិសេសការីស្ពៃខ្មៅគឺល្អបំផុតសម្រាប់ខ្ញុំ.


បើសិនជាអ្នកចង់កម៉្មង់បន្ថែមអ្នកអាចសាកល្បងញ៉ាំសាច់អាំងហើយអ្នកអាចយកបានរហូតដូចរបស់ផ្សេងដូចគ្នា. សាច់អាំងឥណ្ឌាជាមួយនឹងទឹកជ្រលក់ជីអង្កាមបន្តិចគឺឆ្ងាញ់.

ពួកគេបាកអំឡុងពេលអាហារពេលថ្ងៃនិងពេលល្ងាចដោយគ្មានពេលសម្រាក.
ដើរ ៥នាទីពីច្រកចេញទី ១នែស្ថានីយ៍សាំងស៊ូ.


Map

អាសយដ្ឋាន: វ៉ោសានរ៉ូ ១១ហ្កិល, សង្កាត់សរហ្កាងដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.


상수역, 인도, 커리, 웃사브, 뷔페, 바비큐, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 15750
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.