ប្រទេសកូរ៉េគឺជាប្រទេសតែមួយដែលបានបែងចែកលើពិភពលោក. ទោះបីជាទឹកដីបានបែងចែក, ម្ហូបអាហារនៅតែបង្រួបបង្រួមជាយូរមកហើយ. ថ្ងៃនេះ, ខ្ញុំមកហាងម្ហូបកូរ៉េខាងជើង, ផ្យូងហ្កោក.
'ផ្យូងហ្កោក' គឺជាពាក្យកូរ៉េខាងជើងដែលមានន័យថាផ្ទះមួយ. វាពិតជាសាមញ្ញហើយរៀបរយតាមអត្ថន័យរបស់វាមែន. មានសាខាជាច្រើនដែលបានបើកដំណើរការនៅសាលាសង្កាត់ដូចជាសូនរឹង, យ៉អុីដូ, និងហ្វាងហ្វាមុន, ភាគច្រើននៅតំបន់ហ្កាងណាម. កន្លែងដែលខ្ញុំទៅថ្ងៃនេះគឺនៅសាខាសាមសុងដុង.
ផ្នែកខាងក្នុងរាងធំហើយនេះកំពុងតែម៉ោងបាយថ្ងៃត្រង់, ហេតុដូច្នេះទើបមានបុគ្គលិកធ្វើការកំពុងតែញ៉ាំបាយថ្ងៃត្រង់. ជាន់ទី ១ គឺទូលាយទៅហើយ, ប៉ុន្តែនៅនេះមានកន្លែងអង្គុយដល់ជាន់ទី ៣ ឯណោះ. គ្រប់ជ្រុងជ្រោយគឺស្អាតបាត. ខ្ញុំបានទៅបន្ទប់ទឹកដើម្បីលាងសម្អាតដៃមុនពេលញ៉ាំអាហារ, ហើយខ្ញុំអាចឃើញថាពួកគេសំអាតបន្ទប់ទឹកបានយ៉ាងម៉ត់ចត់.
មឺនុយបានបង្ហាញថាពួកគេធ្លាប់បានផ្សព្វផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ 'កម្មវិធីនិយាយពីអាហារថ្ងៃពុធ (កម្មវិធីទូរទស្សន៍និយាយអំពីអាហារ)'. ប្រហែលមកពីនេះគឺជាប៉ុស្តិ៍ទូរទស្សន៍ល្បីខ្ញុំអាចយល់ពីមោទនភាពរបស់ពួកគេ.
តំលៃរាងថ្លៃបន្តិច, បើគិតគូរទៅតាមតម្លៃនៅតំបន់ហ្កាងណាម. គេមានកាលពន្យល់, តម្លៃ, រូបថតសម្រាប់ម្ហូបនីមួយ, ឆុងហ្កល់, ឆុន, និងនេងម៉្យុននៅលើមឺនុយហេតុដូច្នេះពិតជាងាយស្រួលជ្រើសរើសណាស់. ខ្ញុំបានកម្ម៉ង់ 'អរបុកឆេងបាន', ម្ហូបប្រចាំហាង.
មកដល់ហើយ 'អរបុកឆេងបាន'.
បន្តការរំងាស់វាហើយញ៉ាំស៊ុបក្ដៅៗក្នុងចានដែក. ជនជាតិកូរ៉េគឺជាមនុស្សដែលចូលចិត្តផ្ដល់សេចក្ដីស្រឡាញ់ដោយអង្គុយជំគ្នាញ៉ាំអាហារបែបនេះ.
ទឹកស៊ុបនេះគឺជាទឹកស៊ុបសាច់ដែលមានក្លិនសាច់ជាខ្លាំង. ខ្ញុំមានអារម្មណ៍ថាខ្ញុំចង់យកទឹកស៊ុបនេះដាក់ដបទឹក.
ផេនខេកសាច់នេះគឺជារបស់ឆ្ងាញ់ជាងគេក្នុងចំណោមគៀវ, សាច់, នំអង្ករ, ផ្សិត, ស្លឹកខ្ទឹម, ទំពាំង, ស្ពៃក្កោប, និងម្ទេសនៅក្នុងម្ហូបនេះ. បើសិនជាខ្ញុំជ្រលក់ជាមួយទឹកជ្រលក់ហើយទំពារ, សាច់របស់វាពិតជាទន់ហើយរសជាតិឆ្ងាញ់ដែលបន្ថែមជាមួយនឹងពងមាន់និងទឹកស៊ុបជាមួយគ្នា.
ផេនខេកសាច់គឺឆ្ងាញ់ជាងគេ, ក៏ប៉ុន្តែទឹកស៊ុបនៅតែធ្វើអោយគ្រឿងផ្សំផ្សេងមានរសជាតិឆ្ងាញ់.
គាវសម្បូរដោយសាច់. ខ្ញុំសូមណែនាំអ្នកកាត់គាវចេញហើយជ្រលក់ចូលទឹកស៊ុប.
ខ្ញុំគិតថាមនុស្សជាច្រើនចង់សួរដើម្បីបើកសាខាដែរពីព្រោះតែម្ហូបគេគឺពិតជាថ្លៃថ្នូរនិងឆ្ងាញ់ណាស់. នៅខាងក្រោមនៃនាមប័ណ្ណរបស់គេបញ្ជាក់ថាពួកគេបើកហាងផ្ទាល់ដោយខ្លួនឯងប៉ុណ្ណោះ.
- ម្ហូបអាហារ ★★★★☆
ម្ហូបដែលមានទឹកស៊ុបទាំងអស់ប្រាកដជាឆ្ងាញ់. ក៏ប៉ុន្តែតំលៃរាងថ្លៃបន្តិច.
- អនាម័យ ★★★★☆
ស្អាតបាត
- សេវាកម្ម★★★☆☆
ធម្មតា. ល្បឿននៃការបម្រើម្ហូបគឺលឿនសម្រាប់ហាងដែលធំបែបនេះ.
- បរិយាកាស ★★★★☆
គ្មានកំហុស. ក៏ប៉ុន្តែទីធ្លារវាងតុមួយទៅតុមួយរាងតូចអញ្ចឹងខ្ញុំអាចឮតុក្បែខ្ញុំ.
- ភាពងាយស្រួល ★★★☆☆
ដើរ ៧ នាទីពីច្រកចេញទី ៧ ជួរទី ២, ជួរប៊ុនដាំងនែស្ថានីយសុននិង. កន្លែងចតឡានតម្លៃ ២,០០០វ៉ុន.
- ម៉ោងធ្វើការ: ១១:០០~២២:០០ (បិទនៅថ្ងៃបុណ្យ)
- ណែនាំចំនួនមនុស្សចាប់ពី ១ ដល់ ៤នាក់
- ម្ហូបណែនាំ: អរបុកឆេងបាន, នេងម៉្យុន
- តម្លៃ: ចាប់ពី ១០,០០០វ៉ុនឡើងទៅ
- ភាពទាក់ទាញ: ទទួលការកក់កន្លែងមុន
អាសយដ្ឋាន: ៣៧ សាមសុងរ៉ូ ៩៥ហ្កិល, ខណ្ឌហ្កាងណាមហ្កូ, ទីក្រុងសេអ៊ូល.