Travel Info

ហាងនំបុ័ងតាមតំបន់ក្លាយជាហាងនំបុ័ងកាហ្វេដ៏ធំ! ប្រេនញ្ញូហុីមាន់
서울먹거리
Last Modified : 2020/09/06

ហាងនំបុ័ងមានឈ្មោះស្រដៀងគ្នា. ប្រហែលជាមកពីស្ទាយ៍និងមុខមាត់បែបថ្លៃថ្នូររបស់អឺរ៉ូបហើយមើលទៅ. រិចចេមាន់, ណាប៉ូឡេអុង,... នៅសុងនេដង, មានហាងនំបុ័ងឈ្មោះ 'ហុីមាន់' ដែលមានអារម្មណ៍ស្រដៀងគ្នាដែរ. ខ្ញុំចង់ណែនាំអំពីហាងកាហ្វេនំបុ័ងដែលបានកែប្រែទៅជាហាងហុីមាន់ថ្មីទោះបីជាវាមិនល្អអំឡុងពេលកាហ្វេដេហុីមាន់.


តាមអ្វីដែលអ្នកបានឃើញលើផ្លាកសញ្ញាហាងនេះបើកចាប់ពីឆ្នាំ ១៩៧៩. វាបានដំណើរការអស់រយៈពេល ៤០ឆ្នាំមកហើយ. ថ្មីៗ នេះគេបានសាងសង់អគារផ្ទាល់ខ្លួនហើយវាក៏ក្លាយជាហាងកាហ្វេនំប៉័ងដ៏មានជំនាញ.




នៅពេលដែលអ្នកដើរចូលទៅអ្នកនឹងឃើញតុគិតលុយបែបស៊ីវិល័យនិងនំប៉័ងដ៏ឆ្ងាញ់ដាក់តាំងខាងលើ.



ចាប់ពីនំបុ័ងរហូតដល់នំខេកនៅទីនេះមាននំប័ងជាច្រើនប្រភេទ.



គ្រាន់តែលោកអ្នកដើរចូលទៅក្នុងទូតាំងនំប័ងនៅខាងឆ្វេងដៃតែម្ដង.



នំខេកនៅខាងស្ដាំដៃនៃតុគិតលុយ.























ខ្ញុំនឹងសាកល្បងញ៉ាំមឺនុយបីប្រភេទដែលល្បីជាងគេនៅទីនេះ. នំដែលឆ្ងាញ់បំផុតនោះគឺនំសង់ខ្យាមូល, ទី ២គឺនំប័ងផ្លែរ៉ាសប៊ឺរី, ហើយទីបីគឺនំបុ័ងប័រ. នំបុ័ងប័របានចែកចេញជាពីរប្រភេទ :នំបុ័ងបែបទន់និងនំបុ័ងបែបរឹង.





នេះគឺជាជាន់ទីពីរ.



នៅជាន់ទីមួយមានទូតាំងនំប័ងនិងតុគិតលុយ. ហើយនៅជាប់ទី ២មានតុសម្រាប់អង្គុយ, ទៅយកនំបុ័ងនឹងត្រឡប់មកទីនេះវិញ.









ក៏មានកន្លែងអង្គុយនៅខាងក្រៅ. ទោះបីជាអត់មានកន្លែងអង្គុយជាច្រើនក៏ប៉ុន្តែមនុស្សទាំងឡាយនៅតែសប្បាយរីករាយដដែល.



កាហ្វេពិតជាសាកសមជាមួយនំបុ័ង. ការពិតទៅខ្ញុំមិនអាចនិយាយថាកាហ្វេនៅទីនេះមិនឆ្ងាញ់ណាស់ណាទេវាគ្រាន់តែមានរសជាតិធម្មតា.



