ហាងនេះស្ថិតនៅចុងផ្លូវរបស់ផ្លូវអាហារតាមដងផ្លូវនៅក្បែរស្ថានីយ៍ស៊ូយូ. វាមិនឆ្ងាយពីស្ថានីយនោះទេប៉ុន្តែវាត្រូវការរយៈពេលយូរប្រៀបធៀបទៅនឹងចម្ងាយដែលអ្នកត្រូវឆ្លងកាត់ផ្លូវអាហារតាមដងផ្លូវដ៏អ៊ូអរ. បើសិនជាអ្នកដើរយឺតអ្នកប្រាកដជារកឃើញវាយ៉ាងស្រួល.
នៅក្នុងនោះមានសាច់មាន់,
 ដំឡូងបារាំង, នំអង្ករ, ផ្សិត, ខ្ទឹមបារាំង, គាវនិងច្រើនមុខទៀត. 
ទោះបីជាគុយទាវបានចំអិនឆ្អិនគ្រប់គ្រាន់ក៏នៅតែមានទឹកស៊ុបជាច្រើននៅសល់ដែរ. 
សម្រាប់ខ្ញុំវាមិនឆ្ងាញ់គ្រប់គ្រាន់សម្រាប់មកញ៉ាំនោះទេ.
ខ្ញុំគិតថាប្រហែលជាមកពីខ្ញុំគឺជាមនុស្សដែលមិនចេះញ៉ាំម្ហូបហឹរហើយបានកម្ម៉ង់រសជាតិធម្មតា.
 ខ្ញុំគិតថាវាគួរតែរាងហឹរបន្តិច. 
វាគឺជាម្ហូបសាកសមមួយជាមួយនឹងស្រាសូជូមួយកែវពីព្រោះតែវាមានទឹកស៊ុបជាច្រើន. 
នេះគឺជាហាងជីមថាក់ហេអុីនដែលអ្នកអាចញ៉ាំយ៉ាងកក់ក្ដៅរហូតដល់ចុងបញ្ចប់.
- ម្ហូបអាហារ ★★☆☆☆
 
វាមិនឆ្ងាញ់ប្រៀបធៀបទៅនឹងហាងជីមថាក់ដ៏ទៃទៀត. 
- អនាម័យ ★★☆☆☆
 
មើលទៅមិនស្អាត. អ្នកលើកម្ហូបមិនបានពាក់ម៉ាស. 
- សេវាកម្ម ★★★☆☆
 
ធម្មតា
- បរិយាកាស ★★★☆☆
 
បរិយាកាសទូទៅនៅហាងអាហារបែបតូច
- ភាពងាយស្រួល ★★★☆☆
 
ដើរ ៥នាទីពីច្រកចេញ ៧ជួរទី ៤នៃស្ថានីយស៊ូយូ. 
- ម៉ោងធ្វើការ: ១១:៣០~២១:០០ (ម៉ោងសម្រាក ១៥:០០~១៧:០០)
 - ចំនួនមនុស្សណែនាំ: ១~៤នាក់
 - ម្ហូបណែនាំ: ជីមថាក់ តម្លៃ: ជីមថាក់ (មានឆ្អឹង) ខ្នាតតូច ១៦,០០០វ៉ុន, ខ្នាតកណ្ដាល ២៣,០០០វ៉ុន, ខ្នាតធំ ៣២,០០០វ៉ុន.
 - ភាពទាក់ទាញ: ខ្ចប់យប់ទៅ, ដឹកជញ្ជូន.
 
អាសយដ្ឋាន: ៤២-១ នូហេរ៉ូ, ខណ្ឌហ្កាងបុកហ្កូ, ទីក្រុងសេអ៊ូល.






.jpg)
				
				
				