ខ្ញុំសម្រេចចិត្តមកសាកល្បងទៀមស្រានៅសង្កាត់យ៉នហ្វីដុងពីព្រោះខ្ញុំធ្លាប់ឮថាអាហារសម្រន់គេឆ្ងាញ់ណាស់.
ហើយមួយទៀតផ្លាកសញ្ញា... តើវានៅទីណា? វានៅជញ្ជាំងនៅក្បែរជណ្ដើរយោង.
នៅក្បែរច្រកចេញចូលមានមឺនុយប្រចាំហាងនៅទីនោះ.
ទោះបីជាកន្លងអង្គុយភាកច្រើនគឺតុនិងកៅអីប៉ុន្តែនៅតែបរិយាកាសដូចផ្ទះបូរាណអញ្ចឹង.
នៅនោះមានផ្លាកចំណាំអំពីការគិតលុយនែឆ្នុកដបអញ្ចឹងអ្នកអាចយកស្រាពីក្រៅមកក៏បាន.
គ្រាន់តែរសជាតិបន្តិចបន្តួចរបស់ម្ហូបមូលដ្ឋានសោះអាចបង្កើនការរំពឹកទុករបស់ខ្ញុំ. មានម្ហូបជាច្រើនដែលខ្ញុំចង់សាក់ល្បង! ក៏ប៉ុន្តែលើកនេះខ្ញុំសម្រេចចិត្តចិត្តញុំកូតដុងសីមយ៉ុកឆុន (នំផេនខេកសាច់ឆ្អឹងជំនី). វាមិនទ្រលាន់ពេក, មានក្លិនឈ្ងុយ, សាច់ទន់ល្អ. ខ្ញុំអាចយល់ពីជំនាញរបស់គេ. ការពិតទៅទៀមស្រានេះមានទីតាំងនៅយ៉នណាមដុងតែបានផ្លាស់មកយ៉នហ្វីដុងវិញហើយវាគឺជាកន្លែងមួយដែលល្បីឈ្មោះមុនពេលវាផ្លាស់ប្ដូរទីតាំង. ហាងនេះបើកតាំងពីល្ងាចដល់យប់. ដើរ ២០ នាទីពីច្រកចេញទី ៣ នែស្ថានីយហុងដេ. នៅជាន់ទី ២ អាគារតែមួយជាមួយនឹង (អ៊ុងថរីសេងហ្កូហ្កី) នៅជាន់ទីមួយ'.
អាសយដ្ឋាន: ១៩៣-១៦ ផ្លូវយ៉នហ្វីដុង, ខណ្ឌសរដេមុន, ទីក្រុងសេអ៊ូល.