Travel Info

បាំងហ្គីសាប៊ូសាប៊ូកាល់ហ្កុកស៊ូ, សាកសមសម្រាប់ថ្ងៃធ្លាក់ភ្លៀង
서울먹거리
Last Modified : 2020/07/08

អំឡុងពេលដែលមានហាងបែបទាន់សម័យជាច្រើនតែងតែគិតអំពីម្ហូបថ្មីក៏នៅមានហាងខ្លះទទួលបានការគាំទ្រដោយគ្មានការផ្លាស់ប្ដូរអ្វីច្រើន. បាំងហ្គីសាប៊ូសាប៊ូកាល់ហ្កុកស៊ូ (មីស៊ុប) គឺជាហាងអាហារដែលមានរសជាតិដូចដើមនិងពួកយើងតែងតែទៅដើម្បីញុំរសជាតិដដែល.


វាស្ថិតនៅទីប្រជុំជនដែលស្ងប់ស្ងាត់. វានៅក្បែរស្ថានីយរថភ្លើងក៏ប៉ុន្តែមិនមែនជាផ្លូវដែលអ៊ូអរហើយវានៅក្រោយផ្លូវធំអញ្ចឹងពិបាកមើលឃើញ. ក៏ប៉ុន្តែទោះបីជាវាលាក់ខ្លួននៅកែងផ្លូវក៏ដោយវាប្រាកដជាភ្ញៀវជាច្រើនបើសិនជាហាងនោះល្អ. បន្ថែមទៀតហាងនេះមានសាខាជាច្រើនរួចទៅហើយ.



ខ្ញុំអាចទាយថានេះគឺជាហាងបែបចាស់ពីព្រោះតែផ្លាកយីហោអត់មានរចនាបែបទាន់សម័យ. នៅច្រកចេញចូលមានផ្លាស់សម្គាល់ថាពួកគេនឹងបិទនៅថ្ងៃ 'នៃព្រះ' ប្រហែលជាម្ចាស់ហាងជាអ្នកកាន់់សាសនាដ៏ស្មោះត្រង់ម្នាក់. ហើយគេក៏មិនលក់ស្រាដែរ.




នៅទីនេះមានកន្លែងអង្គុយជាច្រើនខាងក្នុង. ពេលនោះគឺជាម៉ោងអាហារថ្ងៃត្រង់នៅថ្ងៃក្នុងសប្តាហ៍ហើយពេលនោះកំពុងតែភ្លៀងក៏ប៉ុន្តែកន្លែងអង្គុយភាគច្រើនពេញរួចទៅហើយ. ប្រាកដណាស់ទឹកស៊ុបមានរសជាតិឆ្ងាញ់បំផុតនៅថ្ងៃធ្លាក់ភ្លៀង.





ស៊ីញ៉េរបស់តារាល្បីនិងសញ្ញាប័ណ្ណទទួលពានរង្វាន់ព្យួរនៅលើជញ្ជាំង. អ្វីដែលអស់សំណើចនោះគឺក៏មានសុីញ៉េរបស់ហាយ៉ោមីយ៉ាស្សាគីផងដែល. អ្នកល្បីរបស់ហ្គីប្លីស្ទូឌីយោ, ស្ទូឌីយោរឿងតុក្កតារបស់ជប៉ុន.



មឺមុយនៅទីនេះគឺធម្មតា. គេមានសាប៊ូកាល់ហ្កុកស៊ូផ្សិត, បាយប៊ីប៊ីមផាប់ឆ្នាំងដី, និងបាយប៊ីប៊ីមផាប់ជុនជូ. មនុស្សភាគច្រើនតែងតែកម្ម៉ង់សាប៊ូកាល់ហ្កុកស៊ូផ្សិត. វាមានបន្លែ, កាល់ហ្កុកស៊ូ, និងបាយឆា. អ្នកក៏អាចបន្ថែមសាច់គោបានដែរ. ហើយវាសម្រាប់តែមនុស្សចាប់ពី ២នាក់ឡើងទៅ. បើសិនជាមានមនុស្សពីរនាក់ពួកគេតែងតែកម្ម៉ង់សាប៊ូកាល់ហ្កុកស៊ូផ្សិតពីរចាននិងសាច់គោមួយចាន.



