នៅពេលដែលខ្ញុំរកឃើញរសជាតិនៃស្រាបៀរមួយកែវបន្ទាប់ពីមុជទឹករួចនៅក្នុងថ្ងៃដ៏ក្ដៅមួយនែរដូវក្ដៅខ្ញុំមានអារម្មណ៍ថាខ្ញុំបានក្លាយជាមនុស្សពេញវ័យហើយ. ខ្ញុំចូលចិត្តរបៀបទន់ល្មើយនៅក្នុងបំពង់ករបស់ខ្ញុំអញ្ចឹងខ្ញុំដាក់ចំណាត់ថ្នាក់ថាស្រាបៀរកាបូនគឺជាស្រាបៀរដែលឆ្ងាញ់. 'ទ្វារបិសាច' គឺជាបារស្រាបៀរមួយកន្លែងដែលណែនាំអំពីស្រាបៀរ.

វាស្ថិតនៅចុងផ្លូវនៃស្ថានីយហ្វេមមីលេដែលតភ្ជាប់ទៅនឹងស្ថានីយហ្កាងណាម. អ្នកអាចរកឃើញវាបើសិនជាអ្នកដើរឆ្លងកាត់ផ្លូវដើរដែលតភ្ជាប់ទៅនឹងស្ថានីយក៏ប៉ុន្តែអ្នកត្រូវតែដារាងឆ្ងាយបន្តិចពីព្រោះតែអត់មានផ្លាកប្រាប់ថាបារនេះនៅស្ថានីយហ្វេមមីលេ. បន្ថែមនេះអ្នកគួរតែដឹងថាអ្នកត្រូវតែដើរឆ្លងកាត់ផ្លូវដើរខាងក្រៅនៅកណ្ដាល.
តម្លៃរបស់ម្ហូបទាំងឡាយគឺមាននៅមុខផ្លូវច្រកចេញចូល. ជាទូទៅហាងស្រាបៀរតែងតែបើកនៅពេលល្ងាចក៏ប៉ុន្តែបារនេះបើកនៅពេលព្រលឹមពីព្រោះតែពួកគេក៏មានលក់ភីហ្សានិងសាឡាត់. គេបានបញ្ជាក់ថានេះគឺជាហាងអាហារទូទៅ.
បារនេះបាទរហូតដល់ម៉ោង ១ទៀបភ្លឺថ្ងៃចុងសប្តាហ៍ក៏ប៉ុន្តែឥឡូវនេះគេបិទព្រលឹមបន្តិចពីព្រោះតែបញ្ហាកូវីត១៩.
នៅក្នុងផ្លូវខាងមុខក៏មានច្រកចេញចូលមួយផ្សេងទៀតដែលធំទូលាយបែបស្ទាយឃ្លាំងចាស់បូរាណ. នៅច្រកចេញចូលទី ២ក៏មានកន្លែងគិតលុយនិងទូតាំងរបស់របរផ្សេងគ្នារបស់បារនេះ. ជាទូទៅអ្នកលើកម្ហូបគឺជាជនជាតិបរទេស. ជាការពិតណាស់ពួកគេក៏ពូកែនិយាយកូរ៉េផងដែរ. ខ្ញុំគិតថាពួកគេធ្វើបែបនេះដើម្បីធ្វើឲ្យភ្ញៀវមានអារម្មណ៍ថាពួកគេកំពុងតែមកលេងកន្លែងស្រាបៀរនៅប្រទេសអាល្លឺម៉ង់.
ពួកគេក៏មានម្ហូបច្រើនគួរសមដូចស្រាបៀរអញ្ចឹង. ខ្ញុំមិនបានសាកល្បងប៉ុន្តែភីស្សារបន្លែអេពីណាគឺម្ហូបល្បីនៅក្នុងមឺនុយរបស់គេ. ខ្ញុំបានសាកល្បងស្រាបៀររបស់ពួកគេ. ខ្ញុំអត់ចូលចិត្តរសជាតិល្វីងអញ្ចឹងខ្ញុំជ្រើសរើសយកស្រាបៀរ 'Dark Weizen' និង 'Hefeweizen'.
នេះគឺជាផ្ទះបាយបែបបើកទូលាយហើយក៏មានកន្លែងឆែកអីវ៉ាន់លើកទី ២ហើយមានកន្លែងអង្គុយនៅលើផ្ទះបាយផងដែរ.
