ដើររយះពេល ៤នាទីពីច្រកចេញទី ៤ជួរទី ៧នៃស្ថានីយ៍សាំងដូ. នេះគឺជាបទពិសោធន៍ល្អដំបូងរបស់ខ្ញុំនៅតំបន់នេះ. សូម្បីតែនៅពេលដែលខ្ញុំសរសេរអំពីកន្លែងនេះខ្ញុំកំពុងតែហៀរទឹកមាត់ផងដែរ.
មានហាងជាច្រើនតែងតែអះអាងថាគេធ្លាប់បានប៉ុស្តិ៍ទូរទស្សន៍សម្ភាសន៍ហើយពិតជាពិបាកក្នុងការរំពឹងទុកថាវានឹងឆ្ងាញ់. ក៏ប៉ុន្តែកន្លែងនេះគឺជាកន្លែងដែលប៉ុស្តិ៍ទូរទស្សន៍ពិតជាបានសរសើរពិតមែន.
ជាកាពិតទៅខ្ញុំចូលចិត្តបូសាំមយ៉ាងខ្លាំង. ក៏ប៉ុន្តែខ្ញុំមិនដែលធ្លាប់ឮសាច់បូសាំមអាំងនោះទេ. នៅច្រកចេញចូលមានការពន្យល់អំពីសាច់អាំងបូសាំមនៅក្នុងមឺនុយ. ជារៀងរាល់ថ្ងៃរយៈពេល ២៧ឆ្នាំ, ពួកគេបានអាំងសាច់ឆៅកើតប្រើប្រាស់ភ្លើងល្មម. ពួកគេនិយាយថាការចំអិនបែបនេះគឺបញ្ចេញក្លិនរបស់សាច់ជ្រូកយ៉ាងល្អនឹងធ្វើឲ្យសាច់ស្វិតផងដែរ. អញ្ចឹងនេះគឺជារបៀបធ្វើម្ហូបរយៈពេលជាយូរដល់ប្រើប្រាស់ភ្លើងតិចមិនមែនស្ងោរនោះទេ.
នៅក្នុងហាងនេះមានកន្លែងអង្គុយជាច្រើន. ទោះបីជាឥលូវនេះមិនទាន់ដល់ម៉ោងញ៉ាំបាយថ្ងៃត្រង់ក៏ប៉ុន្តែកន្លែងអង្គុយនៅសល់តែបន្តិចហើយឆាប់ពេញទៀត. ខ្ញុំអាចរំពឹងទុកថារសជាតិរបស់វានិងតម្លៃប្រាកដជាពេញចិត្តពីព្រោះតែនៅទីនេះមានភ្ញៀវវ័យកណ្ដាលជាច្រើន.
ជាការពិតណាស់ខ្ញុំបានកម្ម៉ង់សាច់បូសាំមអាំងចាន់តូច.
ម្ហូបបន្ថែម, គ្រឿងផ្សំ, នឹងសម្លស្ពៃក្ដោបគឺជាការរៀបចំមូលដ្ឋាន.
អូព្រះអើយ, ទឹកស៊ុបពិតជាឆ្ងាញ់.
ឈុតអាហារចម្បងគឺគ្មានបាយនោះទេអញ្ចឹងខ្ញុំបានកម្មង់បាយមួយចានបន្ថែម.
ក៏មានម្ហូបបន្ថែមពីរមុខចេញមកជាមួយបាយផងដែរហើយម្ហូបបន្ថែមពីរមុខនោះពិតជាឆ្ងាញ់ណាស់.
ល្អ!
តួឯករបស់ថ្ងៃនេះ! សាច់បូសាំមអាំង! បានចេញមកហើយ! ពណ៌របស់គីមឈីពិតជាល្អ! វាមើលទៅហាក់ដូចជាអាចចេញមកតាមកញ្ចក់ឡែនមែនទេ?
ខ្ញុំញ៉ាំសាច់ជាមួយជាងជាមួយម៉ាត់ហើយ, វ៉ោ! ខ្ញុំអាចពន្យល់ដោយនិយាយថា 'វាបានរលាយក្នុងមាត់របស់ខ្ញុំ!' សាច់ដែលសំបូរទឹកហាក់ដូចជារបៀបនំផាត់ដិញដែលធ្វើឡើងពីសាច់អញ្ចឹង. ខ្លាញ់ចេញជាតិនៅក្នុងមាត់របស់ខ្ញុំនៅពេលបញ្ចប់, ខ្ញុំមិនអាចពន្យល់ជាមួយពាក្យអ្វីឡើយ. បើសិនជាអ្នកអានមួយនេះអ្នកគួរតែទៅញ៉ាំវិញល្អជាង. សាច់គឺពិតជាឆ្ងាញ់ខ្លាំងហើយគីមឈីមានអារម្មណ៍ថាធម្មតា, កុំប៉ុនតែគីមឈីនេះប្រៀបធៀបទៅនៅហាងបូសាំមផ្សេងគឺឆ្ងាញ់ជាង.
មិនត្រឹមតែសាច់នោះទេសុំបីតែម្ហូបបន្ថែមទាំងអស់គឺឆ្ងាញ់អញ្ចឹងភាពផ្សំគ្នាគឺល្អខ្លាំង. មើលទៅសាច់នេះទៅ. វារលោងដូចមើលទៅសម្បូរខ្លាញ់. នោះគឺសុទ្ធតែទឹករបស់សាច់នោះទេ!
អា...រូបថតរាងប្រឹលបន្តិចប្រហែលមកពីវាឆ្ងាញ់ពេកហើយខ្ញុំរំភើបអំពីវា. ខ្ញុំសំណែននាំហាងនេះយ៉ាងខ្លាំង!
- ម្ហូបអាហារ ★★★★★
គ្រប់គ្នាគួរតែសាកល្បង!
- អនាម័យ★★★★☆
ចង្ក្រានបាយនិងបន្ទប់ទឹករាងអត់ស្អាតបន្តិច. តុនិងចានគឺសាមញ្ញ.
- សេវាកម្ម ★★★★★
ម្ហូបចេញមកលឿននិងថៅកែរួសរាយរាក់ទាក់.
- បរិយាកាស★★★☆☆
ទីធ្លានិងតុគ្រប់គ្រាន់. អាហារបែបទូទៅ.
- ភាពងាយស្រួល ★★★★★
ដើរ ៤នាទីពីច្រកចេញពី ៤ជួរទី ៧នៃស្ថានីយសាំងដូ.
- ម៉ោងធ្វើការ: ១១:៣០~២៣:៣០ បិទនៅថ្ងៃបុណ្យជាតិ
- ចំនួនមនុស្សណែនាំ: ចាប់ពីមួយឡើងទៅ
- ម្ហូបណែនាំ: សាច់អាំងបូសាំម, សហ្កល់អ៊ូហ្កជីថាំង (ស៊ុបឆ្អឹងគោនិងស្ពៃក្ដោប)
- តម្លៃ: ៩,០០០វ៉ុនសម្រាប់អាហារឈុត, សាច់អាំងបូសាំម (ចានតូច/ចានកណ្ដាល/ចានធំ) ២៦,០០០, ៣២,០០០, ៣៨,០០០វ៉ុន.
- ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ដឹកជញ្ជូន.
អាសយដ្ឋាន: ២៨៦-១ យ៉ាងនុងរ៉ូ, ខណ្ឌដុងចាក់ហ្កូ, ទីក្រុងសេអ៊ូល.