ទឹកគ្រឿងនិងគ្រឿងទេសដែលប្លែកគឺពិតជាទាក់ទាញខ្លាំង. នៅពេលដែលខ្ញុុំភ្លក់វាសុំបីតែក្នុងសុបិន្តក៏ខ្ញុំនឹកឃើញវាដែរ.
ថ្ងៃនេះខ្ញុំសម្រេចចិត្តមកហាងម្ហូបឥណ្ឌាកន្លែងដែលគេធ្វើទឹកគ្រឿងនិងគ្រឿងទេសដោយខ្លួនឯង.
សុីថារ៉ាមានន័យថាផ្កាយ.
ផ្លាក់របស់ហាងផ្ដល់អារម្មណ៍នែម្ហូបអាហារតាមដងផ្លូវនៅឯប្រទេស.
ខ្ញុំមិនដែលធ្លាប់បានទៅឥណ្ឌានោះទេក៏ប៉ុន្តែខ្ញុំគិតថាហាងនៅទីនោះប្រាកដជាដូចនេះចឹង.
អាកាសធាតុពិតជាល្អអញ្ចឹងវាពិតជាសាកសមសម្រាប់ការអង្គុយខាងក្រៅប៉ុន្តែខ្ញុំក៏ដើរចូលទៅក្នុងដើម្បីមើលមួយជំុ.
តុបានរៀបចំយ៉ាងរៀបរយរួចទៅហើយ.
ខ្ញុំបារម្ភថាតុទាំងអស់នោះបានគេកក់ប៉ុន្តែដោយសំណាងល្អនៅមានតុទំនេរ.
តុទាំងអស់នោះមានការរចនាឥដ្ឋការ៉ូនៅលើផ្ទៃតុ. ខ្ញុំមានអារម្មណ៍ថាវាជាស្ទាយបែបអាស៊ីអាគ្នេយ៍និងប្រទេសឥណ្ឌា.
នៅទីនោះមានភ្ញៀវមួយចំនួនដូចទៅហើយអញ្ចឹងទើបផ្ទះបាយមើលទៅមមាញឹក.
ខ្ញុំមិនដឹងថាអ្នកណាគឺជាថៅកែនោះទេ, ក៏ប៉ុន្តែចុងភៅធំគឺជាជនជាតិឥណ្ឌា. បើសិនជាអ្នកចម្អិនម្ហូបមកពីទីនោះវាកាន់តែជឿទុកចិត្តបាន, តែបើសិនជាម្ហូបឆ្ងាញ់អ្នកណាធ្វើក៏បានដែលមែនទេ?
នៅក្នុងមឺនុយនៅទីនេះមានការីច្រើនប្រភេទនិងសាច់មាន់ថានឌូរី. វាមានរសជាតិដើម, រសជាតិម៉ាខានីគ្រឿងផ្សំដើមប៉េងប៉ោះ, និងរសជាតិម៉ាសាលាគ្រឿងទេសហឹរ.
ប្រាកដណាស់ខ្ញុំត្រូវតែកម៉្មង់នំប័ុងឥណ្ឌា, ណាន. វាពិតជាពិបាកក្នុងការជ្រើសរើសមែន...
អូ, គេក៏មានម្ហូបឈុតដែល. ហើយក៏មានឈុតសម្រាប់មនុស្សម្នាក់ផងដែរ.
ការីបូកផ្សំជាមួយសាច់មាន់ថានឌូរីបូកគេបាប់បូកនំប័ុងណានបូកភេសជ្ជៈអញ្ចឹងខ្ញុំមិនបាច់បារម្ភនោះទេ.
វាប្រហែលជាល្អបើសិនជាបានកម៉្មង់បាយការីសម្រាប់លើកក្រោយ.
គ្រឿងទេសមិនខ្លាំងនោះទេចឹងវាងាយស្រួលក្នុងការញ៉ាំ.
ការីរាងហឹរបន្តិចហើយដុំដែលនៅក្នុងការីនោះគឺដំឡូងបារាំង.
ចំនួនមើលទៅតូចប៉ុន្តែវាពិតជាល្អដែលយើងអាចភ្លក់បានច្រើនយ៉ាង.
ហាងបើករាល់ថ្ងៃហើយពួកគេបើករាងយូរនៅថ្ងៃសុក្រ. សុីថារ៉ាស្ថិតនៅផ្លូវក្នុងដើរ ៥នាទីពីច្រកចេញទី ៥ នែស្ថានីយហាប់ចុង.
អាសយដ្ឋាន: ៤១៣-១៨ ហាប់ចុងដុង, ខណ្ឌម៉ាផូហ្កូ, ទីក្រុងសេអ៊ូល.