នេះគឺជានំប័ងប័រ. វាបានក្លាយជាមឺនុយដែលល្បីល្បាញពេញមួយប្រទេសហើយឥឡូវនេះវាគឺជានំប៉័ងដែលលោកអ្នកអាចរកបាននៅគ្រប់ហាងនំប័ង. ភាពផ្សំគ្នារវាងប័រ, សណ្ដែកក្រហម, និងនំប៉័ងដ៏ទន់គឺមិនដែលធ្វើឱ្យយើងខកចិត្តឡើយ. ប្រហែលមកពីមូលហេតុនេះទើបខ្ញុំក៏មានអារម្មណ៍ពិសេសអ្វីអំពីកន្លែងនេះឡើយ. វាមានរសជាតិដូចការរំពឹងទុករបស់ខ្ញុំអញ្ចឹង.




នេះគឺជានំសង់ខ្យាមូល. គ្រីមដែលត្រជាក់និងឈ្ងុយជាមួយនឹងនំប៉័ងបានរលាយក្នុងមាត់របស់ខ្ញុំយ៉ាងថ្នមៗ. វាគឺជាប្រភេទនំប័ុងដែលលោកអ្នកអាចញ៉ាំយ៉ាងឆ្ងាញ់នៅពេលដែលលោកអ្នកដាក់ឲ្យវាត្រជាក់ដូចពេលញ៉ាំការ៉េមអញ្ចឹង. វាគឺជារសជាតិដែរគ្រប់គ្នាអាចញុាំបាន.


ខ្ញុំគិតថានំបុ័ងរ៉ាសប៊ឺរីគឺជានំប៉័ងដ៏ប្លែកតំណាងឱ្យហាងកាហ្វេនេះ. ខ្ញុំមិនបានថតរូបរបស់នំបុ័ងនេះទេក៏ប៉ុន្តែវាមានគ្រីមរ៉ាសប៊ឺរីនៅចន្លោះនៃនំបុ័ងដ៏ស្រួយនោះហើយវាពិតជាទាក់ទាញជាមួយនឹងភាពស្រស់ស្រាយរបស់នំបុ័ងនេះ. នំប័ងនេះប្រាកដជាល្អសាកសមសម្រាប់ធ្វើជានំចំណីនិងជាអាហារពេលព្រឹក. បើសិនជាអ្នកមកហាងកាហ្វេនេះខ្ញុំសុំណែនាំអ្នកឱ្យញ៉ាំនំប័ុងរ៉ាសប៊ឺរីនេះជាពិសេស.



  • ម្ហូបអាហារ ★★★★☆

មិនថាប្រភេទនំប័ងអ្វីនោះទេ, វាមានរសជាតិលើសជាងប្រភេទនំធម្មតា.

  • អនាម័យ ★★★★★

បុគ្គលិកទាំងអស់ពាក់មួកនិងម៉ាស់.

  • សេវាកម្ម ★★★☆☆

ធម្មតា

  • បរិយាកាស ★★★★☆

បរិយាកាសបែបថ្លៃថ្នូរ. មានមនុស្សជាច្រើននៅទីនោះហេតុដូច្នេះវារាងថ្លង់បន្តិច.

  • ភាពងាយស្រួល ★★★★☆

ដើរ ៥នាទីពីច្រកចេញទី ៦ជួរទី ៥និង ៨នៃស្ថានីយចុនហូ.

  • ម៉ោងធ្វើការ: ៩:០០~២៣:០០
  • ម្ហូបណែនាំ: នំបុ័ងរ៉ាសប៊ឺរី, នំសង់ខ្យាមូល, និងនំបុ័ងប័រ.
  • តម្លៃ: ចាប់ពី ៣,៥០០វ៉ុន
  • ភាពទាក់ទាញ: កន្លែងអង្គុយគ្រីយ៉ូ, ចំណតចតឡាន, ខ្ចប់យកទៅ, ដឹកជញ្ជូន, ហ្រ្វី Wifi, បន្ទប់ទឹកផ្សេងគ្នា

브랜뉴하이몬드, 하이몬드, 베이커리, 산딸기바게트, 빵, 데이트, 카페, 천호역, 8호선, 5호선, 서울, seoul, korea
Writer : 즐겨라서울
 | Travel regions : South Korea
 | Hits : 27103
Bookmark
Print
E-mail
0bytes / 200bytes
View list
Best Travel Info
Recommended travel information
  • There is no data available.