បន្ទាប់ពីអ្នកកម្ម៉ង់រួច, គេនឹងយកកោតចររី (គីមឈីស្រស់), ដុងឈីមី (គីមឈីឆៃថាវទឹក), និងទឹកជ្រលក់សម្រាប់ម្ហូបនឹងចេញមក. គិមឈីចែថាទឹកគឺពិតជាត្រជាក់និងឆ្ងាញ់ហេតុដូច្នេះវាពិតជាសាកសមជាមួយនឹងស៊ូបសាប៊ូសប៊ូក្ដៅៗ.



ដោយសារតែមួយម្ហូបបែបសាមញ្ញគ្រប់យ៉ាងបានរៀបចំក្នុងរយៈពេលយ៉ាងខ្លី. ពួកគេបានដាក់ឆ្នាំងភ្លើងពណ៌ខ្មៅនៅលើចង្ក្រាន.



នៅក្នុងឆ្នាំងមានផ្សិត, ខ្ទឹមបារាំង, និងដំឡូងបារាំងជាមួយនឹងទឹកស៊ុបដ៏ក្រហមនិងស្លឹកភ្លៅកង្កែបជាច្រើននៅខាងលើ. ស្លឹកភ្លៅកង្កែបនេះពិតជាអស្ចារ្យ.


អញ្ចឹងគ្រប់យ៉ាងបានរៀបចំរួចរាល់. របៀបញ៉ាំម្ហូបនេះគឺជ្រលក់បន្លែនិងសាច់ចូលទៅក្នុងទឹកស៊ូបនៅពេលដែលទឹកស៊ូបនៅក្នុងឆ្នាំងបានពុះ. បន្ទាប់មកទៀតនៅពេលដែលអ្នកញ៉ាំសាច់ជិតអស់អ្នកអាចដាក់មីចូលខាងក្នុងស៊ុបនិងញ៉ាំវា.




ជាចុងក្រោយគ្រឿងផ្សំសម្រាប់ឆាលាក់ខ្លួននៅខាងក្រោមសាច់គោនិងបាយជាមួយគ្នានៅក្នុងឆ្នាំងហើយអ្នកអាចញុំបាយឆាយ៉ាងឆ្ងាញ់.




ទឹកស៊ុបកំពុងតែពុះ. ក្លិនទឹកស៊ុបបែបហឹរកាន់តែឆ្ងាញ់ពីព្រោះតែកំពុងតែធ្លាក់ភ្លៀង. ជាពិសេសក្លិនស្រស់របស់ស្លឹកភ្លៅកង្កែបពិតជាសាកសមជាមួយវា.



នៅពេលដែលទឹកស៊ុបពុះដាក់សាច់គោចូលទៅខាងក្នុងទឹកស៊ុបរួចចម្អិនវា.


ដាក់ផ្សិត, ស្លឹកភ្លៅកង្កែប, និងបន្លែជាមួយនឹងសាច់ដែរចម្អិនរួចហើយច្រលក់ជាមួយនឹងទឹកជ្រលក់. ភាពស្រួយរបស់បន្លែ, ភាពស្វិតរបស់សាច់, និងក្លិនរបស់ស្លឹកភ្លៅកង្កែបធ្វើឲ្យវាមានរសជាតិឆ្ងាញ់ស្មើគ្នា.



ទឹកស៊ុបគឺពិតជាអស្ចារ្យនៅពេលដែលអ្នកភ្លក់វាអ្នកគិតពិវារហូត.


បន្ទាប់មកទៀតអ្នកអាចដាក់កាល់ហ្កុកស៊ូ (មី) ហើយចម្អិនវា.



