គីរ៉ូមេសុីយ៉ាមានន័យថា 'ផ្ទះអង្ករពណ៌លឿង' នៅក្នុងភាសាជប៉ុន. វាគឺជាឈ្មោះមួយដ៏សាកសមដែលរំលឹកពួកយើងអំពីការីលឿង. ផ្នែកខាងក្រៅរបស់អាគារគឺបានប្រើប្រាស់រចនាសម្ព័ន្ធបែបឈើដែលអាចរកឃើញនៅប្រទេសជប៉ុន.
នៅច្រកចេញចូលមានរូបថតរបស់ឆ្មានាំសំណាង.
ឧស្សាហកម្មម្ហូបអាហារដែលមើលទៅពិបាកនឹងឈរជើងរយៈពេលពីរឆ្នាំ. ក៏ប៉ុន្តែតែដោយសារតែវាបានបើកតាំងពីឆ្នាំ ២០០៨, ហាងនេះនៅតែឈរជើងបានយ៉ាងល្អ. វែកកូរការីដែលធ្លាប់ធ្វើការរីក្នុងឆ្នាំងដ៏ធំបានដាក់តាំងបែបនេះនៅចុងបញ្ចប់នៃជីវិតរបស់វា. គេនិយាយថាវែកកូរដែលពួកគេកំពុងតែប្រើប្រាស់គឺជាវែកកូរទីបួនហើយជាអកុសលវែកទីមួយបានបាត់បង់.
ហាងបិទនៅថ្ងៃច័ន្ទ.
អូ, ឆ្មាដ៏គួរឲ្យស្រឡាញ់មួយកំពុងតែញ៉ាំបាយការី. ឆ្មានោះក៏បានពាក់ម៉ាសផងដែរ.
នៅពេលនោះគឺជាម៉ោងអាហារថ្ងៃត្រង់ហើយខ្ញុំគឺជាភ្ញៀវដំបូង. នៅទីនោះមានតុដ៏ធំដាអាចផ្ទុកមនុស្សជាច្រើនចាប់ពីមួយដល់ប្រាំមួយនាក់.
មឺនុយមើលទៅសាមញ្ញ.
វាគឺជាការផ្សំគ្នាមូលដ្ឋានរបស់ការីបូកផ្សំបាយឬក៏មីបូកជាមួយគ្រឿងបន្ថែម.
សុំបីតែគ្រឿងបន្ថែមក៏វាចេញមកដាច់ដោយឡែកដូចម្ហូបបន្ថែមខាងក្រៅអញ្ចឹង.
ពួកគេមានគ្រឿងបន្ថែមជាច្រើនប្រភេទដែលល្អសម្រាប់អ្នកនៅពេលដែលអ្នកមានអារម្មណ៍ថាបាយការីមិនគ្រប់គ្រាន់.
នៅទីនោះក៏មានការណែនាំធ្វើការីឆ្ងាញ់ពេលនៅផ្ទះ. មើលទៅពួកគេកំពុងតែព្យាយាមមិនធ្វើឲ្យភ្ញៀវធុញនៅពេលដែលរង់ចាំម្ហូបអាហារចេញមក.
ការីគឺសាកសមជាមួយនឹងសាគេឬក៏ស្រាបៀរ.
ហាងនេះក៏បារម្ភអំពីសុខភាពដូចរសជាតិរបស់វា. ពួកគេពិតជាបារម្ភអំពីគ្រឿងផ្សំហើយព្យាយាមមិនប្រើប្រាស់គ្រឿងផ្សំមានជាតិគីមី.
នេះបង្ហាញរបៀបញ៉ាំការីកាន់តែឆ្ងាញ់. គេនិយាយថាកុំលាយការីផ្សេងគ្នាហើយជាពិសេសវាល្អជាងបើសិនជាញ៉ាំបាយជាមួយនឹងការីមួយស្លាបព្រាពេញជំនួសឱ្យការលាយចូលគ្នាទាំងអស់ក្នុងម្ដង. ប្រហែលជាពីព្រោះតែរសជាតិរបស់វានឹងអត់ឆ្ងាញ់បើសិនជាវាសើមខ្លាំង.
