នោះគឺជាទីកន្លែងដែលមានការហាមឃាត់អភិវឌ្ឍ, ហេតុដូច្នេះវារំលឹកអំពីបរិយាកាសបែបសម័យមុននៅគ្រប់ជ្រុងជ្រោយ. ច្រកចេញចូលរំឭកខ្ញុំអំពីផ្លូវដង្ហែមដែលជាទីកន្លែងខ្ញុំធ្លាប់ជិះកង់នៅវ័យកុមារភាពរបស់ខ្ញុំ.
តុមួយដ៏ប្លែកភ្នែកទាក់ទាញនៅខាងមុខច្រកចេញចូល.
បើសិនជាអ្នកដែលឆ្លងកាត់ច្រកចេញចូលនៃផ្ទះហាននុក បួនជ្រុង, លោកអ្នកនឹងបានឃើញសួនផ្កាដ៏តូចមួយ. ខ្ញុំមានអារម្មណ៍ថាដូចខ្ញុំកំពុងតែទៅលេងផ្ទះយាយតារបស់ខ្ញុំនៅក្នុងអនុស្សាវរីយ៍ចាស់របស់ខ្ញុំយ៉ាងអញ្ចឹង.
ខ្ញុំមិនអាចជឿទៅនឹងភ្នែករបស់ខ្ញុំបន្ទាប់ពីខ្ញុំបើកទ្វារមក. ខ្ញុំគិតថាពីព្រោះតែផ្ទះនេះនៅតែមានរូបរាងនិងបរិយាកាសរបស់ផ្ទះរបស់ឯកជនយ៉ាងអញ្ចឹង.
ចម្លែកណាស់ពួកគេក៏បើកក្លឹបនិពន្ធនិងក្លឹបកាហ្វេនៅទីនេះ.
ហើយនៅទីនេះតើលោកអ្នកគិតថានេះគឺជាអ្វី?
នៅម្ខាងទៀតក៏មានមឺនុយម្ហូបហើយចំណែកខាងមួយទៀតក៏មានរូបថតដែលមើលទៅបានថតដោយម្ចាស់ហាងផ្ទាល់.
អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺមានការណែនាំអំពីគ្រួសាររបស់ពួកគាត់. ម្ចាស់ហាងគឺជាអ្នកនិពន្ធដែលក៏គឺជាអ្នកបើកក្លឹបខាងនិពន្ធ, ខាងអានសៀវភៅ, និងខាងជួបជុំអំពីវប្បធម៌. ខ្ញុំបាននិយាយគ្នាលេងជាមួយនឹងម្ចាស់នៅពេលដែលខ្ញុំកម្មង់ម្ហូប, គាត់គឺពិតជាមនុស្សដ៏ស្ងប់ស្ងាត់ហើយគាត់ពន្យល់ខ្ញុំបានយ៉ាងល្អ.
ក្លឹបស្វែងរកអំពីរសជាតិរបស់កាហ្វេនិងក្លឹបដែរបង្ហោះអំពីរឿងនិពន្ធគឺបានប្រជុំនៅក្នុងថ្ងៃសិក្សាតែមួយ.
ខ្ញុំបានសាកល្បងផឹកភេសជ្ជៈដែលគេណែនាំ, 'អារ៉ីឆា' កាហ្វេឡាតេវ៉ាន់នីឡានិងទឹកកក. អារ៉ីឆាគឺជាប្រភេទគ្រាប់កាហ្វេដែលមិនមានកន្លែងជាច្រើនប្រើប្រាស់វា. ម្ចាស់ហៅរបស់ទីនេះនិយាយថាគ្រាប់កាហ្វេនេះហើយដែលបានធ្វើឲ្យហាងកាហ្វេនេះដំណើរការ. វាគឺជាប្រភេទគ្រាប់កាហ្វដែលមានជាតិជូរដ៏ចម្លែក. នៅពេលដែលលោកអ្នកសាកល្បងកាហ្វេនេះលោកអ្នកអាចយល់ដឹងថាកាហ្វេគឺជាប្រភេទផ្លែឈើមួយ.
ខ្ញុំចូលចិត្តកាហ្វេឡាទេវ៉ាន់នីឡាពីព្រោះតែវាមិនសូវផ្អែមដូចទីកន្លែងផ្សេង. ខ្ញុំចង់ឲ្យពពុះទឹកដោះគោរាងខាប់ជាងនេះ.
គាត់ក៏ពន្យល់អំពីផ្ទៃខាងក្រោយរបស់ហាងកាហ្វេនេះ. ដោយសារតែម្ចាស់ហាងគឺជាអ្នកនិពន្ធខ្ញុំអាចយល់ដឹងពីពាក្យពេចន៍របស់គាត់. ជាការពិតទៅ, ផ្ទះនេះបានប្រើប្រាស់ជាផ្ទះឯកជនរហូតដល់ឆ្នាំ ២០១៩, ហើយសូម្បីតែឥឡូវនេះ, ពាក់កណ្ដាលគឺជាហាងកាហ្វេ, ហើយទីធ្លាដែលនៅសល់គឺជាទីកន្លែងដែលគ្រួសារគាត់រស់នៅ.
- ម្ហូបអាហារ ★★★☆☆
រាងអន់ចិត្តបន្តិចពីព្រោះតែភេសជ្ជៈប្រចាំហាងមិនបានរៀបចំទុក, ក៏ប៉ុន្តែគ្រាប់កាហ្វេប្រចាំហា, អារ៉ីឆាគឺសុំណែនាំវាដោយសារតែភាពកម្រមានរបស់វា.
- អនាម័យ ★★★☆☆
ចាស់ក៏ប៉ុន្តែភ្លឺចែងចាំង
- សេវាកម្ម ★★★★☆
ម្ចាស់ហាងគឺស្ងប់ស្ងាត់និងរាក់ទាក់
- បរិយាកាស ★★★★☆
រាក់ទាក់ស្និទ្ធស្នាលយ៉ាងខ្លាំង
- ភាពងាយស្រួល ★★★☆☆
ដើរ ៥នាទីពីច្រកចេញទី ២ជួរទី ៣នៃស្ថានីយ៍ឃ្យុងបុកហ្កុង.
- ម៉ោងធ្វើការ: ១២:០០~២២:០០, បិទរៀងរាល់ថ្ងៃពុធ
- ចំនួនមនុស្សណែនាំ: ២~៤នាក់
- ម្ហូបណែនាំ: អារ៉ីឆា, នំវ៉ាហ្វល់
- តម្លៃ: ៨,០០០វ៉ុនសម្រាប់អារ៉ីឆា
- ភាពទាក់ទាញ: ហ្រ្វី Wifi
អាសយដ្ឋាន: ២៤-៤ ចាហាមុនរ៉ូ ៧ហ្កិល, ខណ្ឌចុងនូហ្គូ, ទីក្រុងសេអ៊ូល.