កាហ្វេសាកសមជាមួយនឹងបង្អែមជាច្រើនប្រភេទ. ថ្ងៃនេះខ្ញុំសូមណែនាំហាងកាហ្វេឈ្មោះ 'រ៉ូដាម' ដែលគឺជាកន្លែងមានកាហ្វេនិងនំប៉័ងសាំងវិចដ៏ឆ្ងាញ់.
ហាងកាហ្វេរ៉ូដាមគឺជាហាងកាហ្វេតូចមួយស្ថិតនៅមុខការិយាល័យខណ្ឌហ្កាងបុកហ្កូ.
នៅច្រកចេញចូលមានផ្លាកសញ្ញាសម្គាល់អំពីនំប៉័ងសាំងវិចរបស់ពួកគេ. បើសិនជាអ្នកកម្ម៉ង់សាំងវិចជាមួយកាហ្វេលោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ១,០០០វ៉ុនសម្រាប់កាហ្វេអាមេរិកខាណូ. នៅទីនោះក៏មានការណែនាំអំពីកាហ្វេរបស់ពួកគេដែលបានប្រើប្រាស់គ្រាប់កាហ្វេស្រស់រួចយកមកឆ្អើរនៅក្នុងភ្លើងល្មម.
មើលទៅមនុស្សភាគច្រើនតែងតែកុម្ម៉ង់អាហារឈុត. វាពិតជាពិបាកបដិសេធទៅនឹងការឈុតអាហារបញ្ចុះតម្លៃ.
វាបូកផ្សំនៃការតុបតែខុសគ្នាចាប់ពីបែបស៊ីវីល័យនិងពេញនិយមរបស់ហាងកាហ្វេទូទៅ.
ខ្នាតរបស់ហាងកាហ្វេនេះគឺតូចក៏ប៉ុន្តែខ្នាតរបស់មឺនុយនៅទីនេះគឺធំគួរសម. កាហ្វេនិងសាំងវិចតែមួយគឺតម្រូវការការងារច្រើនក៏ប៉ុន្តែនៅទីនេះមានម្ហូបផ្សេងជាច្រើន.
ខ្ញុំបានសួរម្ចាស់ហាងឱ្យណែនាំសាំងវិវដែលលក់ដាច់ជាងគេហើយគាត់ក៏បានណែនាំសាំងវិចម្ទេសអញ្ចឹងខ្ញុំក៏កម្ម៉ង់វាជាឈុត. តើវាមើលទៅសមរម្យជាមួយនឹងកំរាលតុដែលមានផ្កាជុំវិញដែរឬទេ?
ហាងបើកនៅម៉ោងរាងព្រលឹម ៧:៣០ពេលព្រឹកដើម្បីលក់នំប៉័ងសាំងវិចសម្រាប់អាហារពេលព្រឹក.
នេះគឺជាហាងកាហ្វេរ៉ូដម, បង្ហាញការតុបតែងបែកគួរអោយស្រលាញ់, ឈុតនំបុ័ងសាំងវិចនិងកាហ្វេដ៏ល្អដែលមានតម្លៃសមរម្យ.
- ម្ហូបអាហារ ★★★★☆
 
ឈុតអាហារនំប៉័ងសាំងវិចនិងកាហ្វេដែលមានតម្លៃធូរថ្លៃគឺពិតជាល្អឥតខ្ចោះ.
 បើសិនជាអ្នកចូលចិត្តកាហ្វេបែបស្រាលនិងស្រស់ខ្ញុំសូមណែនាំអ្នកទីនេះ. 
- អនាម័យ ★★★☆☆
 
ធម្មតា
- សេវាកម្ម ★★★☆☆
 
ធម្មតា
- បរិយាកាស ★★★☆☆
 
បរិយាកាសបែបរាក់ទាក់
- ភាពងាយស្រួល ★★★★★
 
ដើរ ១នាទីពីច្រកចេញទី ៨ជួរទី ៤នៃស្ថានីយស៊ូយ៊ូ. 
- ម៉ោងធ្វើការ: ៧:៣០~២៣:០០
 - ចំនួនមនុស្សណែនាំ: ១~៤នាក់
 - ម្ហូបណែនាំ: ឈុតនំប៉័ងសាំងវិចនិងកាហ្វេ
 - តម្លៃ: នំប៉័ងសាំងវិចហាមឈីស ៣,០០០វ៉ុន, កាហ្វេអាមេរិកខាណូ ៣,០០០វ៉ុន
 - ភាពទាក់ទាញ: ហ្វ្រី Wifi, ខ្ចប់យកទៅ
 
អាសយដ្ឋាន: ៩ ដូបូងរ៉ូ ៨៩ហ្កិល, ខណ្ឌហ្កាងបុកហ្កូ, ទីក្រុងសេអ៊ូល.







				
				
				