នៅក្នុងឆ្នាំ ២០០៧, រយៈពេល ១៣ ឆ្នាំមកហើយ, មានរឿងភាគកូរ៉េឈ្មោះ 'ព្រះរាជបុត្រកាហ្វេ' ដែលគឺជារឿងមួយដែលល្បី. ហាងកាហ្វេនេះ 'សានម៊ូតុងអុី (កែងផ្លូវរបស់ភ្នំ)' គឺជាផ្ទះរបស់តួឯកក្នុងរឿងនឹង. ជាដើមឡើយវាគឺជាផ្ទះក៏ប៉ុន្តែដោយសារតែភាពល្បីល្បាញរបស់រឿងគេបានកែច្នៃវាចេញជាហាងកាហ្វេវិញ.
ឡានពណ៌លឿងនេះគឺជារបស់តួនៅក្នុងរឿង, ឡានរបស់លោកឈយហានសុង (លីសុនឃ្យុន). វាគឺជាចំណតតែមួយគត់. នេះគឺជាផ្ទះឯកជនហើយដូចដែលឈ្មោះរបស់វា, វាស្ថិតនៅជើងភ្នំហើយផ្លូវព័ទ្ធជុំវិញគឺតូចចង្អៀតអញ្ចឹងពិតជាពិបាកទៅដល់ទីនោះដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ.
ពួកគេក៏មាននាមប័ណ្ណឈ្មោះដែលមានភាសាបួនខុសគ្នា.
តើអ្នកមិនរំពឹងទុកទេថាទេសភាពខាងក្រៅមើលពីក្នុងទៅវាស្រស់ស្អាតយ៉ាងណា?
កន្លែងអង្គុយគឺពិតជាល្អសម្រាប់គយគន់មើលទេសភាព.
នេះគឺជាទេសភាពខាងក្រៅនៃហាងកាហ្វេ. ទោះបីជាអាកាសធាតុក្ដៅក៏ភ្ញៀវមិនបោះបង់ចោលការអង្គុយនៅខាងក្រៅក្រោមឆ័ត្រដើម្បីគយគន់មើលទេសភាព.

ខ្ញុំក៏អាចមើលឃើញកំពូលភ្នំនិងបន្ទាយពីចម្ងាយផងដែរ. កន្លែងអង្គុយខាងក្រៅគឺល្អឥតខ្ចោះទោះបីជាអ្នកអង្គុយមួយណាក៏ដោយ.
ការពិតវត្ថុតុបតែងនៅទីនេះគឺគ្មានប្រធានបទ. ខ្ញុំអាចយល់បានពីការយូរឆ្នាំរបស់ហាងកាហ្វេដែលបានឈរជើងរយៈពេល ១៣ឆ្នាំមក.
នៅទីនេះមានកន្លែងអង្គុយច្រើនគួរសមនៅជាន់ទី ២. ជាន់នីមួយៗមានបរិយាកាសខុសៗគ្នា.
នៅវានដាខាងក្រៅជាន់ទី ២ក៏មានតុអង្គុយផងដែរ.
បើសិនជាអ្នកចុះមកខាងក្រោមជាន់ក្រោមដីអ្នកនឹងរកឃើញពីកន្លែងដ៏ភ្ញាក់ផ្អើលមួយ.
ទេសភាពខាងក្រៅគឺល្អក៏ប៉ុន្តែវាពិតជាសប្បាយរីករាយក្នុងការរុករកមើលខាងក្នុងអញ្ចឹងបើសិនជាអ្នកមកទីនេះគួរតែដើរមើលគ្រប់ទីកន្លែង.
សរុបសេចក្ដីមកវារាងថ្លៃបន្តិច. ក៏ប៉ុន្តែបើសិនជាគិតអំពីទេសភាពវាមិនមែនជាការចំណាយលុយខ្ជះខ្ជាយទេ.
ខ្ញុំបានញ៉ាំអាហារថ្ងៃត្រង់មុនពេលខ្ញុំមកទីនេះប៉ុន្តែដោយសារផ្លូវពិបាកពេកខ្ញុំក៏ឃ្លានអ្វីមួយដែលផ្អែម. ខ្ញុំបានកុម្ម៉ង់កាហ្វេខ្មៅទឹកកក, នំខេកអូពេរ៉ា, និងនំខេករ៉ាសប៊ឺរី.
- ម្ហូបអាហារ★★☆☆☆
 
មានតែទេសភាពទេដែលល្អ.
- អនាម័យ ★★☆☆☆
 
គ្មានអ្វីដែលអាចបំបែកពេលវេលាបាន. ទោះបីជាពួកគេខំប្រឹងមើលថែនិងបោះជូតយ៉ាងណាក៏វាមានកំណត់. 
- សេវាកម្ម★★☆☆☆
 
ពិតជាពិបាកក្នុងការទទួលភាពរាក់ទាក់. គ្មានសូម្បីតែ Wifi. 
- បរិយាកាស ★★★★☆
 
ជាការពិតបរិយាកាសខាងក្នុងគឺគ្មានអ្វីនិយាយច្រើន. បរិយាកាសខាងក្រៅគឺល្អឥតខ្ចោះ.
- ភាពងាយស្រួល★☆☆☆☆
 
ជិះឡានក្រុងលេខ ១០២០, ២១២, ៧០២២ ពីច្រកចេញទី ៣ជួរទី ៣នៃស្ថានីយឃ្យុងបុកហ្កុង, ចុះនៅការិយាល័យបោមដុង, ដើរ ៧០០ម៉ែត.
- ម៉ោងធ្វើការ: ១១:០០~២២:០០ (បិទនៅថ្ងៃបុណ្យជាតិ)
 - ចំនួនមនុស្សណែនាំ: ចាប់ពី ១ឡើងទៅ. នៅទីនេះមានកន្លែងអង្គុយជាក្រុមអញ្ចឹងវាពិតជាល្អសម្រាប់មនុស្សជាច្រើនប៉ុន្តែវាក៏ល្អម្យ៉ាងបើសិនអ្នកគយគន់ទេសភាពម្នាក់ឯង.
 - តម្លៃ: ចាប់ពី ៧,០០០វ៉ុនសម្រាប់ភេសជ្ជៈ.
 - ភាពទាក់ទាញ: មានបន្ទប់ទឹកផ្សេងគ្នា, មានកន្លែងអង្គុយជាក្រុម.
 
អាសយដ្ឋាន: ១៥៣ បេកសុខដុងហ្កិល, ខណ្ឌចុងនូហ្កូ, ទីក្រុងសេអ៊ូល.







				
				
				