ស្រាបៀរដែលខ្ញុំកម្ម៉ង់បានមកដល់. ពណ៌របស់វាគឺល្អហើយមើលទៅថ្លៃថ្នូរ. តម្លៃគឺអាស្រ័យទៅលើខ្នាតហើយនេះគឺជាខ្នាតអាយរិសដែលមានតម្លៃ ៨,០០០វ៉ុន. មួយកែវស្រាបៀរដែលធ្វើផ្តល់មានតម្លៃស្មើនឹងស្រាបៀរប្រាំមួយកំប៉ុង.
Dark Weizen គឺជាស្រាបៀរដែលមានពណ៌ខ្មៅដែលជាពណ៌កណ្ដាលរបស់កាហ្វេនិងកូកា. ខ្ញុំជ្រើសរើសវាពីព្រោះតែខ្ញុំតែងតែចូលចិត្តរសជាតិស្រាលទន់ល្មើយរបស់ស្រាបៀរ Guiness. ដោយមិនមានរសជាតិទន់ល្មើយស្មើនឹងស្រាបៀរ Guiness, វាមានរសជាតិជ្រៅនិងល្វីងដូចសូកូឡាខ្មៅឬក៏កាហ្វេឆុងម៉ាសុីន.
នៅពេលដើរចេញទៅក៏មានតែកែវដាក់តាំងនៅច្រកចេញចូលផងដែរ.

សុំបីតែស្រាបៀរមួយកែវក៏មានអារម្មណ៍ថ្លៃថ្នូរ! ទ្វារបិសាច, បារស្រាបៀរធ្វើដោយផ្ទាល់ដែរ.
- ម្ហូបអាហារ ★★★★☆
អ្នកអាចជ្រើសរើសប្រភេទស្រាបៀដែលសាកសមទៅនឹងចំណូលចិត្តរបស់អ្នក.
វាប្រាកដជាល្អបើសិនជាអ្នកអាចសាក់ភ្លក់ស្រាបៀរទាំងអស់ក្នុងកែវខ្នាតសាកល្បង.
- អនាម័យ ★★★★★
នេះគឺជាសមាជិកនៃក្រុមហ៊ុនដ៏ធំ, សិទ្ធិលក់ដូរសិនសេហ្កេ, ខ្ញុំអាចមើលឃើញថាពួកគេខ្វល់ខ្វាយពីការសំអាត. បុគ្គលិកទាំងអស់គឺពាក់ម៉ាស់.
- សេវាកម្ម ★★★☆☆
តាមអ្វីដែលអ្នកត្រូវការ. ដោយសារតែវាធំហើយនៅពេលថ្ងៃអញ្ចឹងរៀងពិបាកហៅបុគ្គលិកបន្តិច.
- បរិយាកាស ★★★★★
បរិយាកាស
ជាមួយនឹងទីធ្លាដ៏ធំទូលាយនិងភ្លើងពណ៌បែបធម្មជាតិបរិយាកាសគឺល្អឥតខ្ចោះ. បើសិនជាមានមនុស្សជាច្រើននៅពេលល្ងាចប្រហែលជារាងអ៊ូអរហើយមើលទៅ.
- ភាពងាយស្រួល ★★★★☆
ដើរ ៥នាទីពីច្រកចេញ ៣ជួរទី ៣,៧,៩នៃស្ថានីយឡានក្រុងល្បឿនលឿន. ពេលវេលាដើរទៅរកអាចនឹងយូរអាស្រ័យទៅលើភាពជាក់ស្ដែង.
- ម៉ោងធ្វើការ: ១១:០០~២២:០០ នៅថ្ងៃក្នុងសប្តាហ៍, ១១:០០~២៣:០០ នៅថ្ងៃចុងសប្តាហ៍.
- ចំនួនមនុស្សណែនាំ: ចាប់ពីពីរឡើងទៅ
- ម្ហូបណែនាំ: ស្រាបៀរ, ភីស្សារអេពីណា, សាច់មាន់.
- តម្លៃ: ស្រាបៀរ ៨,០០០~១២,៥០០វ៉ុន, ភីស្សារអេពីណា ១៧,០០០វ៉ុន, សាច់មាន់ ២៥,០០០វ៉ុន.
- ភាពទាក់ទាញ: មានបន្ទប់ទឹកផ្សេងគ្នា.
អាសយដ្ឋាន: ២០៥ សាផ្យូងដេរ៉ូ, ខណ្ឌសរឆូហ្កូ, ទីក្រុងសេអ៊ូល.