ផ្ទះដែលបានធ្វើឡើងពីនំនៅក្នុងរឿង 'ហានសេលនិងគ្រេថែល' គឺជាសុបិន្តវ័យកុមារភាព. ទាំងថ្មដល់តុនិងគ្រឿងសង្ហារឹមទាំងអស់បានធ្វើឡើងពីស្ករ! សុំណែនាំហាង 'ផាសិន៥', ហាងកាហ្វេដែលធ្វើអោយរំលឹកដល់ផ្ទះដែលបានធ្វើឡើងពីនំ.
ហាងកាហ្វេនេះគឺនៅក្នុងអគារដែលរូបរាងធំខ្លាំងដែលមិនអាចឃើញនៅក្នុងរូបថតតែមួយ. នេះគឺជាហាងវីចិត្រសាលកាហ្វេបែបថ្លៃថ្នូរដែលបានបើកដោយក្រុមហ៊ុន SPC, ទីស្នាក់ការកណ្ដាលរបស់ហាងនំបុ័ង Paris Baguette, ដែលមានសាខាជាច្រើននៅគ្រប់តំបន់. Paris Baguette, Paris Croissant, Coffee@Works គឺសុទ្ធតែសាខារបស់ក្រុមហ៊ុន SPC ហើយហាងនេះគឺជាហាងនំប៉័ងល្អបំផុតក្នុងចំណោមហាងទាំងអស់នោះ.
នៅចន្លោះអគារដែរនៅទល់មុខគ្នាមានភ្លើងដ៏អស្ចារ្យមួយដែលធ្វើឲ្យអគារមើលទៅកាន់តែធំនិងថ្លៃថ្នូរ. វានៅក្បែរច្រកចេញចូលអញ្ចឹងអ្នកមិនអាចបំភ្លេចទេសភាពដ៏ស្រស់ស្អាតនេះឡើយ.
ពួកគេបើកហាងនៅពេលព្រលឹមម៉ោង ៧:៣០ព្រឹក. ប្រហែលជាវាសម្រាប់អោយអតិថិជនដែលមកញ៉ាំនំប៉័ងជាអាហារពេលព្រឹក.
ដូចដែលសួនកម្សាន្តអញ្ចឹងនៅទីនេះមានប្រភេទនំជាច្រើនសម្រាប់គយគន់. ផ្នែកខាងក្នុងបានរចនាបែបលក្ខណៈការចរាចររបស់មនុស្សសព្វថ្ងៃនៅក្នុងការគិត. តោះចាប់ផ្ដើមមើលដោយដើរតាមជួរនេះ.
ជាការពិតណាស់នៅនេះមាននំប័ុង, នំឃុកឃី, នំខេក, សូកូឡា, ភេសជ្ជៈ, ការ៉េមនិងបង្អែមជាច្រើនដែលខ្ញុំមិនដែលបានញ៉ាំពីមុនហើយនៅទីនោះក៏មានរបស់ជាច្រើនដែលខ្ញុំមិនធ្លាប់ឃើញពីមុនផងដែរ.
ហាងនេះមានប្រាំជាន់. ជាន់ទីមួយគឺជាហាងកាហ្វេ, ជាន់ទីពីរគឺហាងនំបុ័ង, ជាន់ទីបីគឺហាងនំខេក, ជាន់ទីបួនគឺសូកូឡា, ជាន់ទីប្រាំគឺ..... ផាសិន! ហ្នឹងហើយ. អញ្ចឹងមានហាងបង្អែមបួនផ្នែកនិងចុងក្រោយគឺហាងផាសិនហេតុដូច្នេះទើបវាមានឈ្មោះថាផាសិន៥.