នេះគឺជាការតុបតែងដ៏រៀបរយ. ខ្ញុំបានកម្ម៉ង់ការីពីរប្រភេទជាមួយនឹងបាយនិងមី. ហើយខ្ញុំក៏បានកម្ម៉ង់បន្ថែមសាច់និងបន្លែចៀននិងគ្រីមចៀនដែលល្បីថាឆ្ងាញ់ដូចការីផងដែរ.
នេះគឺជាមីការីជាមួយនឹងសាច់ជ្រូក, តៅហ៊ូចៀន, និងស្លឹកខ្ទឹម. សាច់ជ្រូកចៀនគឺទន់ហើយមិនទ្រលាន់ហើយរសជាតិរបស់វាគឺល្អខ្លាំងដែលសមជាមួយនឹងមី.
បាយការីអត់មានតៅហ៊ួចៀនហើយអ្វីផ្សេងទៀតគឺស្រដៀងគ្នាប៉ុន្តែជាតិការីគឺខុសគ្នាជាមួយនឹងការីមី. ការីមីមានរសជាតិខ្លាំងជាង, ប្រហែលជាមកពីមីវាក្រាស់ជាងបាយហើយមើលទៅទឹកការីពិបាកនឹងជ្រាបចូលទៅក្នុងសាច់មី.
អំពីសាច់និងបន្លែចៀននៅពេលដែលខ្ញុំអានមតិអំពីពួកគេតែងតែរំលឹកអំពីសាច់និងបន្លែចៀនហើយពេលនេះខ្ញុំដឹងថាមកពីអ្វី. បើសិនជាអ្នកមកទីនេះកុំភ្លេចកម្ម៉ង់សាច់និងបន្លែចៀន! គ្រីមចៀនគឺប្រាកដជាគ្រីមហើយសំរាប់ខ្ញុំគឺវាពិតជាឆ្ងាញ់ខ្លាំង. ស្រួយខាងក្រៅទន់ខាងក្នុង. វាមានរសជាតិដ៏អាថ៌កំបាំងមួយដែលអ្នកមិនដឹងថាគេចៀនវារបៀបណា. ខ្ញុំសូមណែនាំវានេះយ៉ាងខ្លាំង!
តើវាឆ្ងាញ់ដែរឬទេ? ហាហាមើលទៅចានរបស់ខ្ញុំទៅ! តែបន្តិចទៀតទេខ្ញុំនិងលិទ្ធចានហើយ.
សំណែនាំហាងនេះយ៉ាងខ្លាំង, ហាងគីរ៉ូមេសុីយ៉ា.
- ម្ហូបអាហារ ★★★★★
រសជាតិនិងតម្លៃគឺល្អ. បានជួបនឹងការីដែលឆ្ងាញ់ខ្លាំង.
- អនាម័យ ★★★★☆
សរុបសេចក្ដីគឺស្អាត
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★★★☆
ផ្នែកតុបតែងបែបសាមញ្ញនិងរៀបរយរបស់ប្រទេសជប៉ុន
- ភាពងាយស្រួល ★★★☆☆
ដើរ ៧នាទីពីច្រកចេញទី ១ជួរទី ៨និង៩នៃស្ថានីយសុខឆុន. ចំណតចតឡានតូចចង្អៀត.
- ម៉ោងធ្វើការ: ១១:០០~២១:០០, បិទនៅថ្ងៃច័ន្ទ
- ចំនួនមនុស្សណែនាំ: ១~៤នាក់
- ម្ហូបណែនាំ: ការី, សាច់និងបន្លែចៀន
- តម្លៃ: ការី ៦,៨០០វ៉ុន, សច់និងបន្លែចៀន ៣,០០០វ៉ុន
- ភាពទាក់ទាញ: ហ្វ្រី Wifi, ចំណតចតឡាន
អាសយដ្ឋាន: ៤៣-៩ បេកចេផ្នូរបូរាណរ៉ូ ៤១ហ្កិល, ខណ្ឌសុងផាហ្កូ, ទីក្រុងសេអ៊ូល.