ខ្ញុំបានរកឃើញហាងម្ហូបចុកប៉ាល់ (ជើងជ្រូក) នៅច្រកផ្លូវដង្ហែមដែលមានហាងភីហ្សាអាំងដោយឡរហ្នឹងហាងម្ហូបការីឥណ្ឌាដែលខ្ញុំទៅលើកមុន. 
ឥឡូវនេះគឺម៉ោងអាហារពេលល្ងាចហើយខ្ញុំក៏ចង់ដឹងថានៅទីនេះមានភ្ញៀវច្រើនឬទេហើយសាកល្បងថាវាឆ្ងាញ់អត់. 
ទីនេះពិតជាងាយស្រួលរកណាស់ពីព្រោះវានៅជិតច្រកចេញនែផ្លូវដង្ហែមទី ១ បន្ទាប់ចេញពីច្រកចេញនែស្ថានីយរទេះភ្លើង. 
បន្ថែមទៀតវាស្ថិតនៅកែងផ្លូវបំបែកជាបួនអញ្ចឹងមានផ្លាក់នៅទាំងសងខាង. 
'ម៉ាផូសូមមុនណាន (ល្បី) ចុកប៉ាល់ (ជើងជ្រូក) សុនដេហ្កុក (ស៊ុបគ្រឿងក្នុង)', ពិតជាឈ្មោះដ៏វែងមួយ. ឬក៏ព្រោះតែមានឈ្មោះស្រដៀងនេះឬក៏គេចង់បញ្ជាក់ថាស៊ុបសុនដេហ្កុកក៏មានលក់ដែរ? ខ្ញុំបានមកដល់នៅម៉ោងញ៉ាំបាយអាហារថ្ងៃត្រង់រាងលឿន. 
ទើបតែម៉ោងបើកទ្វាហេតុដូច្នេះបុគ្គលិកកំពុងតែញ៉ាំអាហារថ្ងៃត្រង់. អត់មានអីត្រូវប្រញាប់អញ្ចឹងខ្ញុំនឹងកម៉្មង់បន្ទាប់ពីពួកគាត់រួចរាល់. 
វាហាក់មើលទៅដូចជាពួកគាត់ផ្ដោតទៅលើម្ហូបអាហារស៊ុបសុនដេហ្កុកនៅពេលថ្ងៃហើយចុកប៉ាល់សម្រាប់ម្ហូបក្លែមពេលយប់. 
នៅនេះមានចុកប៉ាល់, បូសាំម, សុនដេហ្កុកនៅក្នុងមឺនុយ. 
ខ្ញុំបានកម្ម៉ង់ 'វ៉ោង (ខ្នាតយក្ស) ចុកប៉ាល់' ជើងខាងមុខពីព្រោះតែខ្ញុំមានមិត្តភ័ក្រ្តជាមួយនៅថ្ងៃនេះ. 
មនុស្សមួយចំនួននិយាយថាជើងខាងមុខមានរសជាតិឆ្ងាញ់ជាងប៉ុន្តែមនុស្សមួយចំនួនផ្សេងទៀតចូលចិត្តជើងក្រោយពីព្រោះវាមានរសជាតិស្រាលជាង. 
សុនដេហ្កុកចេញមកមុនគេ. ខ្ញុំគិតថា 'ឈប់ដូចខ្ញុំមិនបានកុម្ម៉ង់វាទេ' ក៏ប៉ុន្តែនេះគឺជាសេវាកម្មរបស់គេ. 
ជាទូទៅវាខ្នាតតូចសម្រាប់ការឱ្យទទេក៏ប៉ុន្តែនេះមើលទៅដូចខ្នាតទូទៅដែរយើងកម្ម៉ង់ខាងក្រៅ. 
ទឹកស៊ុបមានរសជាតិក្រាស់និងជ្រៅអញ្ចឹងខ្ញុំគិតថាខ្ញុំអាចផឹកសូជូមួយទៅេពីរដបជាមួយនឹងមិត្តភក្កិខ្ញុំ. 
 នេះគឺជាម្ហូបថ្ងៃនេះ, ចុកប៉ាល់. នៅខាងឆ្វេងដែរគឺសុនដេក៏ជាមុខម្ហូបគេឲ្យបន្ថែមដែរ. 
ខ្ញុំឮថាជើងខាងមុខមានតុល្យភាពស្មើគ្នារវាងសាច់ខ្លាញ់និងសាច់សុទ្ធហើយប្រហែលមកពីមូលហេតុនេះទើបសាច់មានរសជាតិស្វិតលើមួយកម្រិតទៀត. 
សព្វថ្ងៃនេះហាងចុកប៉ាល់មួយចំនួនចូលចិត្តធ្វើរបៀបផ្អែមខ្លាំងក៏ប៉ុន្តែខ្ញុំចូលចិត្តមួយនេះពីព្រោះតែវាអត់ផ្អែម. 
ពួកគេលក់តែជើងជ្រូកកូរ៉េដែលធ្វើសម្រាប់ថ្ងៃនេះអញ្ចឹងបើសិនជាអ្នកមកយឺតពេលល្ងាចអត់នឹងអស់. 
ហាងបើកចាប់ពីម៉ោងអាហារថ្ងៃត្រង់រហូតដល់ភ្លឺដោយគ្មានពេលសម្រាក.                                              ដើរក្រោយ ៥នាទីពីច្រកចេញទី ៥នៃស្ថានីយហាប់ចុង. 

អាសយដ្ឋាន: ៣៩៤-៥៧ សរឃ្យូដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.