តើអ្នកធ្លាប់ស្រមៃថានំខេកដែលមិនប្រើម្សៅស្រូវសាឡីទេ? មនុស្សមួយចំនួនអត់មានសមត្ថភាពដើម្បីញ៉ាំម្សៅស្រូវសាឡី. ខ្ញុំចង់ណែនាំអ្នកអំពីហាងកាហ្វេឈ្មោះ 'សូសូហាហ្គេ (ធ្វើជាតូច)' កន្លែងដែលអ្នកអាចរសជាតិនំបង្អែមដែលបានធ្វើពីម្សៅអង្គរសាកសមសម្រាប់មនុស្សមួយចំនួន.


បើសិនជាអ្នកឆ្លងកាត់ច្រកចូលដ៏ចង្អៀតនេះដែលមើលទៅមនុស្សពីរនាក់ក៏មិនអាចដើរក្នុងពេលតែមួយ,
នៅទីនោះមានផ្ទះដ៏ធំមួយយ៉ាងអស្ចារ្យ!

ពិតជាកន្លែងដែលអាឡោះអាល័យនៃចំនាន់ ៨០. ខ្ញុំចង់មកទីនេះម្ដងទៀតជាមួយនឹងប៉ាម៉ាក់ខ្ញុំ. បរិយាកាសនិងការតុបតែងបើកជំនាន់ចាស់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកំពុងវិលឡប់ទៅពេលវេលាពីមុន.
នេះគឺជាហាងកាហ្វេដ៏ល្បីដែលសម្បូរមនុស្សនៅថ្ងៃចុងសប្តាហ៍. បន្ទប់រង់ចាំគឺធំគួរសម. ខ្ញុំគិតថាអ្នកគួរតែរៀបចំខ្លួននៅពេលដែលអ្នកមកហាងចំថ្ងៃសម្រាក.
នំខេកដែលគ្មានជ័រស្អិតពេញនៅក្នុងទូទឹកកក.
នៅនេះក៏មាននំប៉័ងអង្គរដាក់តាំងផងដែរ.
នំបង្អែមដូចជានំខេកបានដាក់តាំងខាងក្នុង.
នៅខាងលើទូតាំងក៏មានព័ត៌មានអំពីនំខេកនីមួយៗ. ពួកគេចែករំលែកព័ត៌មានអំពីនំខេកទាំងមូលជារាងរាល់ថ្ងៃ.
នៅទីនោះក៏មានមឺនុយរបស់ទឹកកកឈូសដែលជាអាហារសំខាន់នៅក្នុងរដូវក្ដៅ.
នំប្រចាំហាងនោះគឺនំអង្ករឈ្មោះ 'បេកសល់ជី (នំអង្ករពណ៌ស)'. គ្រាន់តែឃើញរូបរាងវាខ្ញុំអាចដឹងថារសជាតិរបស់វាគឺទឹកដោះគោសុទ្ធ.

ខ្ញុំបានកម៉្មង់នំប្រចាំហាង, នំបេកសល់ជី, សូសូឡាតទេ (ទឹកកក) ក៏ជាភេសជ្ជៈដែលគេណែនាំដែរនិងតែដោះគោ.
មិនដូចឈ្មោះរបស់ហាងនេះគឺជាហាងកាហ្វេដែលសំបូររបស់សប្បាយៗហើយមិនតូចឡើយ.
- ម្ហូបអាហារ ★★★★☆
ប្រភេទនំដែលគ្មានជាតិស្អិតប៉ុន្តែប្រហែលជាមិនមែនអត់មានកាឡូរីនោះទេ. ខ្ញុំមិនអាចជឿទាល់តែសោះថាវាឆ្ងាញ់ដោយមិនបានប្រើម្សៅស្រូវសាឡី.
- អនាម័យ ★★★★☆
ទោះបីជានេះគឺជាកន្លែងចាស់ក៏ប៉ុន្តែខ្ញុំអាចឃើញថាពួកគេខំព្យាយាមរក្សាអោយស្អាតបាត.
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★★★☆
បែបបូរាណប៉ុន្តែនៅតែរាក់ទាក់.
- ភាពងាយស្រួល ★★☆☆☆
ដើរ ៩នាទីពីច្រកចេញទី ៣ជួរបុណដាំងនែស្ថានីយសួនឧទ្យានសេអ៊ូល. រកមើលអោយស្រួលច្រកចូល. អត់មានកន្លែងចតរថយន្ត. អ្នកត្រូវប្រើចំណតចតសាធារណៈក្បែរនោះ.
- ម៉ោងធ្វើការ: ១២:០០~២១:០០ ពីថ្ងៃអង្គារដល់ថ្ងៃសៅរ៍, ១២:០០~២២:០០ នៅថ្ងៃអាទិត្យ, បិទនៅថ្ងៃច័ន្ទ.
- ចំនួនមនុស្សណែនាំចាប់ពីម្នាក់ដល់បួននាក់.
- ម្ហូបណែនាំ: សូសូឡតទេ, នំខេកបេកសល់ហ្គី.
- តម្លៃ: សម្រាប់ភេសជ្ជៈ ៤,០០០~៧,០០០វ៉ុន, សម្រាប់នំខេក ៦,០០០~៩,០០០វ៉ុន
- ភាពទាក់ទាញ: ចំណតចតឡាន, មានបន្ទប់រង់ចាំ, ហ្វ្រី Wifi.
អាសយដ្ឋាន: ២៧សុងដុកចុងហ្កិល, ខណ្ឌសុងដុងហ្កូ, ទីក្រុងសេអ៊ូល.