Travel Info

បិសស្ត្រូហ្កាម៉ា, ហាងម្ហូបអាហារអ៊ីតាលីដ៏ឆ្ងាញ់
서울먹거리
Last Modified : 2020/06/26

នៅពេលដែលខ្ញុំដើរនៅក្នុងផ្លូវតូចយ៉ុនណាមដុង, ខ្ញុំតែងតែឃើញហាងអាហារខ្ជូតៗ.



វាមើលទៅដូចជាទីកន្លែងដ៏កក់ក្ដៅសម្រាប់ការណាត់ជួប.



វាមើលទៅតូចតែតុបតែងបានយ៉ាងស៊ីវីល័យ. ពេលនេះរាងស្ងាត់បន្តិចពីព្រោះតែមិនទាន់យប់នៅឡើយ, ក៏ប៉ុន្តែខ្ញុំគិតថាខ្ញុំគួរតែធ្វើការកក់កន្លែងជាមុន.


នៅពេលខ្ញុំអង្គុយចុះ, ខ្ញុំបានឃើញផ្លាកស្រាបៀរនៅជិតទ្វារផ្លូវខាងមុខ.


ដំបូង, ខ្ញុំកម្ម៉ង់ស្រាបៀរ 'ហ្កាហ្វីលសូនេនហូបហ្វេន'.



ម្ហូបប្លែកក្នុងមឺនុយគឺពិតជាទាក់ទាញ, អញ្ចឹងខ្ញុំបានកម្ម៉ង់ 'ផាសស្តាផូតាននេសស្កា'. ខ្ញុំគិតថាសញ្ញាផ្កាយបន្ទាប់ពីម្ហូបខ្លះមានន័យថានោះគឺម្ហូបប្រចាំហាង.



ក្លិនរបស់ផ្លែឈើគឺពិតជាស្រស់ហើយទន់ល្មើយ. តើអ្នកឃើញរូបក្ដាន់នៅលើផ្លាកយីហោដែរទេ? វាក៏មានឈ្មោះថាស្រាបៀរបាំប៊ី.



អំឡុងពេលរង់ចាំផាសស្តារបស់ខ្ញុំ, ពួកគេបានឲ្យរបស់នេះសម្រាប់ញ៉ាំជាមួយស្រាបៀរ. វារាងប្រៃបន្តិចអញ្ចឹងពិតជាសាកសមសម្រាប់ញ៉ាំជាមួយស្រាបៀរណាស់.



ខ្ញុំបានស្វែងរកអត្ថន័យរបស់ពាក្យ 'ផូតាននេសស្កា' ហើយបានរកឃើញរឿងដ៏ចាប់អារម្មណ៍មួយ. ទឹកផាសស្តារបស់ស្រីរកស៊ី. អ្នកខ្លះនិយាយថាពីព្រោះតែស្រីរកស៊ីបានធ្វើហើយញ៉ាំវាដោយខ្លួនឯង, អ្នកខ្លះទៀតនិយាយថាក៏ព្រោះតែក្លិនដ៏ខ្លាំងរបស់ទឹកជ្រលក់នោះ. គ្រឿងផ្សំចម្បងរបស់ផាសស្តានេះគឺប៉េងប៉ោះនិងត្រីឆ្មា(ត្រីឆ្មាអឺរ៉ុប). វាដូចជាផាសស្តាប្រេងដែរតែរសជាតិរបស់វាស្រាលជាង. ផាសស្តាដែលមកពីទីក្រុងណាផល់គឺមិនងាយស្រួលញ៉ាំសម្រាប់ជនជាតិអាមេរិកនិងអង់គ្លេសទេ. ក៏ប៉ុន្តែជនជាតិកូរ៉េដែលតែងតែជាប់ញ៉ាំសម្លត្រីហឹរអាចទទួលញ៉ាំរស់ជាតិនេះបាន. ហាងនេះបិទនៅថ្ងៃច័ន្ទ,ហើយជាអកុសលពួកគេមិនបានបើកនៅម៉ោងបាយថ្ងៃត្រង់សព្វថ្ងៃនេះព្រោះតែបញ្ហាកូវីត ១៩. វាមានទីតាំងនៅក្នុងផ្លូវតូចដែលដើ ១០ នាទីចេញពីច្រកចេញទី ៣ ជួរអាកាសយានដ្ឋាននែស្ថានីយសាកលវិទ្យាល័យហុងហ្កិក.

Map

អាសយដ្ឋាន: ៣៩០-៩៩, ផ្លូវយ៉ុនណាមដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.


연남동, 이탈리아, 파스타, 비스트로, 가마, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 14884
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.