ផ្លូវសារ៉ូស៊ូហ្កិលទាក់ទិនដល់ទីកន្លែងដែលមានផ្លូវដង្ហែមជាមួយនឹងហាងអាហារជាច្រើននៅក្បែរច្រកចេញចូលសកលវិទ្យាល័យជាតិសេអ៊ូល. សញ្ញារូបចម្លាក់របស់សាកលវិទ្យាល័យជាតិសេអ៊ូលហាក់មើលទៅដូចពាក្យ 샤 (ស្យា), ហេតុដូច្នេះទើបផ្លូវដង្ហែមនេះបានមានឈ្មោះដូចអញ្ចឹង. វាពិតជាគួរឲ្យស្រឡាញ់ណាស់មែនទេ? ដើរឆ្លងកាត់ហាងអាហារជាច្រើន, ច្រកចេញចូលពណ៌លឿងគឺជាច្រកចេញចូលរបស់ហាងអានន្យូងវៀតណាម.
ជាការពិតទៅ, មានមិនមែនជាការងាយស្រួលសម្រាប់ហាងដែលស្ថិតនៅជាន់ក្រោមដីជាមួយនឹងមូលហេតុជាច្រើន. ក៏ប៉ុន្តែហាងនេះគឺជាហាងអាហារដ៏ល្អដែរឆ្លងកាត់លក្ខណៈដ៏ពិបាកវបស់ជាន់ក្រោមដីនោះ. ផ្លាកសញ្ញា 'ហាងអាហារម្ហូបផ្លែស្វាយដ៏ល្បី' នៅមុខច្រកចេញចូលបំប៉ោងនៃការរំពឹងទុក.
តាមផ្លូវចុះទៅខាងក្រោម, ខ្ញុំលួចមើលខាងក្នុងតាមបង្អួចតូចនោះ. វាហាក់មើលទៅដូចពិភពមួយដ៏ថ្មីមែនទេ? វាមើលទៅដូចឈុតឆាកសម្ដែងរឿងនៅខាងក្រៅ. វ៉ោ!
ខ្ញុំបានទទួលមឺនុយហើយជ្រើសរើសអ្វីដែលខ្ញុំចង់កម្ម៉ង់. ខ្ញុំកម្ម៉ង់ម្ហូបប្រចាំហាង, បាញ់ឆឺវនិងប៊ុនចា.
មើលទៅបរិយាកាសនេះទៅ. បើសិនជានៅទីនេះអត់មានពិដាននោះទេ, វានឹងដូចផ្សាររាត្រីត្រូវអត់?
ប័ណ្ណប្រកាសនិងរូបថតដល់អារម្មណ៍របស់ប្រទេសវៀតណាម.
ចានអាហារ, តែត្រជាក់, និងទឹកជ្រលក់គឺបានរៀបចំរួច.
សុំបីតែបរិយាកាសនៅទីនេះគឺដូចហាងដែលល្អយ៉ាងអញ្ចឹង! វារាងរញ៉េរញ៉ៃបន្តិចក៏ប៉ុន្តែទោះបីជាអញ្ចឹងក៏មានអារម្មណ៍ដូចនៅប្រទេសវៀតណាមដែរ.
វាហាក់មើលទៅដូចមិនមែនជាថ្ងៃក្នុងសប្តាហ៍ទេ.
ប៊ុនចាមើលទៅច្រើនណាស់.
ក្លិនឈ្ងុយចេញពីបាញ់ឆែវគឺពិតជាអស្ចារ្យណាស់.
សុំបីតែប័ណ្ណសន្សំពិន្ទុក៏គួរឱ្យស្រលាញ់ដែរ. ដំណើរកំសាន្តទៅប្រទេសវៀតណាមតាមរយៈការបរិភោគ, នេះគឺជាហាងអានន្យូងវៀតណាម.
- ម្ហូបអាហារ ★★★★☆
វារាងប្រៃបន្តិចក៏ប៉ុន្តែរសជាតិឆ្ងាញ់. សូម្បីតែតម្លៃក៏ល្អដែរ.
- អនាម័យ ★★★☆☆
ធម្មតា
- សេវាកម្ម ★★★☆☆
ធម្មតា
- បរិយាកាស ★★★★☆
វាពិតជាគួរឲ្យចាប់អារម្មណ៍ណាស់ដែលអាចបង្កើតអារម្មណ៍បែបលក្ខណៈតំបន់គេអញ្ចឹង.
- ភាពងាយស្រួល★★☆☆☆
ដើរ ៧នាទីពីច្រកចេញទី ២ជួរទី ២នៅស្ថានីយសាកលវិទ្យាល័យជាតិសេអ៊ូល.
- ម៉ោងធ្វើការ: ១១:៣០~២២:០០, ម៉ោងសម្រាក ១៥:០០~១៧:០០, ការកម្មង់ចុងក្រោយ ១៤:៣០, បិទនៅរាល់ថ្ងៃអង្គារ.
- ចំនួនមនុស្សណែនាំ: ២~៤
- ម្ហូបណែនាំ: បាញ់ឆែវ, ប៊ុនចា
- តម្លៃ: ១១,០០០វ៉ុនសម្រាប់ប៊ុនចា, ១៣,០០០វ៉ុនសម្រាប់បាញ់ឆែវ.
- ភាពទាក់ទាញ: កន្លែងអង្គុយជាក្រុម, ខ្ចប់យកទៅ, ហ្រ្វី wifi
អាសយដ្ឋាន: ៧០ ហ្ក្វាណាក់រ៉ូ ១៤ហ្កិល, ខណ្ឌហ្ក្វាណាក់ហ្គូ, ទីក្រុងសេអ៊ូល.