នៅជាន់ទី ២មានហាងកាហ្វេ 'ឡាទេលីអឺ' និងជាន់ទី ៣មានហាងភីហ្សា. នៅជាន់ទីមួយភាគច្រើនគឺតាំងបង្អែមហើយអត់មានកន្លែងអង្គុយច្រើននោះទេអញ្ចឹងអ្នកគួរតែទៅអង្គុយនៅជាន់ទី ២នៅថ្ងៃចុងសប្តាហ៍និងពេលល្ងាច. បុគ្គលិកបានសួរខ្ញុំថាតើខ្ញុំបានរកឃើញកន្លែងអង្គុយហើយឬនៅអញ្ចឹងខ្ញុំគិតថាតើវានឹងយ៉ាងម៉េចនៅពេលមានមនុស្សច្រើន.
នៅទីនេះមាននំខេកប្លែកជាច្រើន.
អ្វីដែលជាបញ្ហានោះគឺគួរជ្រើសរើសយកអីគេ.
ជាការពិតបង្អែមដែលល្បីជាងគេនៅក្នុងហាងនេះគឺនំផាត់ដិញ. វាមាន ៣ ប្រភេទ, រសជាតិសាប, រសជាតិស្តុបបឺរី, និងរសជាតិខារ៉ាមែល. ខ្ញុំជ្រើសរើសយករសជាតិសាបនិងរសជាតិស្តុបបឺរី. ប្រភេទនេះពាក់កណ្ដាលគឺរសជាតិសាបហើយពាក់កណ្ដាលទៀតអាចជារសជាតិស្ត្របឺរីឬខារ៉ាមែលនៅខាងលើ. កែវនេះគឺពិតជាគួរអោយស្រលាញ់.
ទឹកដោះគោដែលមានរសជាតិជ្រៅនិងស្រាលជាមួយនឹងស្តុបប៊ីរីស្រស់. វាមិនអាចអត់ឆ្ងាញ់នោះទេ.
សម្រាប់ខ្ញុំរសជាតិសាបឆ្ងាញ់ជាងរសជាតិស្តុបបឺរី. រសជាតិមុតរបស់ទឹកដោះគោមកដំបូងបន្ទាប់មកទឹកសេរ៉ូផ្អែមនិងល្វីញបញ្ចប់វា.
ដោយសារតែនេះគឺជាហាងកាហ្វេថ្លៃថ្នូរដែលសំបូររបស់គយគន់អញ្ចឹងវាពិតជាសាកសមបំផុតសម្រាប់ការណាត់ជួបគូសង្សារ.
- ម្ហូបអាហារ ★★★☆☆
រសជាតិមិនឆ្ងាញ់ដូចរូបរាងរបស់វា.
- អនាម័យ ★★★★★
នៅទីនោះមានបុគ្គលិកផ្នែកគ្រប់គ្រងខាងសម្អាត
- សេវាកម្ម ★★★★★
សេវាកម្មរាក់ទាក់ដូចនៅអូតែលតាំងពីច្រកចេញចូល. មានចំណតចតឡាន.
- បរិយាកាស ★★★★☆
វាដូចជាហាងបង្អែមវិចិត្រសាលទៅហើយ. នៅទីនេះមានរបស់ជាច្រើនសម្រាប់គយគន់ក៏ប៉ុន្តែមិនមែនជាបរិយាកាសងាយស្រួលនោះទេ.
- ភាពងាយស្រួល ★★★★☆
ដើរ ៥នាទីពីច្រកចេញទី ៣ជួរទី ៦នៃស្ថានីយហាងហ្កាងជិន. វាពិតជាជិតក៏ប៉ុន្តែរាងពិបាករកព្រោះតែអត់មានផ្លាកសញ្ញាសម្គាល់.
- ម៉ោងធ្វើការ: ៧:៣០~២២:០០
- ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
- ម្ហូបណែនាំ: នំផាត់ដិញ
- តម្លៃ: នំផាត់ដិញ ៣,៣០០វ៉ុន
- ភាពទាក់ទាញ: មានបន្ទប់ទឹកផ្សេងគ្នា, ហ្វ្រី Wifi, មានចំណតចតឡាន.
អាសយដ្ឋាន: ២៧២ អុីថេវ៉ុនរ៉ូ, ខណ្ឌយ៉ងសានហ្កូ, ទីក្រុងសេអ៊ូល.