នៅពេលដែលជិតរួចរាល់បុគ្គលិកនឹងចេញមករួចនិយាយថា 'ចាំខ្ញុំធ្វើបាយឆាឱ្យអ្នក' រួចគេសម្អាតឆ្នាំងដីហើយយកគ្រឿងផ្សំរបស់បាយឆាទៅជាមួយ. ហើយបុគ្គលិកនឹងធ្វើបាយឆានៅក្នុងចង្ក្រានបាយរួចយកមកតុវិញ. ពួកគេឆាបាយក្នុងភ្លើងដ៏ខ្លាំងក្នុងមួយនាទី. ពួកគេពិតជាមានជំនាញខាងនេះ.



ខ្ញុំបានញ៉ាំសាប៊ូសាប៊ូកាល់ហ្កុកស៊ូ, ក៏ប៉ុន្តែអ្វីដែលខ្ញុំចង់ចាំបំផុតនោះគឺបាយឆា. បាយឆានេះគឺមិនមានទឹកស៊ុបសាប៊ូសាប៊ូជាមួយទាល់តែសោះ.



វាពិតជាឆ្ងាញ់ណាស់. ខ្ញុំបានញ៉ាំទឹកស៊ុបជាច្រើនហើយក៏មានអារម្មណ៍ថាឆ្អែតក៏ប៉ុន្តែខ្ញុំមិនអាចឈប់ញ៉ាំបាយឆានេះ. សុំបីតែបាយឆានៅហាងម្ហូបចិនក៏មិនអាចឈ្នះនេះបានដែរ.



វាល្អបំផុតសម្រាប់ថ្ងៃភ្លៀងធ្លាក់ក៏ប៉ុន្តែវាតែងតែល្អរហូតនឹង.

មេដៃ!


  • ម្ហូបអាហារ ★★★★☆

ទឹកស៊ុបហឹរ, ស្លឹកភ្លៅកង្កែបស្រស់, និងបាយឆាដ៏ឆ្ងាញ់. ពិតជាអាហារមួយដ៏គ្រប់គ្រាន់. ល្អឥតខ្ចោះសម្រាប់តម្លៃរបស់វា.


  • អនាម័យ★★★☆☆

អាចមានអារម្មណ៍ថានេះគឺជាទីកន្លែងចាស់ក៏ប៉ុន្តែក៏មិនរញ៉េរញ៉ៃ. ប៉ុន្តែចន្លោះទីតុមួយតុមួយគឺតូចចង្អៀតចឹងរាងពិបាក.


  • សេវាកម្ម ★★★★☆

ទោះបីជាពួកគេរវល់ក៏ប៉ុន្តែសេវាកម្មបំរើម្ហូបទាន់ពេលវេលានិងលឿន.


  • បរិយាកាស ★★★☆☆

ហាងម្ហូបសាមញ្ញ. មានភ្ញៀវគ្រប់វ័យអាយុ.


  • ភាពងាយស្រួល ★★★★☆

ដើរ ៤នាទីពីច្រកចេញទី ៣នៃស្ថានីយបាំងហ្កី. ចំណតចតរាងតូច.


    • ម៉ោងធ្វើការ: ១១:០០~២២:០០, បិទនៅថ្ងៃអាទិត្យ
    • ចំនួនមនុស្សណែនាំ: ចាប់ពីពីរនាក់ឡើងដល់បួននាក់
    • ម្ហូបណែនាំ: ស៊ុបសាប៊ូសាប៊ូកាល់ហ្កុកស៊ូផ្សិត
    • តម្លៃ: ៨,០០០វ៉ុនសម្រាប់ស៊ុបសាប៊ូសាប៊ូកាល់ហ្កុកស៊ូផ្សិត, ៧,៥០០វ៉ុនសម្រាប់បន្ថែមសាច់គោ, ៩,០០០វ៉ុនសម្រាប់បាយប៊ីប៊ីមផាប់ឆ្នាំងដី.
    • ភាពទាក់ទាញ: មានការកក់ទុកជាមុន.

Map

អាសយដ្ឋាន: ៤២ អូហ្គីមរ៉ូ ៣១ហ្កិល, ខណ្ឌសុងផាហ្កូ, ទីក្រុងសេអ៊ូល.


방이샤브샤브칼국수, 샤브샤브, 칼국수, 국물요리, 볶음밥, 5호선, 방이역, 서울, seoul, korea, tourseoul
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 18795
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.